Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្ន! ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌារងការគំរា.ម ដាក់គ្រាប់បែ.ក ក្នុងយន្តហោះជាបន្តបន្ទាប់

សូមប្រុងប្រយ័ត្ន! ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌារងការគំរា.ម ដាក់គ្រាប់បែ.ក ក្នុងយន្តហោះជាបន្តបន្ទាប់

37
0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រយៈពេល២ថ្ងៃមកនេះ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាស្ថិតក្នុងភាពចលាចល ដោយសារមានការគំរា.ម ដាក់គ្រាប់បែ.ក ក្នុងយន្តហោះជាច្រើនគ្រឿង ។ យន្តហោះដឹកអ្នកដំណើរឥណ្ឌា១គ្រឿង ដែលហោះមកកាន់ប្រទេសសិង្ហបុរី ក៏បានរងការគំរា.ម ដាក់គ្រាប់បែ.ក ដែរ ប៉ុន្តែត្រូវបានយន្តហោះចម្បាំងសិង្ហបុរីជួយអន្តរាគមន៍ភ្លាមៗ និងនាំយកយន្តហោះនេះមកចុះចតនៅអាកាសយានដ្ឋានសិង្ហបុរីដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQR_TXWegZ5nfiELa7J0DcM7KrebczrfHDHbhFj04bz_Tq5IjlkUbCh1EIDB_3zk-xMIps0EtS9J9YToOrY7aFhfTsF87CeXhlqJzC2f8YMeUvx55GFfPJNe7KwvoaBx7illZ210n2Z2AfwCLCM9fJYL2Dju9xz2ICtfnPYKBT4qHZRuzZ_mM5U9GfGD1/s1024/image_2024-10-17_08-35-49.png

សារព័ត៌មានបរទេសរាយការណ៍ថា កងទ័ពអាកាសសិង្ហបុរីបានបញ្ជូនយន្តហោះចម្បាំង F15-SG ចេញប្រតិបត្តិការ នៅថ្ងៃទី១៥ ខែតុលា កន្លងមក ក្រោយពីយន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌា ជើងហោះហើរ AXB684 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India Express រងការគំរាមដាក់គ្រាប់បែកផ្ទុះ ។ ប៉ុន្តែក្រោយពីសិង្ហបុរីជួយអន្តរាគមន៍ យន្តហោះនេះក៏អាចចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានសិង្ហបុរីឈ្មោះ Changi ។

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបានបញ្ជាក់ក្នុងហ្វេសប៊ុកថា ក្រុមហ៊ុនអាកាសចរណ៍ Air India Express បានទទួលអ៊ីម៉ែលគំរាមថា នឹងមានគ្រាប់បែកផ្ទុះក្នុងយន្តហោះ ជើងហោះហើរ AXB684 ដែលកំពុងហោះហើរមកកាន់សិង្ហបុរី ។ កងទ័ពអាកាសសិង្ហបុរីបានបញ្ជូនយន្តហោះចម្បាំង F15-SG 2 ធ្វើប្រតិបត្តិការនាំយន្តហោះដឹកអ្នកដំណើរនេះឱ្យហោះឆ្ងាយពីតំបន់ទីក្រុង ហើយនាំយន្តហោះនេះចុះចតនៅអាកាសយានដ្ឋានសិង្ហបុរី Changi ដោយសុវត្ថិភាព ។ ប៉ុន្តែការចុះចតយឺតយ៉ាវអស់ជាង១ម៉ោងខុសពីកាលវិភាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7eR_iD_JOC7ytXZBrp9tSAaCEVg-J6jtGCh7s5pkOAl3Qw39JdS0qZNKy1pkoVCEUP9VSl_eDNx2HysG5cWQLKTmLd2l8TOyiYfK1GXqombtT9ZkOIqRFlN_CZ5eClzK4SuctgTQVByHfSPj01YSe49i_Z2s96s6oJnOd_D5JljG7v0q7Gs4PnH0EoCB/s1180/image_2024-10-17_08-35-49%20(2).png

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបញ្ជាក់ថា ៖ «ប្រព័ន្ធការពារដែនអាកាសរបស់យើង និងក្រុមកម្ចាត់អាវុធជាតិផ្ទុះបានទទួលបញ្ជាឱ្យត្រៀមខ្លួនចាត់ការករណីនេះ ។ ពេលយន្តហោះឥណ្ឌាចុះចតនៅអាកាសយានដ្ឋានសិង្ហបុរី គឺភ្នាក់ងារសន្តិសុខអាកាសយដ្ឋាននឹងស៊ើបអង្កេតបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmtlONHWFkpqIfAZy1ODTpnzriaqKKCMlGYJ6txKiFrkpAGz6KRoNziJo68PUvnxuTBYv_3ajSnf66nF_wDIsBpYTeEZE5Hn3nCIZcgwJ3ufaNsWCKwMVfTMdGW0Hx5KkCnYfOa_7K_IUbUajHp10DOdMzojlNoHSe6dJLSRCxpr2VwdxOm6Q8SMg-_QZj/s960/image_2024-10-17_08-35-50%20(2).png

Air India Express គឺជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបនៅប្រទេសឥណ្ឌា ហើយវាជាផ្នែកមួយរបស់ក្រុមហ៊ុន Tata Group ។ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ យន្តហោះជាច្រើនគ្រឿងដែលធ្វើដំណើរចាកចេញពីឥណ្ឌា បានទទួលអ៊ីម៉ែលគំរាមដាក់គ្រាប់បែកក្នុងយន្តហោះដូចៗគ្នា ។

ជាក់ស្តែង យន្តហោះរបស់ក្រុមហ៊ុន Air India ក៏រងការគំរាមដែរ ខណៈយន្តហោះនេះកំពុងចាកចេញពីទីក្រុងញូវដែលី ទៅកាន់ទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ហើយត្រូវចុះចតបន្ទាន់នៅអាកាសយានដ្ឋាន Iqaluit ប្រទេសកាណាដា ។ បន្ទាប់មក អាជ្ញាធរបានត្រួតពិនិត្យយន្តហោះ និងឆែកឆេរអ្នកដំណើរ ព្រមទាំងបុគ្គលិកអាកាសចរណ៍ ប៉ុន្តែរកពុំឃើញគ្រាប់បែកផ្ទុះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOkRdJQzJDSGYFY8oY43ZaFVlV4cm_yUwVfGfOMSRuQK9549OcDbGUA6CuYdDWG1JwnTGrIvE16nldCyIvAICvqnikvzlvPdZrodCXGlo2B-dzk27qv7Awwi1PlDqTw1LOu3MfZjH1EhM4rZf_QGwxNZoleP0z26_Em7swMu5Dfnuo7f32yOJ98CAJeWbT/s2500/image_2024-10-17_08-35-50%20(3).png

ការគំរាមដូចគ្នានេះ ក៏បានកើតឡើងចំពោះយន្តហោះ២គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាឈ្មោះ IndiGo ផងដែរ ដែលធ្វើដំណើរចេញពីទីក្រុងបុមបៃ កាលពីថ្ងៃទី១៤ ខែតុលា ។ យន្តហោះ១គ្រឿងហោះទៅកាន់ទីក្រុង Jeddah របស់អារ៉ាប៊ីសាអូឌីត និងយន្តហោះ១គ្រឿងទៀត ហោះទៅទីក្រុង Muscat ប្រទេសអូម៉ង់ ។

ក្រៅពីនេះ យន្តហោះជើងហោះហើរ SG116 របស់ក្រុមហ៊ុនអាកាសចរណ៍ SpiceJet ដែលធ្វើដំណើរពីទីក្រុង Darbhanga ទៅទីក្រុងបុមបៃ និងយន្តហោះជើងហោះហើរ QP1373 របស់ក្រុមហ៊ុនអាកាសចរណ៍ Akasa Air របស់ឥណ្ឌា ដែលហោះពីទីក្រុង Bandogra ទៅទីក្រុង Bengaluru ក៏រងការគំរាមដាក់គ្រាប់បែកដែរ កាលពីថ្ងៃទី១៥ ខែតុលា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgrlHlrKYg2d4rwP7GY1PFOk3LeJa9khcVDdPS-zL5NRhmOCqX8HNaqG3mo-cmqBQS8H27z0i_EBKX3Zhg35h6B0Eu274D5yKCWukyJHQI_VgAOblHroJQ_sQUQkTIMtQOH8Hb24vvcFbNqmbEENLTzcpYh8cGc08zvhwrcXfpZs-smq2lnduP_LASYVCO/s750/image_2024-10-17_08-35-50.png