ប្រសិនបើលោកអ្នកចង់ឱ្យកន្លែងរស់នៅរបស់អ្នកមានសំណាងល្អ និងទាក់ទាញទ្រព្យសម្បត្តិច្រើននោះ លោកអ្នកគួរតែរៀបចំដាក់វត្ថុមានតម្លៃទាំង ៣ នេះនៅក្នុងផ្ទះ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យផ្ទះលោកអ្នកមានសេរីសួស្តី និងហុងស៊ុយខ្ពស់ផងដែរ។ ចាស់ៗបុរាណជឿថា វត្ថុទាំង ៣ ខាងក្រោមនេះពេលតុបតែងក្នុងផ្ទះនឹងបើកផ្លូវឱ្យលាភសំណាងហូរចូលឥតឈប់ឈរ។
១.ទូចិញ្ចឹមត្រី៖ មនុស្សជាច្រើនចូលចិត្តដាក់ទូចិញ្ចឹមត្រីនៅក្នុងផ្ទះរបស់ពួកគេព្រោះពាក្យ “ត្រី” នៅក្នុងភាសាចិនស្តាប់ទៅស្រដៀងទៅនឹង “សម្បូរបែប” មានន័យថាជីវិតពេញលេញនិងរុងរឿង។ តាមហុងស៊ុយ ទឹកតំណាងឱ្យសំណាង ដូច្នេះការទុកត្រីក្នុងផ្ទះអាចនាំសំណាងហិរញ្ញវត្ថុ និងនាំមកនូវបរិយាកាសរីករាយដល់គ្រួសារ ។ ក្នុងចំណោមនោះ ត្រីពណ៌លឿង ស ឬប្រាក់ ត្រូវបានគេចាត់ទុកថាទាក់ទាញសំណាងល្អបំផុត ខណៈត្រីខ្មៅជួយការពារសំណាងអាក្រក់។
២.ដើមឈើបៃតង៖ បន្ថែមពីលើតម្លៃសោភ័ណភាព រុក្ខជាតិបៃតងក្នុងហុងស៊ុយក៏ជួយទាក់ទាញសំណាង ក៏ដូចជាបង្កើតថាមពលវិជ្ជមានសម្រាប់កន្លែងរស់នៅផងដែរ។ ដើមឈើដែលមានស្លឹកធំ មូល និងបៃតងពេញមួយឆ្នាំ នឹងធ្វើឱ្យគ្រួសាររបស់អ្នកមានសុភមង្គល រួមទាំងមានសេរីសួស្តី និងលុយកាក់ហូរហៀរឥតឈប់ឈរ។ ទីតាំងសមហេតុផលបំផុតដើម្បីដាក់ដើមឈើគឺទិសបូព៌ា ឬទិសអាគ្នេយ៍ ជានិមិត្តរូបនៃសុខភាព និងលាភសំណាង ដូច្នេះវាជួយបង្កើនថាមពលវិជ្ជមានសម្រាប់គ្រួសារ។
៣.រូបគំនូរ៖ ម្ចាស់ផ្ទះជាច្រើនចូលចិត្តព្យួរផ្ទាំងគំនូរដើម្បីលម្អកន្លែងរស់នៅរបស់ពួកគេ ហើយជារឿយៗផ្ទាំងគំនូរទាំងនេះនឹងមានអត្ថន័យល្អ ដែលជួយឱ្យផ្ទះរបស់អ្នកមើលទៅ ប្រណីតជាងមុន។ ហេតុនេះបន្ទប់ទទួលភ្ញៀវគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ព្យួរផ្ទាំងគំនូរ ហុងស៊ុយ ដែលជួយជំរុញថាមពលវិជ្ជមានសម្រាប់ផ្ទះទាំងមូល។ 
ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវជៀសវាងការព្យួរផ្ទាំងគំនូរនៅក្នុងបន្ទប់គេង ឬផ្ទះបាយផងដែរ ព្រោះវាមិនស័ក្តិសមតាមក្បួនហុងស៊ុយ។ លើសពីនេះម្ចាស់ផ្ទះដែលធ្វើតាមហុងស៊ុយក៏ត្រូវចៀសវាងការជ្រើសរើសរូបភាពសត្វព្រៃ ដូចជាខ្លា ក្រពើ ព្រោះវាងាយបង្កជាថាមពលអវិជ្ជមាន ដែលអាចនាំសំណាងអាក្រក់ដល់គ្រួសារ៕










