ជឿជាក់ថាបញ្ហាចម្រូងចម្រាសក្នុងកម្មវិធី Miss Grand International 2024 ដែលលោក ណាវ៉ាត់ ជាម្ចាស់កម្មវិធីនេះបានផ្ទុះកក្រើកយ៉ាងខ្លាំងជាមួយអ្នកគ្រប់គ្រងកម្ពុជាលោកស្រី អ៊ឹម សុគន្ធា។ មានបណ្តាបវរកញ្ញាជាច្រើនរូបសិល្បករសិល្បការិនីសុទ្ធតែមិនអាចឱបដៃឈរមើលចេញមកទាមទារយុត្តិធម៌ចំពោះរឿងនេះ។ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ទេព បូព្រឹក្ស ក៏បានចេញមុខដាក់ចំៗដូចគ្នាក្រោយរូបភាពលោក អ៊ិន សុភិន បានឆាតទៅលោកណាវ៉ាត់ មានចំណងចង់ទិញសិទ្ធិគ្រប់គ្រងកម្មវិធីក្នុងឆ្នាំ២០២៥។
នៅយប់ថ្ងៃទី៨ តុលា ឆ្នាំ២០២៤ តារាចម្រៀង ទេព បូព្រឹក្ស បានចេញមកបង្ហោះថា «ការពិតទៅយើងកុំទៅខ្វល់ហ្នឹងអាមនុស្សខ្លះឱនក្បាលក្រាបសុំ លិឍជើងគេអត់ មើលកាលៈទេសៈ អាមនុស្សប្រភេទនេះវាចង់បានផលប្រយោជន៍បំបាក់មុខជាតិសាសន៍។ យើងគួរពួតដៃគ្នាជ្រោមជ្រែងគ្នាជាឈាមក្នុងសាច់ ពួកយើងមានស្មារតីរួបរួម ពួកយើងជាមនុស្សដឹងគុណដូនតា ដឹងគុណដែនដីគម្បីនឹងបុព្វបុរសយើងអាចឃើញស្រាប់ហើយតិរច្ឆាន កើតមានក្នុងសាច់ជាគ្រោះថ្នាក់»។
អ្នកនាង ទេព បូព្រឹក្ស បានបន្តទៀតថា «នេះជាការប្រមាថពួកយើងត្រូវការការពិត និងយុត្តិធម៌ ពួកយើងមានភាពថ្លៃថ្នូរ មិនមាយារដកខ្ញី មកអីដាក់ហ្នឹងទៅល្មមដល់ពេលហើយក្រោកឡើងមកបងប្អូនយើង»។
គួរឱ្យដឹងថា បញ្ហាការប្រកួត Miss Grand International នៅលើទឹកដីកម្ពុជាមានរូបភាពបវរកញ្ញាអង្គុយកៅជ័រ ហូបសណ្តែកដី ពងក្រូច លេចឡើងធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងហើយស្ថាប័នបានបញ្ឈប់កម្ពុជាធ្វើជាម្ចាស់ផ្ទះដោយសារលើកហេតុផលថារៀបចំមិនស្តង់ដាទាំងដែលការពិតលោក ណាវ៉ាត់ ជាអ្នកជ្រើសរើសដោយខ្លួនឯង៕










