ព្រឹត្តិការណ៍ Gumball 3000 ដែលប្រជុំទៅដោយឡានទំនើបៗពោរពេញដោយការចាប់អារម្មណ៍ទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយក្នុងនោះអ្នកមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះកម្មវិធីនេះដូចគ្នា។ ក្នុងនោះដែរអ្នកបង្កើតមាតិកាល្បីឈ្មោះម្នាក់ដែលមានមូលដ្ឋានលើទឹកដីសហរដ្ឋអាម៉េរិក ឈ្មោះថា The Kanitha Show ក្រោយបញ្ចប់កម្មវិធីរូបនាងបានបង្ហោះមួយប្រយោគនៅលើបណ្តាញសង្គមក្លាយជាប្រធានបទក្តៅវែកញែកបន្តទៀត។ ការលើកឡើងរបស់ The Kanitha Show បានជំរុញឱ្យ សង្ហា ថាអ្នកដែលធ្វើអត់បានរៀនចេះបិទមាត់កុំដ្រាម៉ាដើម្បីចំណាប់អារម្មណ៍ប្រយោជន៍ផ្ទាល់ខ្លួន។
នៅរសៀលថ្ងៃទី១៨ ខែកញ្ញា The Kanitha Show បានបង្ហោះនៅលើគណនីហ្វេកប៊ុកថា «ខ្ញុំដឹងថាវាគ្មានអ្វីខុសឆ្គងនោះទេពេលដែលមនុស្សមានរបស់ប្រណីតប្រើប្រាស់ដូចជារថយន្ដថ្លៃៗ នេះវាគឺជាផ្នែកមួយនៃវប្បធម៌ទីក្រុង។ ទោះជាយ៉ាងណាក៏ដោយ បើជាខ្ញុំផ្ទាល់គឺនឹងមានការលំបាកខ្លាំងណាស់ក្នុងការបើករថយន្ដតម្លៃលានៗដុល្លារឆ្លងកាត់ភ្នែកអ្នកភូមិជាច្រើនដែលក្រីក្រ ដែលរកប្រាក់ចំណូលបានប្រហែលត្រឹមតែ២០០ដុល្លារក្នុងមួយខែ
ខ្ញុំធ្វើទៅមិនរួចតែម្ដង ខ្ញុំមិនអាចបើកបរទៅបានដោយមានភាពរីករាយបានទេ»។
អ្នកបង្កើតមាតិការូបនេះបានបញ្ជាក់ចុងក្រោយថា «អ្នកខ្លះនឹងនិយាយថានេះគឺល្អសម្រាប់វិស័យទេសចរណ៍ តែសម្រាប់ខ្ញុំនេះគឺជាការមិនបានពិចារណាទៅលើកម្រិតជីវភាពរបស់ប្រជាជនដែលរស់នៅតំបន់ហ្នឹង»។
ជុំវិញការលើកឡើងរបស់ The Kanitha Show នេះបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងអ្នកលេងបណ្តាញសង្គមខ្លះក៏បង្ហាញការយល់ស្រប ចំណែកអ្នកលេងបណ្តាញសង្គមខ្លះទៀតមិនយល់ស្របនូវការលើកឡើងនេះឡើយ។
សង្ហា ដែលជាសិល្បករ និពន្ធទំនុកច្រៀងនិងភ្លេង មួយរូបស្ថិតក្នុងទ្រនំហ្គាឡាក់ស៊ី និងបានក្តោបតំណែងក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយមិនពេញចិត្តចំពោះការលើកឡើងខាងលើនេះទេ។ .png)
លោកបានចែករំលែកការបង្ហោះរបស់ The Kanitha Show អមដោយខ្លឹមសារថា «អ្នកដែលគេធ្វើបានគឺគេធ្វើហើយ ហើយផលប្រយោជន៍ដែលបានត្រឡប់មកវិញក៏ច្រើនដែរ។ ខ្ញុំសូមលើកចិត្តដល់អ្នកដែលអាចធ្វើបាន សូមបន្តធ្វើរឿងអស្ចារ្យបន្តទៀត ធ្វើតាមសមត្ថភាព លទ្ធភាព និងទេពកោសល្យរបស់ខ្លួន។ អ្នកដែលធ្វើអត់បានសូមរៀនចេះបិទមាត់ខ្លះទៅ កុំលើកហេតុផលDrama ពីនេះ ពីនោះ មកនិយាយឱ្យតែបាន ដើម្បីតែចំណាប់អារម្មណ៍និងផលប្រយោជន៍ផ្ទាល់ខ្លួនពេក»៕










