Home ព័ត៌មានជាតិ វិមានឯករាជ្យ ស្ថាបត្យកម្មសម័យសង្គមរាស្រ្តនិយម ចម្លងចេញពីកំពូលប្រាសាទបាគងនៃខេត្តសៀមរាប!

វិមានឯករាជ្យ ស្ថាបត្យកម្មសម័យសង្គមរាស្រ្តនិយម ចម្លងចេញពីកំពូលប្រាសាទបាគងនៃខេត្តសៀមរាប!

173
0

«វិមានឯករាជ្យ» ដែលមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលទីក្រុងភ្នំពេញ ដែលបានសាងសង់ឡើងដោយបិតាស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ ម៉ូលីវណ្ណ ក្នុងកំឡុងឆ្នាំ ១៩៥៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixiyUOI9DwW2mRmuwRTaKXPQhh-sKzrKmuk43N9FvZr4QUV-WtDUg16r56pmccTa0RljITAsh01CUdilKlqWAsTkoXD1gIUn_qyJ_MVgqoBWQ3PbZri-7xjcM2rk6Cr7cuuE6GDtmb_bwfOLNN5Jj3ERlfgK0FtdoFNXCIQDjSgxb1ZCe7yLO4circu0wB/s1279/image_2024-09-07_10-25-49.png

វិមានឯករាជ្យ គឺជានិមិត្តរូបដែលបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ចំណុចពិសេសមួយនៃសំណង់វិមានឯករាជ្យដែលត្រូវបានគេឲ្យដឹងថា ការរចនាម៉ូដចម្លងចេញពីព្រះប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងខេត្តសៀមរាប។ ប្រាសាទបាគង សាងសង់នៅសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhif4aHyhTylutIQLFO5J5PHjz4FzL2DxoLUURPZeci6yfal9nszchlUTCZsPPz9jzaE6ZNphBKR8BkkmzyPI-mZVba9SusmJSVjTdn8jGLatbRXdWYSOAj1CDd8sF5UCqMbNG_6cgVZOjV5HsDGeDeFU9b6l7RrzKo_gIaMrHsTUxXq3Yd06t6axco1yE2/s780/image_2024-09-07_10-26-16.png

បើក្រឡេកទៅកាន់សំណង់វិមានឯករាជ្យ ទីក្រុងភ្នំពេញ មានកម្ពស់សរុប ២០ម៉ែត្រ មានចំនួន ៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់មានក្បាលនាគរាជចំនួន ២០)។ ចំពោះក្បាលនាគចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន ១០០ឆ្នាំ) គឺ ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqpkQkpT59JLekaFsj8p1LmVVyc0OfR_YrHWZn2pX8QAFVgVmxyULKcO54v1q9acy4WaVGynMNtrv2sNR7Cb-lsuRksLdUtRL1vpp98v3-4p-XLFESmIxWkjksicpABkbU8WwZOELTGFHmJFfo-R6eyR3wKtLSdWOVzkfU9UY0SyM4dd7ds9L-WD2XFACY/s1000/image_2024-09-07_10-27-19.png

បើតាមលោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនាពេលកន្លងទៅបានឲ្យដឹងថា ការសាងសង់វិមានឯករាជ្យ ជាការបូកបញ្ចូលនូវទស្សនៈធំៗទាំងអស់នេះ និងការបង្ហាញស្នាព្រះហស្តរបស់សម្តេចនរោត្តមសីហនុ ដែលទ្រង់បានយាងចុះតាមគ្រប់ខេត្ត ក្រុងទាំងអស់ ហើយចលនាឲ្យមានការបង្កើតកងកម្លាំង បង្កើតកាំភ្លើងឈើ ដើម្បីបង្ហាញកម្លាំងទាមទារឯករាជ្យ រហូតដល់បារាំងផ្តល់ឯករាជ្យភាពដល់កម្ពុជា អាចគ្រប់គ្រងដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jouFtUslyyR_2moD3pofsXiXV2RN_-qESH5Bfizd7a89mxvbsVmTa1fuKNWFFlNdlfCmcy4ONb2eavhX8q0B9i_tqcAZ0rcqq-0fpZ-zLS1PmJ5miq-BFQuQmnoH0suKJmi-pDaxGMi7SHEr-uhoZdL3m2YI81zdncqD0FhyphenhyphenMxEK2VLMrElkjDcMlBxo/s1000/image_2024-09-07_10-27-37.png

យ៉ាងណាមិញ ដោយសារតែសំណង់វិមានឯករាជ្យមានរចនាបថយ៉ាងលេចធ្លោរបែបនេះហើយ ក៏ត្រូវបានគេយកលំនាំសាងសង់នៅតាមបណ្តាខេត្តនានាមួយចំនួនផងដែរ តួយ៉ាងដូចជាខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្វាយរៀង៕