ភ្ញៀវទេសចរភាគច្រើន ដែលបានទៅកម្សាន្តនៅភ្នំប្រសិទ្ធ តែងមើលរំលងប្រាសាទស្រីគ្រប់លក្ខណ៍ និងអ្នកខ្លះទៀតប្រហែលជាមិនដឹងថាមានប្រាសាទនេះនៅលើភ្នំប្រសិទ្ធផង។.png)
ប្រាសាទស្រីគ្រប់លក្ខណ៍ ជាប្រាសាទបុរាណមួយ កសាងឡើងរវាងសតវត្សរ៍ទី៧ និងទី៨ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី១ (ឆ្នាំ៦៥៥-៦៨១ នៃគ្រិស្តរាជ) នាសម័យចេនឡា ស្ថិតនៅចង្កេះភ្នំប្រសិទ្ធិ។
ប្រាសាទនេះ មានក្បាច់រចនាល្អប្រណិត បែរមុខទៅទិសខាងកើត មានទ្វារបញ្ឆោត៣ទិស និងស៊ុមទ្វារមានរចនា ក្បាច់វិមានអាកាស។
ចំពោះឈ្មោះប្រាសាទនេះ ត្រូវបានដូនតាតែងហៅតៗគ្នារហូតមកដោយពុំដឹងប្រភពច្បាស់នោះទេ តែនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្លះលើកឡើងថា ឈ្មោះប្រាសាទនេះយកតាមរូបសំណាក ប្រតិមាទេវី ទេពស្រីគ្រប់លក្ខណ៍ដែលមាននៅទីនោះ។
បច្ចុប្បន្ន ប្រាសាទស្រីគ្រប់លក្ខណ៍ហាក់មានការទ្រុឌទ្រោម និងបែកបាកើស្ទើរតែទាំងស្រុង ដែលជាហេតុមិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្ត៕










