នាវេលាយប់កណ្តាលអធ្រាត្រចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៃ សុគន្ធបានបើករថយន្តគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច រួចបន្តបុករះកង់បីឥណ្ឌា២គ្រឿង។
មុនពេលកើតហេតុ គេបានឃើញរថយន្តលោក ម៉ៃ សុគន្ធ ម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បានបើកគេចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច នៅចំណុចផ្លូវក្បែរបឹងបៃតង រួចមកហួសវត្តទឹកថ្លា ក៏បានរេចង្កូតទៅបុកកង់បីឥណ្ឌា១គ្រឿង បណ្តាលឱ្យកង់បីនោះ ជ្រុលទៅបុកផ្កង់បីឥណ្ឌា១គ្រឿង។
បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកទ្រូងផ្លូវអស់៤កង់បន្ថែមទៀត ទើបទៅមុខលែងរួច។
ក្រោយកើតហេតុភ្លាមៗ ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម៕










