Home ព័ត៌មានអន្តរជាតិ ប្រទះឃើញមឹកយក្សដ៏កម្រមួយបានបោកបក់នៅលើឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ

ប្រទះឃើញមឹកយក្សដ៏កម្រមួយបានបោកបក់នៅលើឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ

111
0

បរទេស៖ មឹកយក្សដ៏ធំសម្បើមមួយក្បាលបានអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ បានកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ។
មឹកយក្ស Architeuthis dux គឺជាសត្វសមុទ្រជម្រៅជ្រៅបំផុត ដែលកម្រនឹងបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញពួកវាណាស់ ដូច្នេះការប្រទះឃើញសាកសពរបស់វាអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់អ្នកវិទ្យសាស្ត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgovfKXNNqTGpKBXsK4QXEzi5YEpA4c-NrlUjOdnm1UCc5K2xgRrDNnaeIMuE1Co1-itOuslH1A9S7RGGzg87Nbe0kyXRTaUSDe7JAk6nY2r9Eb_h8gpG1-H5TBoJpu0BLxDaFBpPwsGIa5gJrs44CMDT5malgk9hQDS5cdFW3xx_BmUMDg_6gAx7BnxT1l/s1200/image_2024-10-17_13-11-08.png

មឹកយក្សប្រវែង ១៧ ម៉ែត្រជាមួយទម្ងន់ ៣១២ គីឡូក្រាមនេះគឺមិនអាចបរិភោគបាននោះទេ ព្រោះម៉ាសសាច់ដុំរបស់វាគឺមានកម្រិតខ្ពស់នៃអាម៉ូញាក់ពុលខ្លាំង។ មឹកយក្សដែលរកឃើញនេះគឺជាសត្វឆ្អឹងខ្នងដ៏ធំបំផុត និងកម្របំផុតដែលមានវត្តមានលើផែនដី។ មឹកទាំងនេះច្រើនតែរស់នៅក្នុងជម្រៅដ៏អស្ចារ្យក្រោមផ្ទៃមហាសមុទ្រដល់រាប់រយម៉ែត្រឯណោះ ហើយជារឿយៗគឺមិនមានពន្លឺអាចទៅដល់បានឡើយ។ យោងតាម National Geographic បានឱ្យដឹងថា ពួកវាការពារខ្លួន ឬបរបាញ់សត្វផ្សេងទៀតដោយប្រើត្រែងវែងពីរដែលជួយឱ្យពួកវាចាប់ និងដាក់អាហារចូលទៅក្នុងមាត់បានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfllIo_G0YdIe94FWTnMykGl0UU82ylM28Guu98ndLPMxq3cr6zF5ytkItCkmIw0aLdo9zoISYPsIQe6HdBg58120lO_9R2S41kSoLoSU-yIN2gFh0aNGlUGIFgXuCIxEcMHUUWKW_5JP9H76lhgCaSOMXftX-gAnrPiaz5Jw8aMjj-XaaduXYku9SXPo/s1200/image_2024-10-17_13-11-12.png

ដូច្នេះអាហាររបស់ពួកវារួមមានត្រី បង្គា និងមឹកប្រភេទផ្សេងៗទៀត។ អ្នកជំនាញខ្លះនិយាយថា ពួកវាថែមទាំងអាចសម្លាប់ និងស៊ីត្រីបាឡែនតូចៗបានទៀតផង។ យោងតាម Newsweek ភ្នែកមឹកយក្សស្ថិតក្នុងចំណោមសត្វធំបំផុតក្នុងនគរដែលមានអង្កត់ផ្ចិត ២៥ ស.ម. ដែលសរីរាង្គដ៏ធំនេះអនុញ្ញាតឱ្យពួកវារកឃើញវត្ថុ និងចាប់សត្វនៅក្នុងបរិយាកាសងងឹតបានយ៉ាងជោគជ័យបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2jTfCtP6b0iiYH0edwDLKebmZSMN9-Age2lAWW3coNkkzASpqyatck5nFNdMeRkg45ZBU8FpdquUOoOEp-_ehKQtF8B-91ZY3VFTg3wOrn9GI5CDUZvumuduN6EL6VGsDT1LiFKmCWyHFlSv4Orp5_EKQ2ougHsu5tD63o-dPL7qAdJwdFGKJBeydBHmL/s2000/image_2024-10-17_13-11-09.png

លោក Luis Laria ប្រធានក្រុមប្រឹក្សាសម្របសម្រួលស្រាវជ្រាវ និងការពារសត្វសមុទ្រ (CEPESMA) បាននិយាយថា សមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាតំបន់សមុទ្រដែលមានប្រភេទសត្វមឹកធំៗជាច្រើនរស់នៅ។ ហេតុនេះការប្រទះឃើញមឹកយក្សដ៏កម្រមួយក្បាលនេះអណ្តែតលើផ្ទៃសមុទ្រមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែការរកឃើញនេះគឺកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រដើម្បីស្រាវជ្រាវ។ ទោះជាយ៉ាងណា យើងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការស្លាប់របស់មឹកយក្សដ៏កម្រនេះនោះទេ៕