តារាសម្តែង Ella បានបង្ហើបប្រាប់អ្នកគាំទ្រទាំងព្រឹកបន្ទាប់ពីយប់មិញនាងបានទៅម៉ាតក្បែរផ្ទះទិញរបស់ញុំាជួបមនុស្សរោគចិត្ត។ ជួបហេតុការណ៍ស្រស់ៗខ្លួនឯងនេះ Ella ក៏បានដាស់តឿនស្រីៗដែលដើរម្នាក់ឯងនៅពេលយប់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយពាក្យមិនល្អរបស់មនុស្សរោគចិត្តនោះ Ella ថានៅតែរត់ពេញខួរក្បាលនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv5-MPYG78YGwmdFb4AtBjxeuqLsFZI6aI69nfw9HjEAbeXEBnltjRqm6FTqoAa8OIcte7ii1Txs9W3dR5eNWWDH5bmOErsF8hFxmRJ3YP3N4M3ApjpyJ5UduiQ9onYd8_p04_xFWpEHTjIGHi_woTnsR9ZR_jajmVI1sgmUriRvs6ZXRQQaNxYQLSJXH6/s1800/image_2024-09-21_10-22-02.png

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា តារាសម្តែង Ella តួឯកស្រីក្នុងរឿង «ស្នាមញញឹមចុងក្រោយ» បានបង្ហោះសំណេរមួយថា «យប់ម្សិលមិញប្រហែលម៉ោង ៩យប់ ខ្ញុំទៅទិញរបស់ញុំានៅ Mart ជិតផ្ទះ។ ហើយមានពូម្នាក់ដើរជាមួយកូនក្មេងតូច២នាក់។ គាត់ដើរតាមខ្ញុំ មើលហើយញញឹមៗ តាំងពីខាងក្រៅចូលដល់ក្នុង។ប៉ុន្តែខ្ញុំគិតថាវាធម្មតា, ប្រហែលជាគាត់ដើររកទិញអីដែរ។ តែក៏អត់ចូលចិត្តកាយវិការគាត់ ចេះតែដើរគេចៗ។ បន្ទាប់មកគាត់ដើរតាមទៀត ហើយនិយាយថា «រាងអូនឯងស្អាត បើបានចាប់ពីក្រោយមិនដឹងល្អមិច»។ ខ្ញុំឮហើយក៏ងាកមើលមុខគាត់ តែគាត់ញញឹមឡើងរោគចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnuVq8Gi8HGZ-WdpTtaM1xZ1K97OCloDgpYG0x_iIR9dK0dwaNKoZAN7jHDU67rVaRg4TLVGFu2SBbxh3fmwUfmEKbcEwgM1Je3psSwr_h7IpxCkTUOsVnQahNK012FVPQ6d0j6wd0fNBFIOoKualsdmcyn1tgKo7nc9vI79DKsr4bwr6yi_iRvfteVWeB/s2048/image_2024-09-21_10-22-06.png

ចុងក្រោយ តារាសម្តែង Ella បានបន្ថែមជាមួយនឹងសារដាស់តឿនទៅកាន់មនុស្សស្រីដើរម្នាក់ឯងពេលយប់ទាំងអស់ត្រូវមានការប្រុសប្រយ័ត្ន ខណៈនាងក៏បង្ហើបដែរថាពាក្យរបស់មនុស្សរោគចិត្តនោះនិយាយនៅតែរត់ក្នុងក្បាលនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzeipM0UtkCPzS59e9Rhqn3_KeApuxPEk-NVZllw3di9A15hVXg3vJBOefc668XVrMgGH6FNS-ir79_1aQWyLtf7klHbCpJhdo2RcADD2EY3NSFhG4Kl7E45iLhYS501UqAulLgmUEFLbtdJcjbufeh-KZ9DdtMiyr5aojGIMnZuSorHvl5IMMswxzrTkz/s1620/image_2024-09-21_10-22-10.png

ចែករំលែករឿងនេះរួចអ្នកគាំទ្រនិងមិត្តភក្តិរបស់តារាសម្តែងរូបនេះក៏បានចូលទៅខម្មិនឱ្យប្រុងប្រយ័ត្នថែរក្សាខ្លួន អ្នកខ្លះថែមទាំងមានបំណងចង់ឱ្យមានរបស់ក៏ដូចជាហាត់ក្បាច់គុនដើម្បីការពារខ្លួនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilRthSCk6SEzSStmFc31fRrBqPPY3DU8E55_W5A_UISIksjlPaxKwFL0xvVehIiqE1azHMiGmG7YHWtUBOARW6TnN3kAEilU95q2J9wr3-Us7G-nPK2GLXl22xD8sHN167_Q44HA2KDOopXxYQpQD65_07PcYB9HHGXPYIICvtrDJZW3RIbe43yWRWwq9q/s2048/image_2024-09-21_10-22-11.png

មិនត្រឹមតែតារាសម្តែង Ella ប៉ុណ្ណោះទេធ្លាប់ជួបមនុស្សរោគចិត្តបែបនេះ ខណៈមាននារីៗមួយចំនួនក៏បានចែករំលែកនៅលើប្រព័ន្ធបណ្តាញសង្គមបានជួបនូវហេតុការណ៍ផ្សេងៗដើម្បីជាសារដាស់តឿនឱ្យមនុស្សស្រីមានការប្រុងប្រយ័ត្នខ្ពស់ពេលដើរនៅពេលយប់ ឬទីកន្លែងណាដែលពុំសូវមានមនុស្សច្រើន៕