តារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានងារជាឧកញ៉ា ជារឿយៗតែងតែទទួលបានមតិរិះគន់ ពីអ្នកលេងបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះលោកក៏ទទួលបាននូវការបញ្ចេញមតិថា «មិនដឹងជាចម្រៀងស្អី» បន្ទាប់ពីចេញបទប្រភេទរ៉េប។ តារាចម្រៀងប្រឡូកក្នុងអាជីពចម្រៀងជាង២០ឆ្នាំរូបនេះបានឆ្លើយតបវិញយ៉ាងសុភាពចំពោះមតិរិះគន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPKrX-YppEsHa7eKm_HNhRdn2j_Eer3OERiYRQ8k9qe8IG_tbbo66kWXpet41lyhKV3mO-AuWXyyhK09esk8pTw75khf39GCdrWy-KBN5igHFRmDmUS-oBDYySgz88WJFubNaroRKQ2LPoA9rhK4861ob5P_O7ogGGTv8G6wb6KRF8Q6Nihygt4BX4-guf/s1062/image_2024-09-12_16-16-09%20(2).png

កាលពីពេលថ្មីៗនេះ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហើបបទថ្មីរបស់ខ្លួនដែលត្រៀមត្រឡប់មកវិញ ដោយបានដាក់ចំណងជើងថា «KSM come back ហើយត្រៀមណាបាទ»។ ទោះជាយ៉ាងនេះក្តីតាមរយៈបទថ្មីរបស់ខ្លួនតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានមតិជាច្រើនពីអ្នកគាំទ្រជំរុញឱ្យលោកចេញបទប្រភេទមនោសញ្ចេតនាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXd27OKjdgVSasXVQejdVbA9XNYcz8tp01m3eYvEtVYhOBQqS_c8k6Z-YCNTrPLSY19in3kHRNBbyRQ4dtL2m4rZOcQTq_PMugke1tLS2y4ByOc7flYOxU1JoJ8BLmkFsjuDFsoF11x5cdGnqkalbXFCXeohNxfLIt0M6GV0lk7kUX-vcQksAXNA7sCiPL/s2048/image_2024-09-12_16-16-09.png

ក្នុងការបញ្ចេញមតិជាច្រើន ក៏មានការរិះគន់ចំពោះឧកញ៉ា ខេមរៈ សិរីមន្ត ដោយមានគណនីមួយបានសរសេរថា « មិនដឹងចម្រៀងស្តីផងចេញម៉ាម៉ាត់ៗចឹងមិនដែលស្តាប់ទេស»។ ប្រយោគដែលថាបទចម្រៀងរបស់ខ្លួនមិនដឹងជាស្អីនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយតបថា «ខ្ញុំនឹងធ្វើហើយនឹងច្នៃម្ហូបជាច្រើនមុខជូនបងប្អូនញុំាបើខ្ញុំជាចុងភៅអាជីព ខ្ញុំ នឹងធ្វើចម្រៀងឱ្យបានច្រើនចង្វាក់ ឱ្យបងប្អូនស្តាប់ព្រោះខ្ញុំជាអ្នកចម្រៀង អាជីព បងប្អូនស្រឡាញ់មួយណា ស្តាប់មួយនោះចុះដោយក្តីគោរព»។

Call Me PAPA ជាបទចម្រៀងដ៏ជោគជ័យជាងគេសម្រាប់ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងទ្រនំហ្គាឡាក់ស៊ី ដែលមានការស្តាប់ជាង៣០លានដងហើយក្នុងរយៈពេលជាង៨ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4mc87LkLfnEbI3hd73bvQklzSFwQAx8jxNau8wL96rNdXgbUj2LiTotoU6GEpLG4Puk35AvFcRe3nxTC8LDXF9IzQxSq7VPunFvWVPCtGyO9TQRoiKvlbnhI3Tw8jYATxlM2kbH2JvbHnyWEml5CtoEh4FBRmRZBf_SNIU5waLmqWJlS0e_ymaPr38SF9/s2048/image_2024-09-12_16-16-11.png

គួរបញ្ជាក់ផងដែរថា តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសកាលពីកន្លងមកនេះថារូបលោកនឹងតំណាងសិល្បករកម្ពុជាផ្នែកសម័យសម្តែងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះក្នុងទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ។ តារាចម្រៀងមានងារជាឧកញ៉ារូបនេះបានលើកទឹកចិត្តប្រជាជនខ្មែររស់នៅទីនោះចូលរួមទស្សនាឱ្យបានច្រើនកុះករខណៈកម្មវិធីមានសារៈសំខាន់ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ និងផលិតផលខ្មែរទៅកាន់ពិភពលោក៕