ការចេញលក់ iPhone ជំនាន់ថ្មីតែងតែជាការបង្ហាញផលិតផលបច្ចេកវិទ្យាទំនើបៗដែលគេទន្ទឹងរង់ចាំពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ It’s Glowtime របស់ Apple នៅរោងមហោស្រព Steve Jobs កាលពីថ្ងៃទី ៩ ខែកញ្ញា ថ្មីៗនេះត្រូវបានគេនិយាយថា មិនគួរឱ្យចាប់អារម្មណ៍សោះ។.png)
យោងតាម Business Insider មូលហេតុដែលការចេញលក់ iPhone 16 របស់ Apple គ្មានភាពទាក់ទាញដូចមុនគឺដោយសារ iPhone 16 និង 16 Pro Max គឺមិនសូវមានកម្មវិធីថ្មីៗ និងបច្ចេកវិទ្យាទំនើបៗដូចមុននោះទេ មានន័យថាស្មាតហ្វូននេះមិនខុសប្លែកពី iPhone 15 ឬ 15 Pro Max ប៉ុន្មានទេ។ .png)
លើសពីនេះហេតុផលមួយទៀតគឺថា កម្មវិធីបានថតវីដេអូទុកជាមុន ហើយបន្ទាប់មកចាក់វាឡើងវិញនៅលើអេក្រង់ ធ្វើឱ្យព្រឹត្តិការណ៍នេះមើលទៅធម្មតា និងសាមញ្ញបំផុត។ ទន្ទឹមនឹងនេះ អ្នកកាសែតជាច្រើនបានខកចិត្តនៅពេលដែលមិនមានភ្ញៀវល្បីៗចូលរួម បើប្រៀបធៀបទៅនឹង Samsung គឺព្រឹត្តិការណ៍ Samsung ល្អជាង ដោយសារមានបុគ្គលល្បីៗជាច្រើនបានលេចមុខនៅលើឆាក។ ខណៈព្រឹត្តិការណ៍ Unpacked របស់ Samsung កាលពីខែកក្កដា ឯកអគ្គរដ្ឋទូតម៉ាក Sydney Sweeney ស្រាប់តែលេចមុខនៅក្នុងការណែនាំអំពីឧបករណ៍កែរូបថត AI ។ ហើយវិចិត្រករ Keke Palmer ក៏មានវត្តមាននៅពេលដែល Google បានណែនាំខ្សែ Pixel ថ្មីផងដែរ។

នៅលើបណ្តាញសង្គម អ្នកជំនាញផ្នែកបច្ចេកវិទ្យាជាច្រើនបាននិយាយថា ពួកគេពិតជាងងុយគេងពេលកំពុងទស្សនាព្រឹត្តិការណ៍របស់ Apple។ ព័ត៌មានគឺស្ទើរតែមិនខុសពីការលេចធ្លាយមុនៗនោះទេ ហើយ iPhone 16 មិនមានការផ្លាស់ប្តូររូបរាងច្រើនឡើយ។ មុខងារដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ iPhone 16 និង 16 Pro Max គឺ Apple Intelligence។ Apple Intelligence គឺឧបករណ៍សរសេរ AI បង្កើត emojis និងសមត្ថភាពបញ្ញាដែលមើលឃើញរបស់កាមេរ៉ា។ ទោះជាយ៉ាងណាកម្មវិធីនេះគឺមិនទាន់រួចរាល់សម្រាប់ប្រើប្រាស់នោះទេ ដោយអ្នកប្រើប្រាស់ត្រូវរង់ចាំរហូតដល់ខែធ្នូ។
ហេតុនេះហើយអ្នកប្រើប្រាស់ជាច្រើនបានសម្តែងការខកចិត្ត នៅពេលដែលពួកគេត្រូវរង់ចាំរហូតដល់ ២០២.៥ សម្រាប់ Apple Intelligence ដើម្បីគាំទ្រភាសាផ្សេងក្រៅពីភាសាអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ Business Insider ជឿជាក់ថាជាមួយនឹងទូរស័ព្ទ iPhone ចំនួន ១.៥ ពាន់លានគ្រឿងដែលកំពុងដំណើរការនៅទូទាំងពិភពលោក Apple នៅតែអាចទទួលបានជោគជ័យទោះបីជាមិនមានព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ខ្លាំងក៏ដោយ៕










