Home ព័ត៌មានអន្តរជាតិ ព្យុះដ៏ធំបំផុតក្នុងរយៈពេល ២៨ ឆ្នាំបានវាយប្រហារកោះតៃវ៉ាន់ជាមួយនឹងកម្លាំងខ្យល់២៥១ គីឡូម៉ែត្រក្នុងមួយម៉ោង

ព្យុះដ៏ធំបំផុតក្នុងរយៈពេល ២៨ ឆ្នាំបានវាយប្រហារកោះតៃវ៉ាន់ជាមួយនឹងកម្លាំងខ្យល់២៥១ គីឡូម៉ែត្រក្នុងមួយម៉ោង

70
0

កោះតៃវ៉ាន់៖ Kong-rey ដែលជាព្យុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩៦ មកស្រាប់តែបានវាយប្រហារកោះតៃវ៉ាន់ជាលើកទីពីរនៅឆ្នាំនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPczDlNVtX43BByJERk9DIunGklcc92IVF35ErsR23BQx5BIClrI-qVybATsyEuO_qy6NhWlxWDOESC8ntV3YGzJczOS8cmc1vfS9T6_Jb2QQI9O2hnifJpijEvlqw2PN3NNfqcCe0c7k5wKdhO2sDvk8UFniBSRUSuExk4JXxvCxKLmJADlIMLkAgI9kH/s800/image_2024-11-01_09-18-44%20(2).png

យោងតាមទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ (CWA) បាននិយាយថា ព្យុះទីហ្វុងដ៏កាចសាហាវនេះ បានបោកបក់មកលើស្រុក Taitung ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ជាមួយនឹងកម្លាំងខ្យល់អតិបរមាជិត ២៥១ គីឡូម៉ែត្រក្នុងមួយម៉ោង និងកាំនៃព្យុះជិត ៣២០ គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg36223zZQpGPrW2CuYoWRxBXWwxhv2GuvY9OjO1H5JaBOjgleS__eEjp3OSZbHAhWaKe2gnJ8gk9Ecuchb1OAJzRjAM8yqG6ZKIsSOVsioFlaIrILY7A6eIHAR3a089f-RD34DQqr_kiED76pyFQV3cVERSEsmlvFHYfG4hU9zk0JHjwg7Ks1nHQKj1cTm/s1674/image_2024-11-01_09-18-44%20(3).png

យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការកាត់បន្ថយគ្រោះមហន្តរាយរបស់តៃវ៉ាន់ បានឱ្យដឹងទៀតថា Kong-rey គឺជាព្យុះដ៏ធំបំផុតដែលធ្លាប់វាយប្រហារមកលើកោះនេះក្នុងឆ្នាំ ១៩៩៦ ហើយមកដល់បច្ចុប្បន្នវាក៏បានមកវាយប្រហារជាលើកទីពីរ។ ថ្មីៗនេះទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបំផុតសម្រាប់ស្រុកឆ្នេរសមុទ្រភាគខាងកើតដូចជា Yilan, Hualien, Taichung និង Taitung ។ ផ្នែកខាងកើតនៃកោះនេះ រួមទាំងក្រុងតៃប៉ិ ក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4lHC8jgX2171PP83lSGE6NXEIS5954wqoM46enQTM9G_z7RocaDHf_oTOhM7tGwOToEMGh7fA3lfYsnrWLyFcfeWoZSjzsgWJsBmZkc3jkRW0YeLWPGZf26eHq1i93NZ15QpSf6ffQX4xbYD-_DJ5fzj8MURcnwTq8q9kaGvMDxIbL50coO7ysbabwAIK/s1125/image_2024-11-01_09-18-44.png

យោងតាមរបាយការណ៍ អាជ្ញាធរបានជម្លៀសមនុស្សជាង ៩,០០០ នាក់នៅស្រុក និងទីក្រុងចំនួន ១៣ នៅតៃវ៉ាន់។ ហើយកម្លាំងការពាររបស់កោះនេះបានចល័តទាហានជិត ៣៥.០០០ នាក់ និងរថយន្ត ៣.៤០០ គ្រឿង រួមទាំងឧបករណ៍ផ្សេងៗទៀត ដើម្បីត្រៀមសម្រាប់ជួយសង្គ្រោះប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0BMnLx3ch4C05hwYfG7Twmph1lL6F4-X9xpuruIvOZZ-2ImT2zshtRRUFbH4sDRmcahK57aiqaAa2yDIF-oztOxUH0eHFfR5MuuZ1XrJX9kZtJiLFXBwIr_yYxj1tK93GutBX09vRCFT1ys4mYIDD9nhxdJO4Vjdozwapi6hHvND8EDccvXe-f9mwXmL4/s900/image_2024-11-01_09-18-46.png

ព្យុះទីហ្វុង គង់-រី បានបោកបក់ខ្លាំង បណ្តាលឱ្យរលំដើមឈើ ដោយសម្លាប់មនុស្សម្នាក់ និង ៧៣ នាក់ទៀតរងរបួស។ បច្ចុប្បន្នសាលារៀនត្រូវបានបិទនៅគ្រប់តំបន់ទាំងអស់នៅលើកោះ ហើយផ្លូវហាយវេ និងផ្លូវដែកជាច្រើនទៀតក៏ឈប់ដំណើរការ រួមទាំងជើងហោះហើរចំនួន ៥២៧ ក៏ត្រូវបានលុបចោល។ លើសពីនេះទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់ក៏បានផ្អាកការជួញដូរជាបណ្តោះអាសន្នផងដែរ៕