ធ្លាប់តែមានភាពស្និតរមួតជាមួយគ្នាពេលនេះ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានរក្សាគម្លាតឆ្ងាយពីគ្នាខ្លាំងស្ទើរតែមិនគួរឱ្យជឿទំនងភាពជាមិត្តក៏លែងមានសម្រាប់អ្នកទាំងពីរដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_dA8XOhipgsHhIbT_wnzOHea5Bg_e6sLiXCTgcpB94CAIsUJIRBp_56f18yMBUrGG-UIhfgds4_W_wS7011uQS-bI4pD5I-cr3uhh2hYlUU4zJvPUOaSPlk1r5vMBewUNu9EIWZ8pptyofWDc-5VN5D4D326j99i5srBWupr-aQdKnbuScXnC0hQWk7e/s2048/image_2024-08-30_11-41-58.png

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកបានចែករំលែកវីដេអូមួយរបស់ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានចូលរួមកម្មវិធីតែមួយប៉ុន្តែគេបានឃើញអ្នកទាំងពីរអង្គុយឆ្ងាយគ្នាខ្លាំងណាស់។ អ្នកមួយចំនួនបានបង្ហាញអារម្មណ៍សោកស្តាយនូវទំនាក់ទំនងពួកគេព្រោះកន្លងមកមានភាពស្និទ្ធស្នាលដូចគូស្នេហ៍តែនៅទីបំផុតត្រូវបានល្អក់កករផ្តាច់ទំនាក់ទំនងផឹងៗហាក់ដូចជាមិនមានសូម្បីតែពាក្យថាមិត្ត។ អាចនិយាយបានថា នេះជាលើកដំបូងហើយដែលទស្សនិកជនឃើញអ្នកទាំងពីរទៅកម្មវិធីតែមួយបន្ទាប់ពីមានបញ្ហាចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRitRJUlJQVfJ25B6mx2Ud5eHwmuSoMlhvljW4VMKhd5QoTj0pS5vmjdiyMFMJSxwnUCtSKtg1RYveOp9LkmPScHcWTj3g0JCUNPZYeTwSL0CW16UyPDLExbc5htDIOyjrj6Xd1IhoPBHc1ZxuPPiPIgz8pAQLjGReJsoPUZoSCdVn9EcqcZEHwAkBJaPd/s1201/image_2024-08-30_11-42-07.png

ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានសាងប្រជាបិ្រយភាពជាមួយគ្នាតាមរយៈផលិតវីដេអូខ្លីៗអង្គុយក្នុងឡានរហូតអ្នកគាំទ្រថាអ្នកទាំងពីរគឺជាគូស្នេហ៍។ ក្នុងឆ្នាំ២០២០ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទម្លាយរឿងមានកូនជាមួយគ្នាទាំងមិនទាន់ចូលរោងការរហូត សូនិត្តា សុំចិត្តមហាជនកុំឱ្យខឹងស្អប់រូបនាងដោយសារនាងមានជំងឺ ទើបសម្រេចចិត្តពរពោះទាំងមិនទាន់ចូលរោងការ។ យ៉ាងណាមិញ ទំនាក់ទំនងរបស់ពួកគេមានភាពរង្គោះរង្គើចុងឆ្នាំ២០២២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGSijjtVIh8Jb5WuIqG7MWeH0g2GFL2tTohfjrkgE0ItqXeiwjab8d6xtSVGrUtfwPwB_PzmNkJ94QiBl4xMHr_twc6JwhnOA-NB_KRULGc40XRwOGgolaA8F7DB9jYybX5mBG5oPzzSXwPefGXrKa8K5CJEN8YFnmnS0vclKpeicZpx6NanzTDHqO-qZg/s1800/image_2024-08-30_11-42-06.png

រឿងដ៏ក្តៅគគុកមួយទៀតគឺបានកើតឡើងកាលពីខែមេសា ឆ្នាំ២០២៣ ក្រោយ ឌី សូនិត្តា និយាយថាមិនស្តាយក្រោយដែលស្ពាយឈ្មោះមេម៉ាយត្រូវមើលថែកូនស្រីតែម្នាក់ឯងធ្វើឱ្យទស្សនិកជនតម្រង់មុខព្រួញជេរ អេឡិច ហ្សូរ៉ា ។ ឃើញដូចនេះ ប្រាសាទ ដាវីន បានចេញមកទម្លាយថា អេឡិច ហ្សូរ៉ា មិនមែនជាឪពុកកូនស្រីរបស់ ឌី សូនិត្តា នឹងចង់ឱ្យ អេឡិច ហ្សូរ៉ា ចេញមកបកស្រាយការពិតព្រោះមិនចង់ឃើញពីភាពសម្តែងបន្តទៀត ។
ឌី សូនិត្តា ក៏ចេញមកបកស្រាយយ៉ាងក្តៅគគុកនឹងព្រមានចាត់វិធានការតាមច្បាប់ចំពោះ ប្រាសាទ ដាវីន ថែមទៀតដែលបរិហាកេរ្តិ៍នាង ខណៈនាងថា អេឡិច ហ្សូរ៉ា មិនត្រូវជាអ្វីនឹងនាង និងកូននាងឡើយ៕