ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនតិចនោះទេសម្រាប់អ្នកតាមដានវិស័យបវរកញ្ញានៃកម្មវិធី Miss Grand International ដែលមានបេក្ខភាពប្រកាសដកខ្លួនជាបន្តបន្ទាប់ជាពិសេសរឿងក្តៅគគុកចុងក្រោយនេះគឺ Miss Grand Ukraine ត្រៀមចាត់ការកម្មវិធីនេះទៅតាមផ្លូវច្បាប់ ខណៈលោក ណាវ៉ាត់ បាននិយាយក្នុងការ Live របស់ខ្លួនថា Miss Grand Ukraine ខ្ជិល ចំណែកឯនាងវិញបានបង្ហាញរូបភាពជាច្រើនទោះបីជានាងជួបប្រទះបញ្ហាសុខភាពក៏ខាងស្ថាប័នបង្ខំនាង។
កម្មវិធីប្រកួតសម្រស់ Miss Grand International ឆ្នាំនេះគឺពោរពេញដោយភាពចម្រូងចម្រាសដែលប្រឈមនឹងធ្លាក់ចុះនៃប្រជាប្រិយភាពកម្មវិធីរបស់ខ្លួនមិនខានបន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសជាមួយប្រទេសកម្ពុជា ហើយមានបវរកញ្ញាជាច្រើនរូបប្រកាសដកខ្លួនចេញជាបន្តបន្ទាប់។ ដើមឡើយកម្មវិធីនេះមានបេក្ខនារីចូលរួមចំនួន៧៥នាក់រួមទាំងប្រទេសកម្ពុជាប៉ុន្តែមកទល់ពេលនេះមានចំនួនតែ៦៩នាក់ប៉ុណ្ណោះ។ អ្វីដែលកាន់តែក្តៅគគុកនោះគឺរឿងចុងក្រោយនេះ ទាក់ទងនឹងកញ្ញា Kateryna Bilyk ដែលជា Miss Grand Ukraine 2024។ 
បវរកញ្ញារូបនេះបានចេញមកប្រកាសពីការដកខ្លួនចេញពីកម្មវិធីដោយបានទម្លាយថាកម្មវិធីប្រកួតនេះ សិទ្ធិ ឯកជនភាព និង ដើរហើរដោយគ្មានការបង្ខិតបង្ខំ បេក្ខនារីត្រូវ បំពេញការងារ ជាមួយម្ចាស់ស្ព័នស័រ ការថត និង ការងារឯកជន ដែលផ្ទុយពីការងារតំណាងជាតិ។ Miss Grand Ukraine ក៏បានទម្លាយពីកម្មវិធីដែល រំលោភទំនុកចិត្ត និង គម្រាមកំហែង មិនយកចិត្តទុកដាក់នាងទាំងនាងមានបញ្ហាសុខភាពយកថ្នាំដែលមិនដឹងប្រភពឱ្យនាងលេបរហូត នាងប្រតិកម្មដល់ថ្នាក់សន្លប់។
Kateryna បាននិយាយថាកម្មវិធីបង្ខូច និង បរិហារកេរ្តិ៍ ថាកម្មវិធីបណ្តេញនាង តែធាតុពិត នាងសុខចិត្ត រក្សាសិទ្ធិសេរីភាព និង តម្លៃជាតិខ្លួនដោយដកខ្លួនចេញហើយកម្មវិធីគម្រាមដកសិទ្ធិនាងមិនឱ្យឡើងឆាក រួមទាំង ពិន័យ ២០០០ដុល្លារ ។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះ នឹងត្រៀមដាក់ពាក្យបណ្តឹងចំពោះស្ថាប័ន MGI ក្នុងនាមតំណាងប្រទេសអ៊ុយក្រែន។ ចំពោះអ្នកណាផ្សាយព័ត៌មានមិនពិតតាមបញ្ជាលោក ណាវ៉ាត់ នាងនឹងប្តឹងដូចគ្នា។

ហេតុការណ៍បានជំរុញឱ្យអ្នកគាំទ្រកម្ពុជាច្រើនលើកឡើងថា លោក ណាវ៉ាត់ ជួបរបស់ពិតហើយកម្មពារឃើញទាន់ហន់។ គួរបញ្ជាក់ផងដែរ បេក្ខនារី ដែលបានដកខ្លួនចេញពីកម្មវិធី MGI រួមមាន កម្ពុជា ហុងកុង កូស្តារីកា និងអ៊ុយក្រែន៕










