Home ព័ត៌មានសេដ្ឋកិច្ច សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើប សាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើប សាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

89
0

(ភ្នំពេញ) ថ្ងៃទី7ខែកញ្ញា ឆ្នាំ2024៖ ពេលនេះកំពូលមុខងារបច្ចេកវិទ្យា AI សាមសុង កំពុងអន្ទងចិត្ត ដាក់ស្នេហ៍អ្នកគាំទ្រឱ្យស្លុងងប់ងល់ដកចិត្តមិនរួច និងបានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយ ក្រោយពីសន្ទុះនៃការគាំទ្រមានការកើនឡើងទូទាំងពិភពលលោក ជាពិសេស នៅក្នុងទីផ្សារប្រទេសកម្ពុជា យើងតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjH5dEjwxNNiVg5yPXO5oHQ71n7l9zZ0bWlLqr_wUoDjhhWacDyt16qExNepJkyInGd-rhis-NPr33Btu_QaXaMxO8nrbpWLu9_v_iKDZJ8-AhLYev05xjam7anp0W35SULnaZA5kdF60jobenG4F7E2egsreIDiBl5y0CipzjFH-Gza0mhv044S60BF9/s4464/137A5900.jpg

ហើយដើម្បីបំពេញតម្រូវការ និងតាមឱ្យទាន់សន្ទុះនៃការគាំទ្រដែលកំពុងហក់ឡើងស្រឺតៗគួរឱ្យភ្ញាក់ផ្អើល ក្រុមហ៊ុន សាមសុង បានពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដំណើរការហាងទំនើបសាមសុងថ្មី (Samsung Premium Store) ដែលត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី 7 កញ្ញា ឆ្នាំ2024 ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកជំទាវ គីម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifYeQ1wuXw3JOH2L1YJl6FWKujVTrnaJgYmw5Fv4yUBBGjuJL07n5eX7AsZM78jNsehlXq7BHGEoN9cNDuljth9SLuC6loBZRu-Rjp-YFpCdaS3EJn72VajNjJwJzq1ndrKkyTZT9KTARMUgAEsDuSs4h-Tg5qcEQhkXIj6ypm6NtW3YSmpwXor4XTKomG/s4464/137A6062.jpg
មិនតែប៉ុណ្ណោះក៏មានវត្តមាន Influencer ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវទូរសព្ទជាមួយបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយបង្អស់ ដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុងផងដែរ។

សម្រាប់ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងនូវផលិតផលជាច្រើនដូចជា៖ ទូរសព្ទដៃគ្រប់ស៊េរី កាសប្លូធូស នាឡិកា និងផលិតផលថ្មីៗគ្រប់ម៉ូឌែលរបស់សាមសុង។
គោលបំណងនៃការបើកសម្ពោធ Showroom នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការមកតេស្តសាកល្បងដោយផ្ទាល់ ដើម្បីទទួលបានបទពិសោធន៏ថ្មីនៃបច្ចេកវិទ្យា AI ដ៏ទំនើប ដែលមាននៅលើផលិតផលសាមសុង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzrz3SpcdDgOE7QdbDZsh25NetRvafoXj24dJ6-nfEuiQOOms1WQnj39ahEKtcEynnS7y7kCXzGbfxWiGhYg66ahti-KGHOqigqnGBG1WizmXsfzxlxjuTm_W3HOS0DC-vfpHjbH2IZV_zNHyRF2FWuzUq7EbybPSmt7NpsZW1EHDXqsFBL8xunC2MpfXI/s4464/137A6096.jpg

បើយោងតាម លោក Mike Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ទន្ទឹមនឹងការពង្រីក វិសាលភាពនេះ ក្រុមហ៊ុនសាមសុង ក៏កំពុងតែពង្រឹងការដុសខាត់លើគ្រប់ផលិតផលទាំង អស់ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ និង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ហើយក្រុមហ៊ុន សាមសុង ក៏មិនភ្លេចនោះដែរ ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែរក្សា ភាពស្មោះត្រង់ឥតងាករេ ជាពិសេស ការគាំទ្រពីអតិថិជនជាទីស្រលាញ់ទាំងអស់តែម្ដង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJPWs_S-t-BZo26Z9aGpi77Xa-E4Q3cuHj56Hf0oXZxD4Qw4l6j5XHNZTLqucIFJzS9n4HNhlAtlTGQsyMpe9lR836CBFVlG5q5qCJTIPtDsB55T35LTKGFy7I8c-mexjOGyEJPE64beRiVV8wNqpHqhHSVgFXQSp-ugU3q8M3jkOAEOWuIsChsQtDUAUl/s4464/137A6259.jpg

ក្រុមហ៊ុនសាមសុង សង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ បច្ចេកវិទ្យា AI នឹងក្លាយជាពហុមុខងារដើម្បីដំណើរការលើផលិតផលអេឡិកត្រូនិកទាំងអស់។ ហើយ បច្ចេកវិទ្យា AI នេះ នឹងក្លាយជាបរិបទថ្មីដ៏ទាន់សម័យ និងផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់លើសពីការរំពឹងទុក ស្របតាមនិន្នាការរបស់ពិភពលោកដែលបច្ចេកវិទ្យា AI កំពុងក្លាយជាតារារះចែងចាំងដែលជួយសម្រួលដល់ការរស់នៅរបស់យើង មិនថាការកម្សាន្ត និងនៅក្នុងវិស័យការងារនោះឡើយ។

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង និងរីករាយ ជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ជំនាន់ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWhZ4ic0M0Nbxdy8ahaO9CzxuPdtd4KAZrfLaUIbzlDuAUgL66q9Nd4WmEzPPYGsrQeRNUUQqKhyKCzm9K8-yCprvszZcv38MIgsnMhYcgiKDJAyFwNZNY5_0bKTXT-AZbm1IepcbeRi4I8JVIAYlY2K-L2dYdmS7F9AKYBnMXw2OMacDXjGThcP5kvIy8/s4464/137A6277.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!