យោងតាមអនុក្រិត្យដែលចុះហត្ថាលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យមួយអោយមន្ត្រីរាជការ និយោជិត និង កម្មករបានទទួលការឈប់សម្រាករយ:ពេល២២ថ្ងៃនៅឆ្នាំ២០២៥។ .png)
នៅក្នុងចំណោម២២ថ្ងៃនោះ គេឃើញមានថ្ងៃឈប់សម្រាកមួយឈ្មោះថា “ទិវាសន្តិភាព” ដែលទើបតែត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា”ទិវាសន្តិភាព”។
“ទិវាសន្តិភាព” ធ្វើឡើងដើម្បីជាការរំលឹកដល់ការសម្រេចបាន បាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។.png)
លើសពីនេះទៅទៀត ទិវានេះ ក៏ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ច នូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហា ស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិ ភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស៕













