Home ព័ត៌មានអន្តរជាតិ បើទោះខ្លាចសង្គ្រា.ម តែពលករចិនសម្រេចចិត្តបន្តធ្វើការនៅអ៊ីស្រាអែល

បើទោះខ្លាចសង្គ្រា.ម តែពលករចិនសម្រេចចិត្តបន្តធ្វើការនៅអ៊ីស្រាអែល

50
0

ប្រទេសអ៊ីស្រាអែល ៖ ប្រទេសអ៊ីស្រាអែលកំពុងត្រូវការកម្លាំងពលករបរទេសជាច្រើន ជាពិសេស ការងារផ្នែកសំណង់ ក្រោយពីពលករបរទេសជាច្រើននាក់សម្រេចចិត្តធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ ដោយសារខ្លាចសង្គ្រា.ម នៅតំបន់កាហ្សាកាន់តែរាលដាលបណ្តាលឱ្យការធ្វើការនៅអ៊ីស្រាអែលគ្មានសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI3ny5p13LogItaVYQZS5HtibHrnzkDqW6hPlh14I-gheORpE35FS4-JRGIS9j6yioaqhtxcoe3RjXbL4RqG7tSRIkiyryIqhUYuI5VPLTFuGadJ5NHul3592usUcHKM1MBcfMJeggCK8yNGEnHUJbqrB1X4SJAKEiF2v0FKtK24kw5_onm1Oe1sbi_CJi/s750/image_2024-09-07_08-23-53.png

ប៉ុន្តែពលករបរទេសមួយចំនួនសម្រេចចិត្តធ្វើការនៅអ៊ីស្រាអែលបន្តទៀត បើទោះជាដឹងថា វាមានគ្រោះថ្នាក់ក្តី ដោយសារពួកគេគ្មានជម្រើសច្រើនទេ ។ ពលករទាំងនេះនិយាយថា បើត្រឡប់ទៅប្រទេសវិញនឹងបាត់បង់ប្រាក់ចំណូលមិនខាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNeJ6r43-h-0WJJC3nXM7iW8kecvEA_uNrQVSFMffARM6Mz_VrfLGCiz_YhMbOXFeszGM_hzLbVejhCmh1mHOYasoJR_xwnwU2FIoihSBETz_-MWdI5oHEro7GrA22Gb7yan9IrGlL7_dxr0NNtdh7jVoX9rqWD1LYmrqDYo9XLjrVRky5CrVHgPAReuUS/s620/image_2024-09-07_08-24-03.png
ពលករបរទេសជាច្រើននាក់ដែលមកធ្វើការនៅអ៊ីស្រាអែល គឺពួកគេជាបង្គោលគ្រួសារ ។ ជាក់ស្តែង ពលករចិនម្នាក់ឈ្មោះ លីវ យ៉ុងមីង អាយុ៣៦ឆ្នាំ នៅតែធ្វើការសំណង់នៅអ៊ីស្រាអែលបន្តទៀត និយាយថា ៖ «ពេលសង្គ្រាមចាប់ផ្តើម ពលករគ្រប់រូបខ្លាចថា មានគ្រោះថ្នាក់ពេលធ្វើការ ។ ពេលឮសំឡេងផ្សេងៗ ខ្ញុំភ័យឡើងញ័រខ្លួន ហើយខ្ញុំធ្លាប់គិតថា ចង់ទៅធ្វើការនៅចិនវិញ តែធ្វើការនៅទីនេះ ទទួលបានប្រាក់ខែខ្ពស់ជាង ។ ខ្ញុំជាបង្គោលគ្រួសារ បើមិនធ្វើការ គឺគ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4xEeLSsbeZ8PoM9sKNSxSk4qojQj6-rxGpS5mI5_FRpmX2O5bnikjDYpqfpYR0SzKrjHQ61JI2wRLLK8juB8rqgNt19soVuHNj4D1Zv1wbMTHmEidupUhQofOycnNRui9_7IyoeYIqhrx1pOhQogFc0D4YFNErSlLT2MR-NleFGTSFBZsYUx1KiGGo7Di/s822/image_2024-09-07_08-24-10.png

តាមទិន្នន័យរបស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍អ៊ីស្រាអែលបង្ហាញថា បច្ចុប្បន្ន មានពលករចិនចំនួន២២.០០០នាក់ ធ្វើការនៅអ៊ីស្រាអែល ក្នុងនោះធ្វើការសំណង់ចំនួន១១.៥២៧នាក់, ការងារកសិកម្ម និងសេវាកម្ម ចំនួន៨.៧៤០នាក់ ព្រមទាំងការងារផ្សេងទៀត ។ នៅដើមខែកញ្ញា ឆ្នាំ២០២៤ ពលករច្រើនជាច្រើនបានត្រឡប់មកធ្វើការនៅអ៊ីស្រាអែល ជាពិសេស ការងារសំណង់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg406_B9h0tgMQWiQuWX-m-w-7Dyj4EtmJd75Ig8sWbJ4l7fZxRP0ObtUfRMAE-ontCKVp04bwAaMi-MWx4322rFl9DCc_m7v_qSNAwl3s1H8dbhcjhLlYKisPibZVIwbjCAoVZ1G8S63Rc_JxQs1QpmxlIWuFoOzVwFEF0fC8H65cpXtlmLmdDKsm1fq1-/s1662/image_2024-09-07_08-24-21.png

ប្រទេសអ៊ីស្រាអែលខ្វះខាតកម្លាំងពលកម្ម រហូតធ្វើឱ្យការដ្ឋានសំណង់ជាង៤០% ផ្អាកដំណើរការបណ្តោះអាសន្ន ។ ហេតុនេះ អ៊ីស្រាអែលបានសម្រួលឱ្យពលករបរទេសចំនួន៦៥.០០០នាក់ មកធ្វើការនៅប្រទេសខ្លួនងាយស្រួលជាងមុន ៕