មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសាធារណជនបន្ទាប់ពីអ្នកនាង គឹម លីហ្សា បានបង្ហោះវីដេអូមួយដោយបានប្រាប់ថាព្រលឹងលោក កៅ សីហា ចូលទៅក្នុងខ្លួនស្រ្តីម្នាក់ស្រែកទ្រហោយំនិងនិយាយខ្លាំងៗថាហេតុអ្វីយកលោកទៅចំពេលបូជាសពលោក កៅ សីហា ។ វីដេអូនេះអ្នកខ្លះក៏ជឿ អ្នកខ្លះក៏មិនជឿ ខណៈអ្នកខ្លះថាបើមិនជឿកុំប្រមាថព្រោះគេធ្លាប់ជួបជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjyhiUHep2uGAKbEUfvdghMlRY7wrz2Cvd3LC7B4-DTefmqqYwnBRVkZw5A6IZBDyj23L33MmkwujzFmK495M4REFLfn6nmd01_L1khwf4NIAOAp5fjOV3_CvRx3BRCouH0DLdClzX2NBsYGcjf0hdgy4sPXOG8mjpQ98a0ndhWQCr-YoLI7koLZFFmuGt/s960/image_2024-10-24_08-39-41.png

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អ្នកក្នុងចង្កោមសិល្បៈជាច្រើន សាច់ញាតិ បងប្អូនក្រុមគ្រួសាររបស់លោក កៅ សីហា បានមកជូនដំណើរលោកចុងក្រោយនៅឯវត្តព្រែកឯក។ ការចាកចេញរបស់អ្នកដឹកនាំរឿងរូបនេះបន្សល់នូវសេចក្តីអាឡោះអាល័យជាទីបំផុតពីអ្នកសិល្បៈច្រើនរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAoR0x5OG7VDA5L71tr1dlOdmU37B08B3Wc_a7ogQUI_lOXx1UX5kKEeRyJdw2EM8Wh6onjwUV7LGhYtyGKWJtPAgpNwrQQCqvfsyY3aW-4hkfKusGebqgjpRPdKnAezhWKL_Jb7cl7RBGCyw4MP7bsa-I9YjuhsrhUOy8d2JPvhCUyYDxxFw9g1U4Wwyb/s1716/image_2024-10-24_08-39-39.png

ជាមួយគ្នានេះទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកនាង គឹម លីហ្សា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមរបស់ខ្លួននាល្ងាចថ្ងៃទី២៣ បានបង្ហាញថាព្រលឹងលោក កៅ សីហា ចូលចំពេលបូជា ដោយនិយាយថា ហេតុអីបានយកគាត់ទៅ?។ ក្នុងវីដេអូដែលបង្ហោះនេះគឺជាសំឡេងរបស់ស្រ្តីម្នាក់ដែលស្រែកបែបនេះដោយសេចក្តីទួញយំមិនអស់អាឡោះអាល័យ។
ការដែលបង្ហាញថា ព្រលឹងលោក កៅ សីហា ចូលចំពេលបូជានេះបានធ្វើឱ្យអ្នកខ្លះបញ្ចេញមតិអាណិតអាសូរដោយបន់ស្រន់សូមឱ្យលោក កៅ សីហា ទៅឱ្យស្ងប់សុខ។ អ្នកខ្លះក៏បង្ហាញថាពួកគេជឿចំពោះរឿងនេះព្រោះធ្លាប់ឆ្លងកាត់រួចមកហើយដែរ។ អ្នកខ្លះក៏ខម្មិនថាឃើញបែបនេះព្រឺសម្បុរតែម្តងនិងមានការលើកឡើងទៀតថាបើមិនជឿកុំប្រមាថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjib0eAeG2-ncI7ViW035AHS4SfGTsKb8bcfZAtlx2xQgRtAJ__1i7eDvO5EcrF-u4YqOkQB1yIg5ppfvdzAywkZhQy9ApODKo1SQKzQeeHWFaH5oanuz6EnhRMQZ_436wAD4aC55jsBVqglcuzZpMc_AZpz0oEPuyFrYa0eTxhexFsbwicXmbFUfeT83gR/s1280/image_2024-10-24_08-39-40%20(2).png

ទោះយ៉ាងណា ជាមួយនឹងអ្នកមួយចំនួនថាមានព្រលឹងចូលនេះ អ្នកខ្លះមិនជឿថាមានរឿងនេះកើតឡើងនោះទេព្រោះគេថាព្រលឹង៧ថ្ងៃបានដឹងខ្លួន នេះគ្រាន់តែជាអ័ក្សវិញ្ញាណក្លែងក្លាយ។ ការលើកឡើងនេះអ្នកនាង គឹម លីហ្សា បានបញ្ជាក់ថាមុនដំបូងអ្នកមានវត្តមាននៅទីនោះគិតចឹងដូចគ្នាតែការនិយាយស្តី ហៅមិត្តបងប្អូនគឺជាលោក កៅ សីហា ពិតមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWW5WOCFt4Vks4SNAWI9WNnXR0uC_CTKN-P6rVr-BhEgfwwAsF7kFjNnPQRPi4HtTvhutFAQwGmvHF_S0lHJxyoQ9mlfijU5t-qBCYV9Ir0jiYrYxjAG0h8APIxNf4tidDHcXgRgzPgz7xzcWWYOcndjKhKMvFjCd4WDBl1qJUrwAt1erjscV0LmwD3rFG/s2048/image_2024-10-24_08-39-40.png

គួរបញ្ជាក់ថា លោក កៅ សីហា ផលិតករអ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពមួយរូបរបស់ផលិតកម្មហង្សមាសបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងវ័យ៤២ឆ្នាំដោយសារតែដាច់សរសៃឈាមខួរក្បាល មុនពេលបញ្ជូលទៅព្យាបាលនៅវៀតណាម៕