Home ព័ត៌មានអន្តរជាតិ ថៃជឿជាក់ថាការនាំចេញទំនិញ និងវិស័យភាពយន្តថៃ នឹងមានសន្ទុះខ្លាំងក្រោយប្រធានាធិបតីអាមេរិកថ្មីកាន់តំណែង

ថៃជឿជាក់ថាការនាំចេញទំនិញ និងវិស័យភាពយន្តថៃ នឹងមានសន្ទុះខ្លាំងក្រោយប្រធានាធិបតីអាមេរិកថ្មីកាន់តំណែង

75
0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបង្ហាញក្តីរីករាយទៅកាន់លោក Donald Trump ដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកថ្មី ហើយលោកស្រីជឿជាក់ថា វានឹងក្លាយជាឱកាសល្អរបស់ថៃជំរុញឱ្យការនាំចេញទំនិញកើនឡើង, ជំរុញ Soft Power និងភាពយន្តថៃទៅអាមេរិក និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdFDGJrrez-urFTfV5gxow35dgdBF17E8r8qEHMWeiPnbJVVIvbTDdK8Ut17uZlrSx3duq4qdLokoiBSqz0oOStD3UAuHef7xT4yjEaLbn-gm08m-JwCBBpdtnKmyXOldbAmfaFnFI5oJ0av5xT2x-3TXClgRECWflLliTv17N5rP4bqzB6TXK4lSYK1Td/s1200/image_2024-11-08_10-07-34%20(2).png

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមីង ប្រទេសចិន លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃបានបង្ហាញក្តីរីករាយទៅកាន់លោក Trump ប្រធានាធិបតីអាមេរិកថ្មីថា មិនមែនមានតែពលរដ្ឋអាមេរិកទេដែលរីករាយ ប៉ុន្តែពលរដ្ឋថៃក៏រីករាយដែរ ។ យើងបានតាមដានការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា កន្លងមក រហូតដល់ប្រកាសលទ្ធផលឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8G6CQNRmVNzEnEoxdkjPac8F_Vw92DqeNE8kYHalzGoZC18sSGue7wp40w8CAbJQ7DgtqPQiSYv1B5Atxv9fImyTjPBoQ-aWa1fQfDUAxhrphbbbfdAXIF4oCrJFusMdqstcgqxXvqW5om-SdsV9MOuRwy0IzDqAmppTXXtr2iGl3UTQdoErdSzd9AOCx/s800/image_2024-11-08_10-07-34.png

លោកស្រីបន្តថា មនុស្សម្នាក់ៗមានភាពឈ្លាសវៃរៀងៗខ្លួន ហើយការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក Trump នឹងជួយដល់ការនាំចេញទំនិញថៃឱ្យកាន់តែច្រើន ពីព្រោះប្រធានាធិបតីអាមេរិករូបនេះផ្តោតលើសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយថៃក៏មានទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកច្រើន ។ ហេតុនេះ វានឹងជាឱកាសល្អ ហើយថៃនឹងរក្សាទំនាក់ទំនងល្អជាមួយអាមេរិកដើម្បីបើកឱកាសឱ្យប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKG5S9sV1ra4UpZS8IYONOSNH8dN7KpHyrwzEOr0TM7iLt0Z7iZyY7z4W4p_Jbsoulu595RIf9tem2xVTsjtuR8VjJES16Whw_3g3MG89YrUD8YtIUfR19Q1a7XeYRyaggdHQAWApvqHvtCKQwmlfIbd0Ly8fl3HSHZs7BKxVRWwxKQfqoi8tVKbxfBuI/s959/image_2024-11-08_10-07-34%20(3).png

ប្រទេសថៃនឹងអាចជំរុញ Soft Power របស់ខ្លួនទៅអាមេរិក ប៉ុន្តែលោកស្រីពុំចង់និយាយជាមុនទេ ដោយសារលោក Trump ទើបតែបានជាប់ឆ្នោតថ្មីៗ ។ រឿង Soft Power ភាពយន្តថៃ គឺខាងអាមេរិកមានជំនាញផ្នែកនេះ ដូចជា ៖ ការដឹកនាំថតភាពយន្ត និងសរសេរសាច់រឿង ហើយថៃអាចរៀនសូត្រពីអាមេរិក និងលក់ភាពយន្តឱ្យអាមេរិក ក៏ដូចជាប្រទេសនានាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXp3-5YlcLRARsxP_AaIGAT_mTLXjmxS7oHcCR3jXg0glr8pZF33oWOLAHO0noTaUbHW4eRkkYHBYLJJfp9i9-uYmZLI_mgJUnlZkLJqgBzpbdHTrvgadFk3OusVkTSzILHx2wKRNUPHppTvaaFglth9QJXN3heFTN3pFe3NSIVNfgLoN7NIK-g7ATuRjE/s762/image_2024-11-08_10-07-35.png

ដូចគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភិឆ័យ ណារីតថាផាន់ មានទំនុកចិត្តថា ពេលលោក Trump កាន់តំណែងជាប្រធានាធិបតីអាមេរិក នឹងជួយឱ្យការនាំចេញទំនិញរបស់ថៃ និងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ។ លោកបានស្នើទៅគ្រប់ស្ថាប័នទាំងអស់វិភាគស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងប្រញាប់ស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7s8fnXtQADlimy0ONaYKGhAA4zkrgPWq0QgXFRGuJQVNldqbQFP43bsioZCAuLodGtHSlD68iqqO_qQ8WPu4xI_lK8gtSjziHl1o6D198oRs3N5DgXg3p5LEVH1pw2ScFzOBn8YJzcOah9JpEpBGhqskSlYzJNQzv3laQMPE1tB1Gu4l4y8If5vzfNvyp/s960/image_2024-11-08_10-07-35%20(2).png

ប្រទេសថៃនឹងទទួលបានផលប្រយោជន៍ ដោយសារការនាំចូលទំនិញចិនរបស់អាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយថៃនឹងអាចនាំចេញទំនិញច្រើនទៅអាមេរិក ជំនួសទំនិញចិន ។ នាពេលឆាប់ៗនេះ ការនាំចេញទំនិញថៃនឹងកើនឡើងពី៤% ទៅ៥% នឹងជំរុញឱ្យ GDP កើនឡើងដូចគ្នា ហើយក្រសួងពាណិជ្ជកម្មនឹងព្យាយាមទាក់ទាញវិនិយោគអាមេរិក និងវិនិយោគមកពីប្រទេសផ្សេងទៀតមកវិនិយោគ ៕