Home ព័ត៌មានជាតិ ត្រឹមឆ្នាំ២០៥០​ អ្នកធ្វេីការរោងចក្រអាចនឹងទទួលបានប្រាក់ខែរាប់ពាន់ដុល្លារ

ត្រឹមឆ្នាំ២០៥០​ អ្នកធ្វេីការរោងចក្រអាចនឹងទទួលបានប្រាក់ខែរាប់ពាន់ដុល្លារ

56
0

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រដោយកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ដោយយកកម្ពុជាចេញពីប្រទេសក្រក្រី ទៅជាប្រទេសអភិវឌ្ឍន៍ និងជាប្រទេសអ្នកមាន ហើយហ៊ានប្រកួតជាមួយប្រទេសគេដទៃលើគ្រប់វិស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vFLUV6I4SEwUpdHQk1lI4_1snF1Rr8vuHOTnJKSkoQyWIP7SkFA-k84M2RT_truyNm0lz2K3p9rfD-zCFIVPEPRzl4xlflAcNfIjrZLkaK3G8zNv2R-uIWOPLErTIs2-uUBvbZ0s8TgDL2nK7jO5SQBTN1TFYxvjFvYFyH4mlyDpVn1h2Jm70eTPBFLt/s3860/image_2024-09-02_14-19-51.png

បើតាមអភិបាលខេត្តកំពង់ស្ពឺថ្មី ឯកឧត្តម ជាម ចន្ទសោភ័ណ្ឌ បានលើកឡើងថា៖”ឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអ្នកមាន ខណៈពលរដ្ឋប្រកបរបររោងចក្រដែលកំពុងទទួលបានប្រាក់ខែ៣០០-៤០០ អាចនឹងឡើងបានដល់រាប់ពាន់ដុល្លារ។ មិនតែប៉ុណ្ណោះមន្ត្រីរាជការក៏ដូចគ្នានោះដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcbgxHMcQlQvml2tyXlX3fCkgtrfBYlnbAC2CFhBxJ8pVwz86TFSJqk0MwmXhkNdLw3oDIH8igVDgDKVVYMCoVBdWtk4-tGDqlvgH1H7Xt8pYHsP8f3tq8zQJx1TYfz5fPm76opnremlJeqETBKhX7_9QRQSiqYN49Gro6lph68MkayL06OrUswBxU7cR/s1024/image_2024-09-02_14-20-36.png

បច្ចុប្បន្នកម្មកររោងចក្រទទួលបានប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត)កើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ក្នុងនោះ២ដុល្លារជាបន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaL0whiDAFEguRhTF5vYBMLmaAiHWTr49K1fe8D0S0TnYp0KF8bssZ7gO8LvJ6OU1f3-bSxrJPyMsrB2YEs8Z_6h3lZfFYx24lQeMZKc4ikute5mV3ZAK9nL5mgRBGvqLenvVA1MP7W1ZvIVZkeLAQDUn7sdrvJsVHvGqVPbZB7GhyBC1B-C-H_CnOsqj/s900/image_2024-09-02_14-20-07.png

ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤ មានចំនួន២០៤ ដុល្លារ ក្នុង១ ខែ កើន៤ ដុល្លារប្រៀបធៀបជាមួយឆ្នាំ២០២៣ដែលមានត្រឹម២០០ ដុល្លារ៕