មនុស្សជាច្រើនតែងតែយល់ច្រឡំរវាងផ្កាយដុះកន្ទុយ និងទេពច្យុតថាវត្ថុទាំងពីរនេះគឺមានលក្ខណៈខុសគ្នា។ ផ្ទុយទៅវិញរវាងផ្កាយដុះកន្ទុយ និងទេពច្យុត គឺមិនមានលក្ខណៈខុសគ្នានោះទេ ពោលគឺពួកវាដូចគ្នា មានន័យថាពួកវាគឺជាវត្ថុតែមួយ គ្រាន់តែអ្នកខ្លះហៅទេពច្យុត ហើយអ្នកខ្លះទៀតហៅផ្កាយដុះកន្ទុយ។ ផ្កាយដុះកន្ទុយ ឬទេពច្យុតគឺជាបាតុភូតធម្មជាតិមួយដែលមនុស្សភាគច្រើនចាប់អារម្មណ៍សិក្សា និងកត់ត្រាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 
យោងតាមគេហទំព័ររបស់អង្គការ NASA ផ្កាយដុះកន្ទុយ ឬភាសាអង់គ្លេសហៅថា «Comet» មិនមែនជាផ្កាយនោះទេ។ ពួកវាគឺជាកាកសំណល់ ដែលសេសសល់ពីកំណកំណើតរបស់ប្រព័ន្ធព្រះអាទិត្យកាលពីជាងបួនពាន់លានឆ្នាំមុន។ ផ្កាយដុះកន្ទុយ ឬទេពច្យុត ផ្សំឡើងដោយធូលី ថ្ម និងទឹកកក ចូលគ្នាដែលអាចមានទំហំធំជាងភពមួយ ហើយលាតសន្ធឹងរាប់លានម៉ាយល៍ ឬរាប់សិបលានគីឡូម៉ែត្រពីប្រព័ន្ធព្រះអាទិត្យ។ ពួកវាមានច្រើនប្រភេទណាស់ ដោយផ្កាយខ្លះធ្វើដំណើរនៅជិតផែនដីរៀងរាល់ ៨៦ ឆ្នាំម្តង ហើយខ្លះទៀត ៨ ពាន់ឆ្នាំម្តង និងខ្លះទៀត ៨ ម៉ឺនឆ្នាំម្តង។
ទោះជាយ៉ាងណានៅពេលផែនដីគោចរកាត់កម្ទេចកម្ទីទាំងនេះ វាក៏ត្រូវធ្លាក់ចូលក្នុងស្រទាប់បរិយាកាសភពយើង ហើយកកិតឆេះក្នុងល្បឿនយ៉ាងលឿន ដែលបង្កើតទៅជាផ្កាយដុះកន្ទុយជាច្រើននៅលើផ្ទៃមេឃ។ ដូច្នេះជាច្រើនលើកក្នុងមួយឆ្នាំៗ ពួកយើងគឺអាចមានឱកាសមើលឃើញបាតុភូតនេះ។ 
នេះមានន័យថា ទេពច្យុត ឬផ្កាយដុះកន្ទុយ គឺអាចកើតមានឡើងបាននៅគ្រប់ពេលវេលាក្នុងមួយឆ្នាំៗ ដែលមានបាតុភូតទេពច្យុតខ្លះ អាចកើតឡើងក្នុងពេលដដែលៗជារៀងរាល់ឆ្នាំក៏មាន។ ទោះបីជាយ៉ាងនេះក្តីការសិក្សាមួយបានបញ្ជាក់ថា ប្រព័ន្ធព្រះអាទិត្យរបស់យើងគឺសម្បូរទៅដោយបាតុភូត និងសកម្មភាពប្លែកៗជាច្រើនណាស់ដែលមនុស្សមិនទាន់បានដឹងទាំងអស់នោះទេ៕.png)










