Home ព័ត៌មានអន្តរជាតិ របកគំហើញថ្មី៖ ខ្សាច់នៅភពអង្គារអាចផលិតជាឥដ្ឋសម្រាប់សាងសង់លើអវកាសបាន

របកគំហើញថ្មី៖ ខ្សាច់នៅភពអង្គារអាចផលិតជាឥដ្ឋសម្រាប់សាងសង់លើអវកាសបាន

96
0

អ្នកស្រាវជ្រាវបានរកឃើញវិធីផ្លាស់ប្តូរខ្សាច់នៅភពអង្គារ និងឋានព្រះច័ន្ទ មកផលិតជាឥដ្ឋរឹងមាំដូចថ្មក្រានីតសម្រាប់ការសាងសង់ផ្សេងៗនៅលើអវកាស ដោយការប្រើប្រាស់សារធាតុណាណូ ឈ្មោះថា «បំពង់ណាណូកាបូន» តភ្ជាប់ជាមួយសារធាតុ Regolith ឬកំទេចថ្ម, ដី, ខ្សាច់ និងធូលីលើផ្កាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn04yBeu1cUr86aZPeT5YkezILhxqchII36bs6Q3DeJB9p-Xe7lbxyVJP5szWMe06RIw3Cvtrmv5hpzjvLPp6RLmnnEf3bXlm3ph2eEL4Qf-3KQTbUrdR2d9kxvUHwHpd0XfigmezqSLXjQuDAZZGhQ2VtQdm84jAPNJff5SNQXlKBJJsdTkmlos4c2nvp/s1500/image_2024-10-12_16-18-32.png

អ្នកស្រាវជ្រាវបញ្ជាក់ថា វាជាដំណើរការប្រើប្រាស់ថាមពល និងសីតុណ្ហភាពទាប ព្រមទាំងសមស្របក្នុងការប្រើប្រាស់នៅលើអវកាសផងដែរ ។ ហេតុនេះ វានឹងក្លាយជាប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការសាងសង់ផ្សេងៗលើអវកាស នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0N6E4LMWLe9B8BrMYtiFMvtHhytGiwd-PszROjK8PogPvSNAA5UrRBe_JyiwMK92bO8PktpnSMIJ2Vn2eU6NESG_YTI_CunxjMyuOgPlrp1_WhNqFBRsB0yWFIxCmKZ8qDR65CfhTiidVnFd3CtS3Lt-t4rrxTNo7k527JaZYWasfUP4wFO1-VYH5cgv/s2467/image_2024-10-12_16-18-33.png
ដុំឥដ្ឋផលិតពីសារធាតុ Regolith នេះ ក្រៅពីមានសភាពរឹងមាំខ្លាំងហើយ គឺវាអាចចម្លងចរន្តអគ្គិសនីទៀតផង ។ អ្នកជំនាញរំពឹងថា នឹងប្រើប្រាស់វាធ្វើជាឧបករណ៍ចាប់សញ្ញា និងត្រួតពិនិត្យភាពរឹងមាំរបស់សំណង់ ក៏ដូចជាជូនដំណឹងជាមុនពេលមានករណីខូចខាតណាមួយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHhDZM_blbd9ZZPRzd3_iS9wpn572xtA_B7OVk7hq0FVVkgs4B65p5R21ngwHh3IexQXzySo0udSl4PwPa_gasYfoDXssJnOerWpiNliZu63kyK6u84xW7v98cZ8eD9ULI3yJ17rZ2Y2EzIr1-aqQOUdb4IoAhDVTUkic5B1YgAYy3YolwE7JGCPO9bAAJ/s1600/image_2024-10-12_16-18-34.png

ក្រៅពីនេះ អ្នកជំនាញអាចប្រើប្រាស់បច្ចេកវិទ្យានេះនៅលើផែនដីផងដែរ ដោយការលាយបញ្ចូលសារធាតុក្រាហ្វីនក្នុងស៊ីម៉ងត៍ដើម្បីបង្កើនភាពរឹងមាំ, កាត់បន្ថយបរិមាណការប្រើប្រាស់សម្ភារៈ និងកាត់បន្ថយខ្យល់ពុលដែលបណ្តាលមកពីការផលិតស៊ីម៉ងត៍ក្នុងរោងចក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZzsagA9jmeTcaeNp6CdEjYH89GxZ3oeZn3IK2dkAtKs_GZ8CKToAhypoSQprB4h5EtEjqWKxvyJ5TpVIElJblsRcEp2hb4amm6ZI6wUDH_p0kTJmqFiSlGwi_pr0LV_Xh6oMwZhtWGd0JGiyTakN1PO0HNAPvxk2FKTxFFDnBGruAabtSi1aE1aCyV3mY/s1200/image_2024-10-12_16-18-37%20(2).png

កន្លងមក អ្នកជំនាញបានស្រាវជ្រាវពីវិធីផលិតឥដ្ឋដោយប្រើប្រាស់សារធាតុ Regolith នៅលើឋានព្រះច័ន្ទ ផ្សំគ្នាជាមួយទឹកអំបិលសម្រាប់ការសាងសង់ផ្សេងៗលើអវកាស ។ វាស្របនឹងគំនិតថា ការសាងសង់លើអវកាស គឺចាំបាច់ត្រូវតែប្រើប្រាស់សម្ភារៈនៅទីនោះឱ្យបានច្រើនបំផុត ដើម្បីកាត់បន្ថយការដឹកជញ្ជូនសម្ភារៈពីផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGcyE9cGcvOwSUeukr4gNatKL01SmypXoe0t1PxD-5Xn8fPzIiq3PRS-0oTMRFeDKDwY41cBFqAhvvuaaSW0JhGhaf6D9fQs1V_XF7MQraYjpokg2gDEVLYcAvf1OXHsMLTbTOcad8KPUaxFOX0NxLnz6FzGjwbEF_FBP-8WaRFpfEvkU3PGl9cok4-to/s1920/image_2024-10-12_16-18-35.png

ការរកឃើញនេះ មិនត្រឹមតែជាការត្រួសត្រាយផ្លូវសម្រាប់ការសាងសង់លើអវកាសប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកទេសថ្មីនេះនឹងត្រូវបានប្រើប្រាស់លើផែនដីដូចគ្នា ។ ហេតុនេះ វានឹងអាចកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK3lcy73oByZ9WG5oG-WIBD0N5AAXbASmPuPkHIFDEhYS1eoFgKrAL8LL3mDshukUM08QKE9VnzCe_MIvbbHnK7QUeWIumlCyi0Q3pxKQakTBH6yRSN1GLT5JUm9oBamVMieWq1nvDbJh25d8T_w3FqIbxsNlTbce9L0CZqsXS53GsbDKjs-uwkhsp75tt/s1000/image_2024-10-12_16-18-37.png

នេះជាការរកឃើញថ្មីមួយទៀតរបស់អ្នកជំនាញ ដែលអាចយកខ្សាច់នៅភពអង្គារ និងឋានព្រះច័ន្ទ មកផលិតជាឥដ្ឋរឹងមាំសម្រាប់ការសាងសង់លើអវកាស ។ យើងនឹងរង់ចាំតាមដានបន្តទៀតថា តើពួកគេនឹងទទួលបានជោគជ័យកម្រិតណា ៕