Home ព័ត៌មានអន្តរជាតិ រុស្ស៊ីបានក្លាយជាប្រទេសនាំចេញឧស្ម័នធំជាងគេទីពីរនៅអឺរ៉ុប

រុស្ស៊ីបានក្លាយជាប្រទេសនាំចេញឧស្ម័នធំជាងគេទីពីរនៅអឺរ៉ុប

50
0

បរទេស៖ អឺរ៉ុបលែងដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទៀតហើយ ដោយថ្មីៗនេះពួកគេគឺបានត្រឡប់មកជាដៃគូទិញទំនិញដ៏សំខាន់របស់រុស្ស៊ីវិញ។
យោងតាមការចុះផ្សាយរបស់ Die Welt ដែលជាកាសែតប្រចាំថ្ងៃជាតិរបស់អាល្លឺម៉ង់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ថារុស្ស៊ីបានវ៉ាដាច់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដើម្បីត្រលប់ទៅកាន់តំណែងជាអ្នកនាំចេញថាមពលដ៏សំខាន់របស់អឺរ៉ុប។ ដូច្នេះរុស្ស៊ីគឺបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេទីពីររបស់ទ្វីបអឺរ៉ុប ដែលជាប្រទេសទីពីរបន្ទាប់ពីប្រទេសន័រវែស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdjnydayEWgDuMhgTCGVkMYjGZty9IHJLmUu4ofnoZIGciShLNDFPBvlYXd0MDUgOpR1ojJek0XHWZnG1-e7BpPnQH5abqoSm_ErcLGF5GvN1jSoV-8qWodLw-wdh3b0yIu77K4mXBRkDTrtPQoM8jS7ueuEaSFwbTysza6SAO4Q-1BrBvWuB9Ht42o0xm/s3159/image_2024-09-09_09-13-48.png

កាលពីខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងព្រុចសែល ប្រទេសបែលហ្សិក បានប្រកាសលុបបំបាត់ការពឹងផ្អែកលើថាមពលរុស្ស៊ីជាអាទិភាពចម្បងមួយរបស់ខ្លួន បន្ទាប់ពីជម្លោះក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើង។ ទោះជាយ៉ាងណានៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ ថ្មីៗនេះ ឧស្ម័នរុស្ស៊ីមានចំនួនប្រហែល ១៧% នៃការនាំចូលសរុបរបស់សហភាពអឺរ៉ុបដែលនាំមុខសហរដ្ឋអាមេរិក មានន័យថា លោកខាងលិចបានកាត់បន្ថយទណ្ឌកម្មទៅលើរុស្ស៊ីហើយ។ បើយោងតាមរបាយការណ៍ដែលបានដកស្រង់ដោយអង្គការស្រាវជ្រាវ Bruegel បានបង្ហាញថាអតិថិជនអឺរ៉ុបបានទទួលឧស្ម័ន LNG របស់អាមេរិកចំនួន ១២.២៧ ពាន់លានម៉ែត្រគូប ខណៈដែលពួកគេបានទទួលឧស្ម័ន LNG ពីរុស្ស៊ី ១២.៧៣ ពាន់លានម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaYxLCEITy-NSPmA2N58Qdvfhj9yEcXg6oW5Jbuu0_efbYEBj8If0ijkc28n4ISFnkBUczsG0hiMfZtbk0RpYNrnet1y0kE9Lo44GstcFQBCHa5iW8uU2uf-4sIDMudAyKVyAixmJo3JUNxJbxoDoYUVd0JLSiXbeNrEKlZVEdW6pgs5wFNqgNx4kM5ZeJ/s1600/image_2024-09-09_09-14-03.png

បច្ចុប្បន្នការផ្គត់ផ្គង់របស់រុស្ស៊ីរួមមានទាំងឧស្ម័ន LNG និងបំពង់បង្ហូរប្រេង ដែលហូរចូលទៅក្នុងសហភាពអឺរ៉ុប តាមរយៈប្រទេសបេឡារុស្ស និងអ៊ុយក្រែន និងតាមរយៈបំពង់បង្ហូរឧស្ម័នក្រោមដី TurkStream ។ លោក Dmitry Birichevsky ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្រសួងការបរទេសរុស្ស៊ីបានពណ៌នាពីការផ្លាស់ប្តូរក្នុងការនាំចូលឧស្ម័នថាជាការបង្ហាញពីការបរាជ័យនៃគោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបបានទទួលស្គាល់ការបរាជ័យរបស់ខ្លួន ហើយមិនអាចដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទៀតទេ បើមិនដូច្នោះទេពួកគេនឹងគ្មានថាមពលស្អាតគ្រប់គ្រាន់ដើម្បីប្រើប្រាស់ទៀតឡើយ ខណៈមុនពេលមានជម្លោះនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់បំផុតរបស់អឺរ៉ុប៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqG8V3UXFjbqfr0VL80VnsbAZg6DWcuuUgkl8wTxe9c0oRBpbgqAHbIWK49oE3qlyoOu1cOQzI6U91Am0efIk7SXU-f5rcE7TK2OdIey1B-1U6WG2QoOpcq14ssq1-36fPI6_6rX9-0QSRsanYKUB9yh7Vxi8r677J1BCWW8iD3V5j2hwIombMuE0unC7/s4000/image_2024-09-09_09-14-11.png