ប្រទេសជប៉ុន ៖ ហេតុអ្វីជនជាតិជប៉ុនចូលចិត្តបរិភោគសាច់ត្រីឆៅ? តើយើងធ្លាប់សង្កេតទេថា ម្ហូបអាហារជប៉ុនមានភាពស្រស់ស្អាត និងគួរឱ្យចង់បរិភោគយ៉ាងខ្លាំង ប៉ុន្តែអាហារទាំងនេះមានរសជាតិស្រាល គ្មានរសជាតិឌិតឡើយ ពីព្រោះចំណុចពិសេសរបស់អាហារជប៉ុន គឺពុំដាក់គ្រឿងផ្សំទេ ។ ជប៉ុនគិតថា ការបរិភោគអាហារស្រស់ៗរសជាតិដើម វានឹងមានរសជាតិឆ្ងាញ់ជាងការផ្សំគ្រឿង ។.png)
ចុងភៅជប៉ុនតែងតែផ្តោតសំខាន់លើអាហារមានភាពស្រស់ស្អាត និងពណ៌អាហារយ៉ាងខ្លាំង ហើយជប៉ុនចាត់ទុកថា ការរៀបចំតុបតែងអាហារ គឺដូចគ្នានឹងរូបគំនូរដែរ ។ មូលហេតុធ្វើឱ្យពួកគេចូលចិត្តបរិភោគសាច់ត្រីឆៅ ដោយសារប្រទេសជប៉ុនជាកោះ និងហ៊ុព័ទ្ធដោយមហាសមុទ្រ ទើបជប៉ុនងាយស្រួលរកអាហារសមុទ្របរិភោគ ដែលភាសាជប៉ុនហៅថា «Sashimi /សាស៊ិមិ» ។
ជប៉ុននិយមបរិភោគអាហារសមុទ្រគ្រប់ប្រភេទដោយពុំផ្សំគ្រឿង ហើយសាច់ត្រីឆៅ (ឬ Sashimi) បានក្លាយជាអាហារពេញនិយមបំផុតនៅប្រទេសជប៉ុន ។ ក្រៅពីនេះ សាស៊ិមិ គឺជាអាហារតំណាងជាតិរបស់ជប៉ុន ដែលបង្ហាញពីអត្តសញ្ញាណជប៉ុនច្រើនបំផុត ។ ពលរដ្ឋនៅប្រទេសផ្សេងទៀត ក៏និយមបរិភោគសាច់ត្រីឆៅដែរ ប៉ុន្តែជប៉ុនបរិភោគត្រីសមុទ្រឆៅច្រើនជាងប្រទេសផ្សេង ទើបគេដាក់ឈ្មោះថា «ជាប្រទេសបរិភោគត្រីឆៅ» ។
ការបរិភោគត្រីសមុទ្រនៅជប៉ុន គឺមានអនាម័យជាងត្រីទឹកសាប ព្រមទាំងសម្បូរទៅដោយប្រូតេអ៊ីន និងវីតាម៉ីនផ្សេងៗ ។ ចំណុចសំខាន់ សមុទ្រនៅជប៉ុនគ្មានប៉ារ៉ាស៊ីតដូចទឹកសាបទេ ។ រីឯមូលហេតុដែលធ្វើឱ្យការបរិភោគសាច់ត្រីឆៅនេះគ្មានមេរោគ ដោយសារជប៉ុនផ្តោតលើអនាម័យម្ហូបអាហារខ្លាំងបំផុត ។.png)
*ខាងក្រោមនេះ គឺជាសារធាតុចិញ្ចឹមទទួលបានពីសាច់ត្រីឆៅរបស់ជប៉ុន ៖
-ខ្លាញ់ ៖ អាហារឆៅជប៉ុនបានផ្តោតលើបន្លែ និងផ្លែឈើ ទើបធ្វើឱ្យបរិមាណខ្លាញ់ដែលរាងកាយទទួលបានស្ថិតនៅចន្លោះពី២០% ទៅ៣៥% របស់បរិមាណកាឡូរីសរុបដែលទទួលបានពីខ្លាញ់ក្នុងអាហារ១ថ្ងៃ ។ រីឯខ្លាញ់ក្នុងសាច់ត្រីឆៅបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាព ។
-ប្រូតេអ៊ីន ៖ បើទោះជាពុំបានបរិភោគសាច់សត្វច្រើន ប៉ុន្តែការបរិភោគសាច់ត្រីឆៅនឹងទទួលបានប្រូតេអ៊ីនកម្រិតសមរម្យ ដូចការបរិភោគបន្លែបៃតង ឬសណ្តែក ។
-កាបូអ៊ីដ្រាត ៖ មានបរិមាណសមល្មម គឺមិនច្រើន ឬមិនតិចខ្លាំងពេក
-អំបិល ៖ សាច់ត្រីឆៅរបស់ជប៉ុនមានបរិមាណអំបិលតិចបំផុត ៕










