Home ព័ត៌មានជាតិ តិចតាមអត់ទាន់! ស្តាយ៍លេងខ្លួនថ្មីពីរឿងភាគថៃនាងថងឌី ផ្អើលអស់អ្នកលក់អនឡាញខ្មែរ

តិចតាមអត់ទាន់! ស្តាយ៍លេងខ្លួនថ្មីពីរឿងភាគថៃនាងថងឌី ផ្អើលអស់អ្នកលក់អនឡាញខ្មែរ

257
0

រឿងភាគថៃថ្មី ពីតួឯកស្រីជួរមុខលំដាប់ប្រទេស កញ្ញា Baifern Pimchanok កំពុងតែធ្វើកក្រើកលើវិស័យភាពយន្ត ស្របពេលដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនតាមបណ្តាប្រទេសផ្សេងៗ រួមទាំងវៀតណាម ឡាវ និងកម្ពុជាជាដើម។ យ៉ាងណាមិញ Trending ថ្មីមួយដែលកំពុងតែល្បីល្បាញក្នុងបណ្តាញសង្គមថ្មីៗនេះ គឺការស្លៀកសម្លៀកបំពាក់តាមតួឯកស្រីនាងថងឌី នៅក្នុងរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2SYoibAT9W5OlBQK06tj7nU_xcU6bwfh4TrREaUE1INUGc7aS2_fFUgeLGZKIXAIuSBMoj1oRb96Yzn9yVVAd68uHVp9V1rbvTFlvQl1uPOy-CvNq74KbZG9MR5M57MooDXrZjccCs_bEBTS1PuxDYlIew2KS0O5T3UpnESmyjt_6XtZcPGMiuZDdCMBr/s1350/IMG_4414.JPG

រឿងភាគថៃថ្មី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលថ្មីៗនេះ គឺរឿង«ថងប្រាកាយសេដ» ស្របពេលទើបតែបានចាក់ផ្សាយបានប៉ុន្មានភាគដំបូងប៉ុណ្ណោះ តែមានសន្ទុះនៃគាំទ្រយ៉ាងខ្លាំង។ តាមរយៈរឿងនេះ គឺឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់នាងថងឌី ឬ នាងថងប្រាកាយ ដែលសម្តែងដោយកញ្ញា Baifern។ នាងថងឌី ជាក្មេងស្រីជនបទ ដែលត្រូវបានឪពុកម្តាយបោះបង់ចោលតាំងពីនៅទារក និងបានរស់នៅជាមួយអ៊ំស្រីម្នាក់ ដែលមិនដែលផ្តល់នូវសេចក្តីស្រលាញ់ទៅកាន់នាងសូម្បីតែបន្តិច។ យ៉ាងណាមិញ ខ្សែជីវិតរបស់នាងក៏ត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយឆ្លងកាត់មនុស្សប្រុសចំនួន ៩នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiyGbZsPjhhxLLr9f9-84-qbD1ynJU8M2dzMYtGaAuG5JqronbPEP2TC8zj-wg6tVhUwvbRU9eYt_hfYzA7dsmOjTxm4NtdetnA9ud6pQeybWrb2v1UWV-EVJFBUtgKZATNY9eU1uubn9KIDh8M2-vRkqbaL-oSF0tH4W-zyMldg4DJ-fb6NfriXpC9Vfr/s2048/IMG_4419.JPG

បើក្រឡេកទៅមើលលើ Trending ថ្មីដែលទទួលបាននូវការពេញនិយមខណៈពេលនេះវិញ គឺជាការស្លៀកសម្លៀកបំពាក់តាមតួឯកស្រីនាងថងឌី កាលពីភាគដំបូង ដែលនាងជាក្មេងស្រីរស់នៅតាមជនបទស្លៀកពាក់សាមញ្ញៗ តែក៏បង្ហាញនូវភាពសិចស៊ីបន្តិច ព្រមជាមួយចារិកច្រឡឺមរបស់នាងពីកំណើតផងនោះ ក៏បានទាក់ចិត្តបុរសៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY9QmNjzzZIN-LrXyICco5UfaXTgi2IZtRuSgg8pCZhUjk3BDH_VJvT2z5EdZTXppO9mIZkUUxUlnJq_94w8GHPvORx09pk6m3vNgoiW6r_hb50bMYEz-9NkdeOiIa5z_jOc-jpZDfab1JOaXWKtLRzHQ6vo0TeavqPhGIgnpChYlzosrky-Qh5RkXGMXO/s858/Screenshot%202024-08-31%20151649.png

យ៉ាងណាមិញ តាមរយៈការលេងខ្លួន ស្តាយ៍ថ្មីពីរឿងភាគថៃនេះ បានបង្កឲ្យមានមតិវែកញែកព្រោងព្រាតពីសំណាក់មហាជន មានទាំងអ្នកពេញចិត្ត និងអ្នកមិនពេញចិត្ត ព្រោះថាភាពចម្រូងចម្រាស់ទៅលើវិស័យខ្សែភាពយន្ត រវាងខ្មែរនិងថៃ កាលពីពេលកន្លងទៅនេះ នូវតែមិនទាន់រលត់បាត់នៅឡើយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXvIc40KJazYZM7iY45jjQy8t3cbvBSDaqJob7HdVhGpk-zJmcP5nvZS1e86IOE4B4-8OZjAG_-vGyk1ai9V6GmmLOPD3u-SduyXRwRC0vnvNwSuy4BorcpbUKg1HYgLkRl_uIC-_sKwwA4KHi6i-6sqVcuC4UIH2uvCxAdckH908m0ojY4ls9XRjWQgnL/s894/Screenshot%202024-08-31%20151728.png