Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលថៃចាប់ផ្តើមចែកប្រាក់ឱ្យពលរដ្ឋម្នាក់១ម៉ឺនបាតតាមរយៈធនាគារ

រដ្ឋាភិបាលថៃចាប់ផ្តើមចែកប្រាក់ឱ្យពលរដ្ឋម្នាក់១ម៉ឺនបាតតាមរយៈធនាគារ

76
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលនឹងចាប់ផ្តើមចែកប្រាក់ឱ្យពលរដ្ឋ ចំនួន១៤លាន៥សែននាក់ ដែលមានប័ណ្ណក្រីក្រ និងប័ណ្ណជនពិការ ហើយពលរដ្ឋនឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាត ។ នេះជាការចែកប្រាក់ជំហ៊ានដំបូង ហើយរដ្ឋាភិបាលនឹងចែកប្រាក់ជាបន្តបន្ទាប់ទៀត ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyihiJOmmtS8qZgeUP9kByXt2IQZoM6yYpFDWgsdERHVKt1Bf2JPLwrUFCH99iHchFKxllElFrHcCZqtczVDPX1pGoUmFg8InsErYDS4xV74-1G6IIHC5rG9jLSQvTqCzqTUwX1xh3a791fmjPuAKIJaaNpuUPWQ5Et_uOCdhykFyJZmBKAcpdJbn1t609/s1140/photo_2024-09-19_16-35-34.jpg

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា គណៈរដ្ឋមន្ត្រីថៃបានមើលឃើញពីវិធានការជំរុញសេដ្ឋកិច្ចនៅឆ្នាំ២០២៤ ដោយការចែកប្រាក់ឱ្យពលរដ្ឋដែលមានប័ណ្ណក្រីក្រ និងប័ណ្ណជនពិការ តាមរយៈការស្នើរបស់ក្រសួងហិរញ្ញវត្ថុ ។ រដ្ឋាភិបាលនឹងចាប់ផ្តើមចែកប្រាក់ពលរដ្ឋ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaOZA6uahd1t3kmNgLBUWTgBAoutQHfHuvjUWWdP4K8tWrS7hTx7uvZ2qzjpbRovrnIrnovH1HUnkkuVm0pYy-LdOH62nKPAsWciAPQzQ8u3VeeUzE46RqOc-0JKbrMAtppRJFELWbs2faoQEb3Tt0BiPpfKWzzvU7-Z4jr1wWsYfq8VKnxZomdQFk6TeO/s1200/image_2024-09-21_08-59-56.png

រដ្ឋាភិបាលនឹងចំណាយប្រាក់សរុបចំនួន១៤៥.៥០០លានបាត ដើម្បីចែកប្រាក់ដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៤លាន៥សែននាក់ រួមមាន ៖ ពលរដ្ឋមានប័ណ្ណក្រីក្រ និងមានប័ណ្ណជនពិការ ។ ពលរដ្ឋនឹងអាចបើកប្រាក់ចំនួន១ម៉ឺនបាត (ឬស្មើជាង៣០០ដុល្លារអាមេរិក) ពីកុងធនាគាររបស់ខ្លួនតែម្តង និងពុំចាំបាច់ដកប្រាក់ច្រើនដងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggsGhu6hiRHn1TRMIczEGyCDiSjn7ctROAL1tgyjIOYdUUYEAZDRDH2rfne5cIYyuGY13cLqknV2T4fWjfxiRNHhFl6MoY-lhqL2Br8oDb8wmFjMYX9R0xi2yds91-QzETnLdobE9MnEWRhyphenhyphenjwVngGJrJHtKCotiImf8sjmcGky7DrmsqcNByo8_nZJQ5d/s1240/image_2024-09-21_08-59-53.png

ចំណែកក្រសួងហិរញ្ញវត្ថុប៉ាន់ប្រមាណថា គម្រោងជំរុញសេដ្ឋកិច្ច ឆ្នាំ២០២៤ តាមរយៈការចែកប្រាក់ពលរដ្ឋម្នាក់១ម៉ឺនបាត សម្រាប់អ្នកមានប័ណ្ណក្រីក្រ និងប័ណ្ណជនពិការនេះ នឹងធ្វើឱ្យប្រាក់ហូរចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល ។ លើសពីនេះ វានឹងជួយជំរុញដល់សេដ្ឋកិច្ចថៃឱ្យកើនឡើង០,៣៥% បើធៀបនឹងអំឡុងពេលដែលថៃពុំបានអនុវត្តគម្រោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKa8h5fdH5V6FHMtRB3Awn6xCpObtLzRNjCtFmW7wtSupgnPcjgI2wfh5531rqb36GSfp_YpGfBOasSYVKBL5e1IuUX34YgxV8IDaZSerMeipL4tapl5MhDRLHL7d1h-5P-et5nbe2PIzgknTIXIYjBsATIl7AUKivj0jNxhUd_q5Jpcm4QnEi83E4xyx/s1500/image_2024-09-21_08-59-54.png

ការចែកប្រាក់នេះ គឺក្នុងគោលបំណងជួយសម្រាលការចំណាយក្នុងជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ ។ ហេតុនេះ ពេលពលរដ្ឋមានលទ្ធភាពទិញទំនិញច្រើន វានឹងជំរុញដល់ការផលិតទំនិញ ការលក់ដូរ និងការជួលកម្លាំងពលកម្ម ។ ជំហានបន្ទាប់ រដ្ឋាភិបាលនឹងចែកប្រាក់ពលរដ្ឋចំនួន ៣៦លាននាក់ទៀត ដោយពលរដ្ឋម្នាក់ៗនឹងទទួលបានប្រាក់១ម៉ឺនបាត ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi_rhX__v_aBi9bJZK037Qp6KChVqhuqkm61FCn2g116-Ak6f0Pa5on5kOQYzI7LMD-HYUjNPEyZb5DnPHNaKeK4qtOEpXNJEpnH3l7sPfZWwkYc7wkBw-O2cQPeA2KJTzUE1mh177YqVnuYND1qR1WKQd4-POeJCdDNaoixSnTi4xG4f71UGFskqp6pN-/s1500/image_2024-09-21_08-59-55.png

គួរបញ្ជាក់ថា ពលរដ្ឋថៃបានរង់ចាំប្រាក់១ម៉ឺនបាតពីរដ្ឋាភិបាលយូរមកហើយ តាំងពីលោក ស្រេតថា ថាវីស៊ីន ធ្វើជានាយករដ្ឋមន្ត្រីមកម៉្លេះ ប៉ុន្តែពេលនោះ រដ្ឋាភិបាលបានកំណត់លក្ខខណ្ឌច្រើនពេក ទើបពលរដ្ឋពិបាកទទួលបានប្រាក់នេះ ។ ពលរដ្ឋថៃបានអរគុណដល់នាយករដ្ឋមន្ត្រីថ្មីយ៉ាងខ្លាំងដែលដឹងពីសុខទុក្ខ និងការលំបាករបស់ពួកគេ ហើយពលរដ្ឋអាចបើកប្រាក់នេះពីកុងធនាគារ និងពុំចាំបាច់បំពេញលក្ខខណ្ឌច្រើនដូចមុន ៕