Home ព័ត៌មានអន្តរជាតិ វៀតណាមគ្រោងនឹងបង្កើតតាក់ស៊ីតាមផ្លូវអាកាសដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

វៀតណាមគ្រោងនឹងបង្កើតតាក់ស៊ីតាមផ្លូវអាកាសដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

46
0

វៀតណាម៖ មិនមែនជាប្រទេសកំពុងអភិវឌ្ឍដូចមុនទៀតទេ វៀតណាមឥឡូវនេះគឺបានក្លាយជាប្រទេសមួយត្រូវបានគេស្គាល់ថា មានបច្ចេកវិទ្យាទំនើបៗច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្នប្រទេសនេះគ្រោងសាងសាងតាក់ស៊ីហោះ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdv_8vPwZBIA3pxIFLGRzn-fqGx7t7ZwXZr9hWxyYmRAHKw6kSut9VCqZaMrV2UB0Mwt104sueM3J4_cDfPQLSmGrbxD1qYuDGKBihiV69BRb1uSwmHKuFfmWs0wmL9vfJMxceoOPoavt7KDvugOkO9WyqryeKw-2CxrpZfdCz9uyYIxvp7CPAts0DQDh/s1280/image_2024-11-01_15-29-56%20(2).png

យោងតាម Cafef.vn ថ្មីៗនេះបានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាមកំពុងពិចារណាសាងសង់គម្រោងតាក់ស៊ីហោះហើរសាកល្បងនៅក្នុងខេត្ត។ គម្រោងនោះមានឈ្មោះថា Flying Taxi គឺជាមធ្យោបាយនៃការដឹកជញ្ជូនដោយប្រើប្រាស់យន្តហោះអគ្គិសនីខ្នាតតូច ហោះឡើង និងចុះចតបញ្ឈរ ប្រើសម្រាប់ដឹកជញ្ជូនមនុស្សប្រហែល ៤-៥ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTkxOydvWBNL_wMCRKfLmJIxO3q8IfrxKA2hoNi04RXFnRK3OxU4daxT91SE5kJAW1VxqxIiQ0cVHuwgu1LcfAtrK4L7ACg4rILzC3VN0J9ct4vrTkhHGYdbsZEHG2dlwSnCVOCXXrIO6TGUkGBrOBTmrbbhVvNElPppOrke46k9ofr3TS8pgyyYQQN3x1/s1080/image_2024-11-01_15-29-56.png

មានន័យថាលោកអ្នកអាច Boking យន្តហោះខ្នាតតូចនេះធ្វើដំណើរលើអាកាសទៅវិញ ទៅមកក្នុងប្រទេសបានដោយសេរី នៅពេលដែលលោកអ្នកប្រញាប់ ស្របពេលដែលផ្លូវកំពុងស្ទះចរាចរណ៍។ ក្រៅពីជួយកាត់បន្ថយការកកស្ទះ គម្រោងសាងសង់តាក់ស៊ីហោះនេះក៏ត្រូវបានគេចាត់ទុកថាជាមធ្យោបាយធ្វើដំណើរដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរដើម្បីមើលទេសភាពដ៏ស្រស់ស្អាតពីលើផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNmkSR4I2WwoVGWP4lC7toOf6Bp3GyoDOoTt46sIsmTR4eFvuxkYb0SAEQvWU1P75qz0laBRCmBq2Hv-BAEkOKYJ_3X4UYUXttX9SFz7U9Fa3yfLVHErt_lFJ75lLi3gA47erad0vrZD_GT9smODj2_VYImS9_tbr7EqFhLH97loe-PFFjqxXb0mDLRY6i/s1600/image_2024-11-01_15-29-57%20(2).png

លើសពីនេះ ដោយសារពួកគេប្រើប្រាស់ថាមពលអគ្គិសនី តាក់ស៊ីហោះក៏មានពណ៌បៃតង ជាយានជំនិះទំនើបដែលមិនបញ្ចេញសារធាតុគ្រោះថ្នាក់ បើប្រៀបធៀបទៅនឹងរថយន្តផ្លូវ និងផ្លូវដែកធម្មតា ហើយមានភាពសាមញ្ញក្នុងការធ្វើដំណើរ ក៏ដូចជាចំណេញពេលវេលាច្រើនទៀតផង។ គួរបញ្ជាក់ដែរថា តាក់ស៊ីហោះ គឺជាទម្រង់មួយដែលត្រូវបានស្រាវជ្រាវ និងសាកល្បងដោយប្រទេសជាច្រើនដូចជា ចិន អាមេរិក អាល្លឺម៉ង់ អង់គ្លេស សិង្ហបុរី កូរ៉េ និងឥណ្ឌូនេស៊ី…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHuNioE79W48HW7IXTFMY30PxcYq4oJWYOmpkEWIl_WnfHBNKzF7gwDSkwO3P5Gsi_aUoTZ1C4ZwtOpdABpIDJuIj8bP73OC_jv89TjEj9q_QS7O9vjM41xnVhHEJItfSkfqutBKW4yGVmkv2DIPfzFprT0xn2K_hPT8bavnMUKnghrHCSuieq65_Gyvub/s1280/image_2024-11-01_15-29-57.png

ហេតុនេះមិនមែនមានតែប្រទេសវៀតណាមទេ ដែលមានគម្រោងផលិតតាក់ស៊ីហោះ ប្រទេសឥណ្ឌូនេស៊ីក៏មានគម្រោងផលិតតាក់ស៊ីហោះដែរ។ កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានសាកល្បងតាក់ស៊ីហោះក្នុងរដ្ឋធានី Nusantara ដោយម៉ូដែលតាក់ស៊ីហោះនេះមានសមត្ថភាពផ្ទុកមនុស្សបាន ៥ នាក់។ ហើយកាលពីឆ្នាំមុន ប្រទេសចិនក៏បានសាកល្បងតាក់ស៊ីហោះ ដែលអាចផ្ទុកមនុស្សបានតែ ២ ផងដែរ៕