នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ “មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ” នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានស្នើឱ្យប្រធាននាយដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យមើលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ដែលសកម្មជាមួយការងារកន្លងមក ត្រូវតែបញ្ចូលឈ្មោះទៅជាមន្ដ្រីនគរបាលជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Emjen8nJd5sRpiHhiBcq01kVCijaY6_K7_x8G4Fo9G72lKYyvm6Ypr2gsRvrCdDQI-yTbznUjoPJMePnV0X1IYZgdiNNtictZXoBgPF0vbv8WC8qfSDNOSdg-l6A2BSRyZ7igPv957whQmmhW6AjugI1dd4FpqQmdsWMyTkCPmczqMrPuYTXCoQwFf-f/s1280/image_2024-10-23_15-32-37.png

បើតាមនាយឧត្តមសេនីយ៍ ស ថេត បានថលើកឡើងថា៖”ក្រុមស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ មានការប្ដេជ្ញាចិត្តធំធេង ដោយពួកគាត់សុខចិត្តចូលរួម ដោយមិនទទួលបានអ្វីច្រើនលើសលប់ទេ ដូច្នេះខ្ញុំគិតថា នៅតាមអង្គភាពដែលមានមន្ដ្រីកិច្ចសន្យា ដែលមិនទាន់មានក្របខ័ណ្ឌនគរបាលជាតិ អ្នកដែលសកម្មល្អត្រូវរៀបចំជូន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipTyhpzRRRo5aK-PFh3LuMXl-zADhpqZy9lL0fFGHe3Mw8sAJRh6s3U3FZMXdeWY-o4XujRLlNiWbLVoKgW3ohVShSanj5Sma4uJzx2U1H9bXllhc7dJkdI758OPdkpSA6vXeYVzE9v2_zBXNev7bGNcFJ6pmHv8DXgWmm86S35nWqe01g7gy63t_2Y9Xg/s1280/image_2024-10-23_15-32-38.png

នាយឧត្តមសេនីយ៍រូបនេះ ក៏បានគូសបញ្ជាក់ថា៖”ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ បើហ៊ានតែធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនត្រឹមតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប៉ុណ្ណោះទេ ពេលខ្លះវាថែមទាំងអាចឆក់យកអាយុជីវិត ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuqN0RWJlRxsNAAB_Tsfe9xzKP9u89vu-1JRbyiJ5_MaHImUfrAj2cnI-4dbuAIWUdYk8fqH_FLYD9OdoFbcnPGuhOjjM_4GIIeZBrfWGf7zqDLnrRjhZnpZyD2cI6G7Bk2w-S1kswknqkL-cN_yKoBUYDVbIyM2Y8z91J0OoMo1M1hFNlyCB97TKzdbw/s1280/image_2024-10-23_15-33-00.png