Home ព័ត៌មានអន្តរជាតិ ប្រាក់ខែខ្ពស់រហូតដល់ ៦ម៉ឺនដុល្លារក្នុង១ខែ តើជាការងារអ្វី?

ប្រាក់ខែខ្ពស់រហូតដល់ ៦ម៉ឺនដុល្លារក្នុង១ខែ តើជាការងារអ្វី?

85
0

ប្រសិនបើគេឱ្យ ១៥,០០០ ដុល្លារសម្រាប់មួយសប្តាហ៍ ហើយ ៦ ម៉ឺនដុល្លារសម្រាប់មួយខែ តើលោកអ្នកហ៊ានធ្វើការងារនេះដែរឬទេ? ដែលការងារនេះត្រូវបានគេចាត់ទុកថាជាការងារគ្រោះ.ថ្នាក់ជាងគេបំផុតមួយក្នុងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmpHrjVLvpBK3Tl8moGRX4CmxPvAIiGqneUKIwOyU3uptZUE_JYzBxhXeIE1gmrm1gW5-HbE_HzZ5nHSXBHh5d7CJyU7Q3dGztWen0wPx0nKEnsP-EIODtaQOjDr1kntKHEGKWpXYp-BeO8xWsHbUmgmnzEh5wZ5vdUy4JRAAT1wSYMLNzrysw-TA_gGQ6/s1440/image_2024-09-12_09-59-24.png

ការងារគឺមានច្រើនមុខជំនាញណាស់នៅលើពិភពលោកយើងនេះ ហើយក៏ទទួលបានប្រាក់ខែខ្ពស់ ឬទាបតាមមុខជំនាញផងដែរ ជាឧទាហរណ៍ដូចជាការងារផ្នែកវិស្វកម្ម AI អ៊ីចឹងគឺទទួលបានជាង ១ ម៉ឺនដុល្លារអាមេរិកឯណោះក្នុងមួយខែ។ ទោះជាយ៉ាងណាការងារជាជាងផ្សារដែកក្រោមទឹកវិញគឺបានប្រាក់ខ្ពស់ជាងនេះទ្វេដង ដោយក្នុងមួយសប្តាហ៍លោកអ្នកនឹងទទួលបាន ១៥,០០០ ដុល្លារអាមេរិក ហើយមួយខែគឺលោកអ្នកនឹងទទួលបាន ៦ ម៉ឺនដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9_4ry-yzNZ47_r-g4_N2kN30hBeOpuW8VcOeSzxtAPaMfkz8_gP0ENZV9a_KfXH5VJg0l30zBpQa-UZDKj-95k6E2LVyz70aYb5efwV3Y_pwZLhnEEw0t2ucLloLcHSY_UDZZZ8Rev8iaw2mKtNOaN5Kgc9deNXmnZAnvOmVH-iMTJrnHz_r1P9xTlbs/s1080/image_2024-09-12_09-59-25%20(2).png

បើប្រៀបធៀបទៅនឹងជាងដែកដែលធ្វើការនៅលើដី អ្នកផ្សារក្រោមទឹកប្រឈមនឹងគ្រោះថ្នាក់ជាច្រើនដែលមិននឹកស្មានដល់។ ជារៀងរាល់ឆ្នាំនៅលើពិភពលោកសម្រាប់មនុស្ស ២០០ នាក់ដែលធ្វើការជាជាងផ្សារដែកក្រោមទឹក ៣០ នាក់ហើយដែលបានបាត់បង់ជីវិត ភាគច្រើនមកពីមូលហេតុផ្សេងៗគ្នាដូចជា ឆក់ ឬ ផ្ទុះជាដើម។ ដូច្នេះហើយតើលោកអ្នកហ៊ានប្រថុយជាមួយការងារនេះដែរឬទេ? ការផ្សារក្រោមទឹកត្រូវបានចាត់ទុកថាជាការងារដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ប៉ុន្តែនេះគឺចាំបាច់ដើម្បីរក្សាស្ពានឈរ បំពង់បង្ហូរប្រេងពីការលេចធ្លាយ និងកប៉ាល់ធំៗពីការលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbvAaAijsN37olTvUFZBUF30lTISqPv_g9O1CvbHYpZgvIpgsfxkF1n1Bnx51I0jC0WEyOq9UdNZ1FI21G1wGOQ0KG1LfNuSzKJ2t9WXTNo6FFNO3Bj4DgWtc-ugqO87M3b0KOOTC9gZQpPMYMo67PbA7ISjeX0oY9RBjZufNiYLjrt49RQElnRUMmyCS1/s654/image_2024-09-12_09-59-25.png

នៅប្រទេសឥណ្ឌូណេស៊ី នេះគឺជាការងារដែលមានប្រាក់ខែខ្ពស់បំផុត ដែលជួយឱ្យជាងដែករកបានរហូតដល់រាប់ម៉ឺនដុល្លារអាមេរិកឯណោះសម្រាប់មួយខែៗ ហើយតម្រូវការសម្រាប់ពួកគេគឺខ្ពស់ណាស់ដែលរដ្ឋាភិបាលហ៊ានចំណាយលើការបណ្តុះបណ្តាលអ្នកមុជទឹកឱ្យក្លាយជាអ្នកផ្សារដែក។ ផ្នែកមួយនៃការងាររបស់កម្មករទាំងនេះគឺត្រូវភ្ជាប់ប្រអប់ពណ៌សដែលផ្ទុក anode ទៅបង្គោលដែក។ anode ត្រូវបានផលិតចេញពីលោហៈដែលមានប្រតិកម្មច្រើនជាងស័ង្កសី ឬអាលុយមីញ៉ូមទ្វេដង ដែលវានឹងភ្ជាប់ទៅនឹងជួរឈរការពាររចនាសម្ព័ន្ធសំខាន់ ដូច្នេះ anode ត្រូវតែជួសជុលរៀងរាល់ ៥ ឆ្នាំម្តង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkN_PFgF_Upry1LerzR3cuWsHxdHkec33Ja8w0G_DyqLtG0hHghtDtTVHtqc4gTsZrEFEzV5Tcibe73gmQ9ZwW9DRr2ts23STQ7VDANechdbEDOHXh-KufD_yxhTFfdcYzp3ZRG1zEZuu14MkUMyNp6NVjfUBw6J8I-skfPRC_brM6k4uLD51vhXcno6Fx/s1000/image_2024-09-12_09-59-26%20(2).png

    ហេតុនេះការងារជាជាងផ្សារដែកក្រោមទឹកគឺមានហានិភ័យជាច្រើនដូចជា៖
    ការលង់ទឹក – អ្នកផ្សារក្រោមទឹកប្រឈមនឹងហានិភ័យនៃការលង់ទឹក ប្រសិនបើឧបករណ៍របស់ពួកគេបរាជ័យ ឬពួកគេបាត់បង់ស្មារតី។ សម្ពាធទឹកនៅជម្រៅអាចធ្វើឱ្យពួកគេពិបាកទៅដល់ផ្ទៃខាងលើដោយសុវត្ថិភាពក្នុងគ្រាអាសន្ន។ លើសពីនេះជាងក៏នឹងប្រឈមជាមួយការផ្ទុះផងដែរ ដោយសារការរួមបញ្ចូលគ្នានៃឧស្ម័នផ្សារដែលអាចឆេះបាន សម្ពាធខ្ពស់ និងការមើលឃើញមានកម្រិតនៅក្រោមទឹក បង្កើតឱ្យមានហានិភ័យនៃការផ្ទុះយ៉ាងខ្លាំង។ ដូច្នេះការផ្ទុះអាចសម្លាប់ ឬបង្កឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរដល់អ្នកផ្សារភ្លាមៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPUum5MTDFX3HlTJF7PVy3txEkO1B11xBsnY7NBc4h5bbFiKJZFMrM1tOUoWp8a-TpjobtXYZZ_G_jWuhYVJamTwV6fDjzx9U0QGSMmu99SwmCVSPpURYiGyowk-pV_YFHfQqa3P2DHNdWOHvN_Shw77ktLC1vw8etnTrOYfOzVxDuiRK4jlmQJdgoBIeP/s640/image_2024-09-12_09-59-26.png

    ទន្ទឹមនឹងនោះ ជាងក៏ប្រឈមនឹងការឆក់អគ្គិសនីធ្ងន់ធ្ងរផងដែរ ដោយសារអគ្គីសនីនិងទឹកគឺជាការរួមបញ្ចូលគ្នាដ៏សាហាវ។ ប្រសិនបើពួកគេប៉ះចុងកាំភ្លើងដោយចៃដន្យ ពួកគេនឹងស្លាប់ភ្លាមៗ។ ហេតុនេះដើម្បីការពារសុវត្ថិភាព ជាងដែកត្រូវតែពាក់ស្រោមដៃពីរឈុត និងឈុតមុជទឹកស្តង់ដារ។ ទោះជាយ៉ាងណាការងារនេះទំនងជាធ្វើឱ្យមនុស្សស្លាប់ប្រហែល ៤០ ដងច្រើនជាងកម្មករធម្មតា ដែលធ្វើឱ្យវាក្លាយជាការងារដ៏គ្រោះថ្នាក់បំផុតមួយក្នុងលោក៕