អ្នកនាង លឹម លីសុគន្ធារី ភរិយារបស់តារាចម្រៀង កែវ វាសនា ដែលជាអ្នកជំនួញអនឡាញមួយរូបបានបង្ហាញអារម្មណ៍របស់ខ្លួនថាមិនចូលចិត្តសម្តែងគឺរកស៊ីប្រកបដោយភាពថ្លៃថ្នូរទើបឈរជើងបានយូរឆ្នាំ។ អ្នកជំនួញអនឡាញរូបនេះ ថាលុយអ្នកណាមិនស្រលាញ់តែមិនដល់ថ្នាក់លក់កិត្តិយសដើម្បីតែលុយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rO5ySFPWadEQkpqKJnNaOdE4S57OSC1T2ukO9NTbZdTZUZoVtGziQxIxfWUQhxovOTkyuHw-mf75voCJYNy7rTH5Up8G0IiS8mGsQQsFRzjOvaC3yrOw7zW5KYTqMeI4ZGP1Lt6flhGL3TJQzb1gidRWXN0DbxGgB0V-FdNLCYzTvhBM2noIiawD6nM1/s2048/image_2024-08-30_10-53-53.png

ក្នុងវិស័យអនឡាញនាបច្ចុប្បន្នមានទាំងរូបភាពល្អនិងមិនល្អដោយសារតែអ្នកលក់មួយចំនួនចូលចិត្តបង្កឱ្យមានការចាប់អារម្មណ៍ទោះហែកហួរគ្រួសារ ឬធ្វើអ្វីផ្សេងនោះទេសុខចិត្តធ្វើទាំងអស់ដើម្បីលក់ផលិតផលដាច់។ ទោះយ៉ាងណា ដ្បិតថាមានអ្នកលក់អនឡាញខ្លះស្តែងឱ្យឃើញបែបនេះក្តីប៉ុន្តែក៏មានអ្នកលក់អនឡាញមួយចំនួនគឺរក្សាគោលជំហររបស់ខ្លួនមិនសម្តែងនៅលើបណ្តាញសង្គមដើម្បីតែលុយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYroBw4fv1clOAn7nhmC3CHTqTtrYrNn8J47oGEYS-q8tuKSEhHavW2d-tAEWMS57NOexvUqqz8i54QGaA-lJOFVHMHBnp8lge89TdZTE6GjVKab44kibYr_rs3P0pWvP57sS5aFO74gP7HQr0djU9iF1siLsUdy8NjeZOXEAHx6lLBQTbRDHOAlMbqErv/s2048/image_2024-08-30_10-53-54.png

ជាក់ស្តែងទំនងជាឃើញអ្នកលក់អនឡាញខ្លះធ្វើខ្លួនច្របូកច្របល់ខ្លាំងពេកហើយមើលទៅទើបអ្នកនាង លឹម លីសុគន្ធារី ភរិយារបស់តារាចម្រៀង កែវ វាសនា ចេញមកបង្ហាញថាខ្លួនជាម្ចាស់ប្រ៊េនមួយរូបមិនចូលចិត្តសម្តែង។ អ្នកនាង បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅយប់ថ្ងៃទី២៩ សីហា ថា «ខ្ញុំជាម្ចាស់ប្រេនមួយមិនចូលចិត្តសំដែងមិនចូលចិត្តមានសត្រូវជាមួយអ្នកណាដើម្បីឱ្យផលិតផលផ្ទុះលក់កើបលុយទេ ស៊ូលក់ផលិតផលដែលមានគុណភាពពិតៗលក់ដោយសេចក្តីថ្លៃថ្នូរ ទើបខ្ញុំឈរជើងលក់អនឡាញរយៈពេល១០ឆ្នាំដល់សព្វថ្ងៃនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3UrR_HxrGWZosk2Rc8I5zDZLGZWISMDPKeD03tqGS-hpNYnA9NzurkZPi4a4gWShlDEOEmxYrd23-xRJcW37oOXBjzX38nsUKL3MWvhXFCUcX_f_DFikT1YHHqNCnNvnEkWu08WntZdOl6idUGtGTVRrAa5P9GKStG4PCnIooyfIIjgKh-wwCwv3872Jw/s2048/image_2024-08-30_10-53-59.png
ភរិយា កែវ វាសនា បានលើកឡើងទៀតថា «បងអូនមួយចំនួនទៀតក៏ឆ្ងល់ថាហេតុអ្វីខ្ញុំមិនជួលBAដូចគេដែរ ខ្ញុំចង់ប្រាប់បងអូនថាBAខ្ញុំដែលខ្ញុំឈរជើងបានទៅដល់១០ឆ្នាំកន្លងមកនេះគឺជាអតិថិជនខ្ញុំនឹងហើយដែលគាត់ប្រើទៅល្អហើយគាត់ជួយផ្សាយតៗគ្នា។ខ្ញុំសុខចិត្តយកផលិតផលមានគុណភាពខ្ពស់យកមកលក់ជូនអតិថិជនប្រើដោយទំនុកចិត្តហើយលក់ក្នុងតម្លៃសមរម្យជាជាងខ្ញុំយកផលិតផលតម្លៃធូរៗយកមកលក់ថ្លៃហើយយកចំណេញច្រើនទុកជួលBAនោះទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip-oNIindLT__pFEO0Lxb7t8ZcQbFM2qfEwrxrxn4-L7fGjABsHw_rcW0iS93oOLdKu4G9yiCxY5c_bEELrn-z8sZyF5yW_QupT4wHYmnCp7e5AMV3pT4G0oT3L5x-5A2oa3xG15cLMoh5unEz_xJKU8dVZohU7AMgXS_7uOWHQRAzLchjYmjej0Bib2JV/s960/image_2024-08-30_10-54-02%20(2).png

អ្នកជំនួញអនឡាញរូបនេះថា «លុយអ្នកណាមិនស្រលាញ់តែមិនដល់ថ្នាក់លក់កិត្តិយសដើម្បីតែលុយទេ ព្រោះម្នាក់ៗស្លាប់ទៅវិញក៏មិនបានវិចលុយទៅជាមួយកើតដែរ មានតែរក្សាកិត្តិយសទេដែលបន្សល់ទុកឱ្យកូនចៅតៗគ្នា។ សូមទោសទុកមុនបើខ្ញុំនិយាយខុសត្រង់ណាព្រោះការគិតមនុស្សម្នាក់ៗខុសៗគ្នា»៕