រី ស្រីនេត លំដាប់រងទី១ Miss Grand Cambodia 2024 ដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតក្នុងនាមជាបវរកញ្ញាតែប៉ុណ្ណោះទេ តែងាកមកកាន់ការច្រៀងនិងរាំវិញ ស្រីនេត គ្រលែងបានមួយឆ្ងាញ់មិនចាញ់អ្នកអាជីពប៉ុន្មាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញារូបនេះគឺមនុស្សម្នាក់ដែលមានសន្តានចិត្តល្អគួរជាទីឱ្យសរសើរ។
ថ្មីៗនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុកបង្ហាញសកម្មភាពរបស់ រី ស្រីនេត លំដាប់រងទី១ MGC2024 ឡើងបកស្រាយបទចម្រៀងអមដោយការបញ្ចញក្បាច់រាំបានយ៉ាងទាក់ទាញ។ បវរកញ្ញារូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេពោលគឺ ស្រីនេត បានមួយចប់ ហើយគ្រលែងខ្លួនបានយ៉ាងមួយឆ្ងាញ់។
ចាប់តាំងពីបញ្ចប់ការប្រកួត Miss Grand Cambodia 2024 ស្ថិតក្នុងចំណាត់ថ្នាក់កាន់ដៃម្ចាស់មកុដ ប៊ី សុធារី បវរកញ្ញាកំពូង៥នាក់ចុងក្រោយបានចូលរួមផ្តល់កិច្ចសម្ភាសន៍នានា ក្នុងនោះ ស្រីនេត ក៏បានចូលរួមកម្មវិធីទោលមួយចំនួនផងដែរ។ តាមការចាក់ផ្សាយក្នុងកម្មវិធីធ្វើម្ហូប ស្រីនេត ក៏បានបញ្ចេញថ្វីដៃធ្វើម្ហូប សម្លរកណ្តៀងរបស់អ្នកខេត្តស្វាយរៀង ជាខេត្តដែលនាងតំណាងពេលចូលរួមប្រកួតផងដែរ។ 
ជាមួយកម្មវិធីផ្សេងៗដែលទទួលបានតម្លៃខ្លួនលំដាប់រងទី១ Miss Grand Cambodia 2024 រូបនេះក៏មិនភ្លេចចូលរួមកម្មវិធីថ្នាក់ជាតិជួយផ្សព្វផ្សាយវប្បធម៌ខ្មែរនិងតំបន់ទេសចរណ៍ដូចគ្នា។ លើសពីក្នុងនាមជាបវរកញ្ញា រី ស្រីនេត គឺជាមនុស្សស្រីម្នាក់ដែលតស៊ូនៅក្នុងជីវិតនិងមានចិត្តសន្តោសប្រពៃជាមនុស្សល្អម្នាក់។.png)
កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយពីភាពល្អរបស់ ស្រីណេត ជាមនុស្សដែលមានសណ្តានចិត្តល្អ តស៊ូ ជាអ្នកជួយបង្ហាត់ការសម្តែងដល់នាង។ ស្រីនេត ជាមនុស្សមានអត្តចរិតល្អ ជួយអ្នកដទៃដោយមិនគិតពីផលតបស្នង៕










