Home ព័ត៌មានអន្តរជាតិ Tesla សង្ឃឹមថា រថយន្តថ្មីរបស់ខ្លួននឹងអាចប្រកួតប្រជែងក្នុងទីផ្សារចិន

Tesla សង្ឃឹមថា រថយន្តថ្មីរបស់ខ្លួននឹងអាចប្រកួតប្រជែងក្នុងទីផ្សារចិន

78
0

ក្រុមហ៊ុន Tesla បានរចនារថយន្តម៉ាក Model Y ឱ្យក្លាយជាម៉ាក Tesla Model Y Juniper ដែលមានលក្ខណៈលេចធ្លោ និងបច្ចេកវិទ្យាទំនើប ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សាររថយន្តពិភពលោក និងអាចប្រកួតជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw92nQoMZ7Ahn24IQj0kCvCk7Zg3q34gR5oXjGV75ogU2CcL2KFp-ZrRXceAtkMwn3jkGJhW5lERiKSq6FavD1SM-y0YOEOI-JFL5ojtkqJHeGJEE0LlBudS9VMO8Siw1VGwj8X9tx_2vu53JdSTBss3xJC3CeBBQ-9ik4oaCSmnd7LFyhzJKw1M9Bqust/s3286/image_2024-11-01_15-57-55.png

ក្រុមហ៊ុនបានបំពាក់អំពូល LED ពេញទាំងផ្នែកខាងមុខ និងខាងក្រោយរថយន្ត Tesla Model Y Juniper ។ ការរចនារថយន្តបែបនេះបានធ្វើឱ្យអតិថិជននឹកឃើញដល់រថយន្តចិនម៉ាក Xpeng ហើយគិតថា Tesla រចនារថយន្តរបស់ខ្លួនឱ្យស្រដៀងរថយន្តចិន ដើម្បីទាក់ទាញអតិថិជនចិន ។

Tesla មានគម្រោងផលិតរថយន្ត Model Y Juniper នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរោងចក្រ Giga Shanghai របស់ Tesla ។ ក្រុមហ៊ុនរំពឹងថា នឹងលក់រថយន្ត៥កៅអី នៅត្រីមាសទី១ ឆ្នាំ២០២៥ និងរថយន្ត៧កៅអី នៅត្រីមាសទី៤ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisbLn8Y4cCNsmmhPNURExd0Zr0nlzlGVzMLOgSjr-NlcWsiGMaGGLaGBdVvYyOrA56m-0i8DwfnEKK2KUpEPuIqPpaFfjUJ0u5gINqkZms5HQfZ2nXy6xK0kogT12kdzVIHCfvUvjWde4I8b6PbBjdW9CLNAFK9YpdNL09pxSVEhvjReaPWQOkqJ3nyVGl/s1024/image_2024-11-01_15-57-57%20(2).png
ការបង្ហាញរថយន្តម៉ាក Model Y Juniper នេះ បានបង្ហាញពីយុទ្ធសាស្ត្ររបស់ Tesla ដើម្បីរក្សាចំណែកទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ កន្លងមក Tesla បានប្រឈមនឹងសម្ពាធពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីៗ ដូចជា ៖ Onvo, Xpeng និង Zeekr ដែលក្រុមហ៊ុនទាំងនេះបានផលិតរថយន្តជាច្រើនសម្រាប់ប្រជែងក្នុងទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEnVu787YoThEq2hyphenhyphenRi8QGjEQNJ5yRAz_0k_U1ZygicrnCjl3JIRoTBo5ksItFb4F2qB8yq-e8gwTagWKIGHpkSKfIUhx8RGUgOk7P9VSEn1X4bj_j9vACukpMNKR3HkFgi40DzVfusR8rqf6xQcLIAUOvUcqqEF8JuEfBXT1ZM8aLDxfWBkRyU2KnIbu/s1179/image_2024-11-01_15-57-57.png

រថយន្ត Model Y Juniper បានបង្ហាញពីយុទ្ធសាស្ត្រទីផ្សាររបស់រថយន្តអគ្គិសនីម៉ាក SUV ដ៏ពេញនិយមរបស់ Tesla ហើយរថយន្ត Model Y Juniper ត្រូវបានរចនាឡើងសម្រាប់លក់នៅចិន និងតម្រូវចិត្តអតិថិជនចិន ។ Tesla នៅតែនាំមុខក្នុងទីផ្សាររថយន្តអគ្គិសនីលើពិភពលោក និងមានសក្តានុពលកំណើនខ្ពស់ ជាពិសេស នៅចិន ដោយសាររដ្ឋាភិបាលចិនគាំទ្រការលក់រថយន្ត Model Y Juniper និងរថយន្តថ្មីៗ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន នាថ្ងៃអនាគត ។

ក្រុមហ៊ុន Tesla មានឈ្មោះល្បីល្បាញផ្នែកពូកែច្នៃប្រឌិត ដូចជា ៖ បច្ចេកវិទ្យាថ្ម, ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និង Software ហើយធ្វើឱ្យក្រុមហ៊ុននេះមានប្រៀប និងអាចទាក់ទាញវិនិយោគិន ដែលកំពុងស្វែងរកក្រុមហ៊ុនមានសក្តានុពលខ្លាំងរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZGBso0Y804yNoSK9eAngJSyIh0WyGLDI1R6f8BYMpjg-_OD27caQtNwOinRn-xXKEbw00Y9JKQjYTrJ0ogHd6n6wHg96CbB05TlZIS_ndRYLNdoE_kcPo1flADiuLSjZcgaJf5ifvXC4lESXCll96KmuEDY7XxteBbF83_IjgA698qd2gMdR2oxQ-N2u/s900/image_2024-11-01_15-57-58.png

លើសពីនេះ Tesla បានពង្រីកទីផ្សាររថយន្តរបស់ខ្លួនពាសពេញពិភពលោក ព្រមទាំងក្នុងតំបន់អាស៊ានផងដែរ ហើយរថយន្តរបស់ Tesla ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ៕