ស្នងការខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រកាសស្វែងរកបុគ្គលម្នាក់ ដែលបានឈរបត់ជើងតូចនៅក្បែររូបសំណាកសេះសមុទ្រ។

តាមរយៈគេហទំព័រផ្លូវការរបស់ស្នងការខេត្តកំពត បានលើកឡើងថា៖”នេះជាទង្វើរអសីលធម៏ជាទីបំផុត ខ្ញុំនិងស្រាវជ្រាវរកបុគ្គលនេះអោយឃើញ បងប្អូនណាដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគនេះ សូមផ្តល់អោយខ្ញុំ ខ្ញុំនិងជូនថវិការចំនួន ១ លានរៀល”។
គួរបញ្ជាក់ថា រូបសំណាក សេះសមុទ្របាញ់ទឹក ក្នុងខេត្តកំពត មានកម្ពស់ ៨ម៉ែត្រ ស្ថិតនៅមុខសាលាខេត្តចាស់ ជាទីកន្លែង ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន មិនថាភ្ញៀវជាតិ ឬអន្តរជាតិនោះទេ៕










