Home ព័ត៌មានអន្តរជាតិ ភោជនីយដ្ឋានកេនយ៉ាទទួលបានអតិថិជនច្រើនក្រោយប្រើប្រាស់មនុស្សយន្តលើកអាហារ

ភោជនីយដ្ឋានកេនយ៉ាទទួលបានអតិថិជនច្រើនក្រោយប្រើប្រាស់មនុស្សយន្តលើកអាហារ

39
0

ប្រទេសកេនយ៉ា ៖ ភោជនីយដ្ឋានបើកថ្មីមួយកន្លែងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ពុំបានប្រើប្រាស់បុគ្គលិកលើកអាហារឱ្យភ្ញៀវទេ ប៉ុន្តែពួកគេជ្រើសរើសមនុស្សយន្តមកលើកអាហារឱ្យភ្ញៀវជំនួសវិញ ។ បន្ទាប់ពីមានមនុស្សយន្ត អតិថិជនជាច្រើននាំគ្នាមកភោជនីយដ្ឋាន ហើយបុគ្គលិកភោជនីយដ្ឋានបាននិយាយពីការងារបែបនេះក្រោយការប្រើប្រាស់មនុស្សយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ77cAVP1su4a7KC6jrjsfeh6PRmE8DnuAQQ7mcPucCehFPYJB6Xszvlg6XElfnnzvHKezf9ZFI-SPxaeUIj-YQwGs80-75VRzJi7Iz1Jk_0e7IJWY_GRCaMAgwgrwfP_olsvpthUPmnJLTiYiVLGQ64b146nI9wHkQ69MpLcsPGtiR48U8ELY24DSfpFw/s4200/image_2024-08-29_14-49-06.png

មនុស្សយន្តអាចបម្លាស់ទីលើកថាសអាហារទៅដល់តុរបស់ភ្ញៀវ ហើយគេហៅភោជនីយដ្ឋាននេះថា «Robot Cafe» ។ ម្ចាស់ភោជនីយដ្ឋាននិយាយថា ការប្រើប្រាស់មនុស្សយន្តលើកអាហារឱ្យភ្ញៀវ គឺក្រោយពីដំណើរកម្សាន្តទៅបណ្តាប្រទេសនៅតំបន់អាស៊ី ហើយឃើញភោជនីយដ្ឋានជាច្រើនយកមនុស្សយន្តមកលើកអាហារ ទើបម្ចាស់ភោជនីយដ្ឋានយកមនុស្សយន្តមកប្រើប្រាស់ដែរ ។

សារព័ត៌មាន Reuters រាយការណ៍ថា វាបានក្លាយជារឿងថ្មី និងប្លែកយ៉ាងខ្លាំងសម្រាប់ប្រទេសកេនយ៉ា ព្រមទាំងទាក់ទាញអតិថិជនយ៉ាងច្រើនចូលបរិភោគអាហារក្នុងភោជនីយដ្ឋាន ដែលមានមនុស្សយន្តជាបុគ្គលិកលើកអាហារជូនភ្ញៀវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLyugKsItrYbzDOVZEZH11_M7N0PpgUsPgCxk-0Q-HBsfiJbqlmhJd1fx5BWeUkjBum2o21bqqwFYnIfIdQuZ2opRA4wuVy65nNed9n4FYd7qQNrFlEFVjR4-w74SnacYeDlHNllMbymuXVw3I-5H_KJN07CZVw9ibz259Rmq2w78SxCoUN17d1a1FxZXS/s1280/image_2024-08-29_14-49-13.png

កញ្ញា ខាឡូរ៉ា ជេឌីដា ជានិស្សិតបានមកបរិភោគអាហារនៅទីនេះប្រាប់ថា វាជាការទទួលយកនួវបទពិសោធន៍ថ្មីមួយ គឺនាងទទួលអាហារពីមនុស្សយន្តដោយផ្ទាល់ ។ មនុស្សយន្តនេះត្រូវបានផលិតឡើងឱ្យមានរូបរាងស្រដៀងមនុស្ស និងមានដៃសម្រាប់កាន់ថាស តាមរយៈការប្រើប្រាស់កម្មវិធីបញ្ជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiybqyhhP4lc7Nd7XP9s7BsASiYve0-t3YOywrQcVH6wQWlzwJgr0AsmQnn_Zel000BL4ozY_0I3V9_Ny7X-Ee5tOc0efADFAcfzBAaewP26DyVlW5DdOJM-A4LD8v2Tnjl7aI404V0TZXTI2js_hwR31E5U0XiJfR9WHuX_fHfJKYyLfWokNtUbta-UPzC/s686/image_2024-08-29_14-50-25.png

បុគ្គលិកភោជនីយដ្ឋាននិយាយថា ការប្រើប្រាស់មនុស្សយន្តពុំបានប៉ះពាល់ដល់ការងាររបស់ពួកគេឡើយ ពីព្រោះនៅមានការងារផ្សេងទៀតដែលត្រូវការកម្លាំងមនុស្ស ដូចជា ៖ បុគ្គលិកទទួលការកុម្ម៉ង់អាហារ, ផ្នែកចុងភៅ និងផ្នែកសម្អាត ។ ប៉ុន្តែការយកមនុស្សយន្តមកជួយធ្វើការ វានឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងធ្វើឱ្យភោជនីយដ្ឋានមានឈ្មោះល្បីល្បាញ ។

រីឯម្ចាស់ភោជនីយដ្ឋាន លោក ម៉ូហាម៉េត អាបាស់ និយាយថា ៖ «ក្រោយពីខ្ញុំឃើញភោជនីយដ្ឋាននានានៅតំបន់អាស៊ីប្រើប្រាស់មនុស្សយន្ត ខ្ញុំក៏យកមនុស្សយន្តមកលើកអាហារឱ្យភ្ញៀវនៅទីនេះ ដើម្បីឱ្យពលរដ្ឋកេនយ៉ាទទួលបានបទពិសោធន៍ដោយផ្ទាល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhBWEEq7q3tDMKBFfn-IbaoQBpnFtZLsLlZuxz729iiPJr6EYaEYpKM_fSVrBXU4NPS0s9wc0uO5DB5uOrD3HQpXCrPqFgxEqUmyYIawSZ4t__zcsDPdrixlILbRhfVtHxUFuvbLmYkoLjDwRLXPw_9HPuPnRU-L-14bnlxLPH5XYgCpkbe-S58fIfIejL/s1152/image_2024-08-29_14-51-04.png

បន្ទាប់ពីការប្រើប្រាស់មនុស្សយន្តលើកអាហារជូនភ្ញៀវ វាបានធ្វើឱ្យភោជនីយដ្ឋាននេះក្លាយជាតំបន់ទេសចរណ៍ក្នុងទីក្រុងណៃរ៉ូប៊ី ដោយសារមនុស្សម្នាយ៉ាងច្រើនមកទីនេះ ។ បើទោះជាប៉ុន្មានឆ្នាំចុងក្រោយ គេឃើញមនុស្សយន្តលើកអាហារនៅតាមភោជនីយដ្ឋានជាច្រើននៅអាស៊ីក្តី ប៉ុន្តែសម្រាប់ប្រទេសកេនយ៉ា គឺជារឿងថ្មីប្លែក ៕