ទើបតែស្ងប់សុខបានមួយរយៈស្រាប់តែពេលនេះជំទាវ ចន ច័ន្ទលក្ខិណា កំពុងស្ថិតក្នុងដំណាក់កាលមានសង្គ្រាមពាក្យសម្តីជាមួយអ្នកចម្រៀង ទិត្យ សុធារី ដោយសារពាក្យសម្តីផ្លែផ្កាគ្នា។ អតីតប្រធានសមាគមបានលើកឡើងដែរថា ចាំចប់ពិធីបុណ្យ លោក កៅសីហា សិនព្រោះពេលនេះកំពុងកាន់ទុក្ខ ខណៈ ទិត្យ សុធារី ថានាងមិនខ្លាចនោះទេតែខ្ពើមថែមទាំងផ្លែផ្កាដាក់ទៀតថាជាជំទាវធ្លាក់តំណែង។.png)
កាលពីថ្ងៃទី១៩ ខែតុលា តារាសម្តែង ចន ច័ន្ទលក្ខិណា បានចែករំលែកវីដេអូមួយដោយបានដាក់ខ្លឹមសារថា «និយាយត្រូវណាស់អូន សម្រាប់បង អូនជាមនុស្សល្អ ចិត្តទូលាយ
មនុស្សបែបនាងម្នាក់នោះដែលនៅក្នុងក្រុម Entertainment មួយ ហើយមានប្តីជាមិត្តប្តីខ្ញុំដែរ គឺ ខ្ញុំ Save មួយជីវិត ព្រោះសណ្តានផ្លែល្វាអត់ខួររបស់គេបានតែនៅក្នុងអម្បូរផ្លែល្វាដូចគ្នាទេ សម្រាប់ខ្ញុំឃើញមុខ ខ្ពើម ព្រោះខ្លាំងបានតែក្រោយខ្នងទេ»។
ពាក្យសម្តីនេះអ្នកចម្រៀង ទិត្យសុធារី បានយកទៅខម្មិនក្នុងការបង្ហោះមួយផ្សេងទៀតប៉ុន្តែ
មិនបានបង្ហាញគណនីហ្វេកប៊ុក ជំទាវ ចន ច័ន្ទលក្ខិណា ពេញនោះទេដោយបានស៊កសៀតពាក្យសម្តីថា ការលើកឡើងខាងលើជាការដៀមដាមឱ្យខ្លួន ដើររករឿងគេអត់ឈប់ក្នុងខ្លួនសុទ្ធតែចំហាយបិសាច។ ការខម្មិននេះ ជំទាវ ចន ច័ន្ទលក្ខិណា ស្គ្រីនសតយកមកបង្ហោះកាលពីយប់ថ្ងៃទី២៣ ដោយបង្ហាញពីគណនី ទិត្យ សុធារី ដោយបានដាក់ចំណងជើងថា «ចាំបុណ្យប្អូនសីហាចប់ កុំឱ្យកំពប់បុណ្យ ឥឡូវកំពុងកាន់ទុក្ខ
សំខាន់ខ្ញុំស្គាល់អាខោនខ្ញុំទោះអ្នកឯង Screen Short ពាក់កណ្តាលក៏ដោយ»។
ការលើកឡើងនេះភាគី ទិត្យ សុធារី បានចូលទៅខម្មិនលើការបង្ហោះរបស់ជំទាវ ចន ច័ន្ទលក្ខិណា ថា «អ៊ូយខ្លាចហា, ចង់ធ្វើអីធ្វើមក មីង ស្តេចសន្សំរឿងលើលោក ខ្ញុំខ្លាចត្រង់មីង ជាស្ត្រីដែលពូកែ រករឿងលាបពណ៌គេនិងម៉ង ម៉េច នៅស្ងប់អត់សប្បាយមែន?, គេផ្សេងអាចខ្លាចមីងតែខ្ញុំអត់ដែលខ្លាចមីងទេ ព្រោះមីង ចរិតអត់ចាស់ទុំសោះ»។
ងាកទៅកាន់បណ្តាញសង្គមរបស់អ្នកចម្រៀង ទិត្យ សុធារី វិញ បានផ្លែផ្កាដាក់ ជំទាវ ចន ច័ន្ទលក្ខិណា ថាជាជំទាវធ្លាក់តំណែងមិនខ្លាចទេគ្រាន់តែខ្ពើម និងបានលើកឡើងទៀតថានាងមិនមែនជាមនុស្ស ទ្រអែបអបគេដើម្បីផលប្រយោជន៍ទេ នាងជាមនុស្សគុណភាព មិនមែនប្រហោងក្នុងហាយសូខាងក្រៅអត់ប្រយោជន៍។
បើតាមវីដេអូមួយទៀតដែល ទិត្យ សុធារី បានបង្ហោះនៅព្រឹកថ្ងៃទី២៤ តុលា នាងបាននិយាយថាតារាសម្តែង ចន ច័ន្ទលក្ខិណា ដៀមដាមខ្លួន៣ថ្ងៃហើយ បើមិនតបខ្លះថានាងខ្លាច។ ទិត្យ សុធារី ថាអតីតប្រធានសមាគមនេះរករឿងនាងម្តងហើយនាងជាកូនសិស្សរបស់ អ្នកនាង ម៉េង កែវពេជ្ជតា ដល់ពេលឃើញនាងឧស្សាហ៍ខម្មិនឆ្លើយឆ្លងគ្នាខឹងនាងឆាតមកស្តីឱ្យនាង៕










