កាលពីថ្ងៃទី៤ ខែកញ្ញា ប្រធានបទមួយដែលមានចំណងជើងថា «Cha Eun-woo និង Rosé បានទៅកន្លែងដដែលម្តងទៀត» ត្រូវបានគេចុះផ្សាយលើវេទិកាកូរ៉េ Pann Nate ដោយទាក់ទាញអ្នកចូលមើលយ៉ាងផុសផុល។ ប្រធានបទខាងលើរួមមានរូបថតជាច្រើនសន្លឹកដែលបង្ហោះដោយ Cha Eun-woo និង Rosé គឺចង្អុលបង្ហាញថារូបថតទាំងនេះត្រូវបានថតនៅក្នុងពិព័រណ៍ដូចគ្នានៅថ្ងៃតែមួយ។ 
ក្នុងនោះក៏បញ្ជាក់ថា Cha Eun-woo និង Rosé បាននៅជាមួយគ្នា ហើយបាននិយាយពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាកាលពីអតីតកាលរបស់អ្នកទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិត បានបដិសេធការចោទប្រកាន់ថ្មីនេះ ដោយបញ្ជាក់ថា អ្នកទាំងពីរពិតជានៅកន្លែងតែមួយប៉ុន្តែជាថ្ងៃផ្សេងគ្នាដោយសារតែវាជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយម៉ាកប្រណីតមួយ។
នេះមិនមែនជាលើកទី១នោះទេដែល Cha Eun-woo និង Rosé ក្លាយជាចំណីមាត់របស់អ្នកប្រើប្រាស់បណ្តាយសង្គមពីពាក្យចចាមអារ៉ាមស្នេហាអ្នកទាំងពីរ ខណៈពួកគេបានបណ្តោយឱ្យរសាត់ទៅតាមពេលវេលាដោយមិនចេញសេចក្តីថ្លែងការណ៍អ្វីទាំងអស់។ .png)
កាលពីខែកក្កដា ឆ្នាំ២០២៤ តាមរយៈវីដេអូចងក្រងរូបភាពរបស់ Cha Eunwoo និង Rosé ដែលបង្ហាញពីទំនាក់ទំនងគ្នាគឺបានធ្វើឱ្យផ្ទុះពេញអ៊ីនធឺណិតជាខ្លាំង។ ក្នុងរូបភាពដែលគេបង្ហាញគឺចាប់ផ្តើមពីរូបភាពក្នុងឆ្នាំ ២០២១ ដែលអ្នកទាំងពីរបានបង្ហោះរូបថតនៃការទៅទស្សនាការតាំងពិពណ៌សិល្បៈដូចគ្នា។ នៅឆ្នាំ ២០២២ Rosé និង Cha Eunwoo បានទៅកម្មវិធីម៉ូតនៅប៉ារីស ហើយបានចែករំលែករូបថតស្រដៀងគ្នានៅភោជនីយដ្ឋានដូចគ្នា។
នៅឆ្នាំ២០២៣ Cha Eunwoo បានចូលរួមមហោស្រពតន្ត្រី Coachella នៅថ្ងៃតែមួយដែល BLACKPINK សម្តែង ហើយត្រូវបានគេប្រទះឃើញនៅឯពិធីជប់លៀងរបស់ BLACKPINK ដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ។ Rosé និង Cha Eunwoo ក៏បានចែករំលែកខ្លឹមសារដែលថតនៅសារមន្ទីរមួយក្នុងប្រទេសជប៉ុនត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះក្នុងខែមេសា ហើយបានបង្ហោះរូបថតមួយចំនួនដែលស្រដៀងនឹងគ្នាទៅវិញទៅមក។
ក្នុងទំនាក់ទំនងចចាមអារ៉ាមស្នេហាដែលមានអាយុកាលជាច្រើនឆ្នាំនៅមិនអាចស្រាយមន្ទិលបានរវាង Rosé និង Cha Eunwoo ជាសម្ព័ន្ធភាពអ្វីឱ្យពិតប្រាកដព្រោះតែពួកគេមិនព្រមចេញមកនិយាយអ្វីទាំងអស់៕










