Home ព័ត៌មានអន្តរជាតិ តោះមកមើលនិស្សិត និងកសិករចិនសាកល្បងដាំស្រូវបណ្តែតទឹក

តោះមកមើលនិស្សិត និងកសិករចិនសាកល្បងដាំស្រូវបណ្តែតទឹក

59
0

ប្រទេសចិន ៖ តើលោកអ្នកធ្លាប់ឃើញគេដាំស្រូវនៅលើទឹកដែរឬទេ? និស្សិតសិក្សាផ្នែកកសិកម្ម ព្រមទាំងកសិករនៅប្រទេសចិនបានសហការគ្នាសាកល្បងដាំស្រូវបណ្តែតទឹក ក្រោយពីសង្កេតឃើញថា ត្រីដែលពួកគេចិញ្ចឹមក្នុងស្រះបានងា.ប់ ជាបន្តបន្ទាប់ ដោយសារខ្វះខាតអុកស៊ីសែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincNTrzx-Kr-HGkVeEbFgtpOkaO2CoJLA48rhMc32es-4pavsk3m3V_R-j8x79QAx87Qsr87oe4JmVbfXifl8iei2wO60PONoo42diDo4Oknvx0-ZHBUovSfOhJAErLnZImHWPrEQgqc8RWLF5Q4F3Glz246PcjNsJVbUT2NZpNKNyUUI6gItiYqayTyAi/s5472/young-rice-growing-paddy-field.jpg
ហេតុនេះ ក្រុមនិស្សិតបានសហការជាមួយកសិករដាំស្រូវនៅលើបន្ទះផ្លាស្ទិកអណ្តែតទឹកលើស្រះចិញ្ចឹមត្រី ។ បន្ទាប់មក ពួកគេក៏ទទួលបានទិន្នផលគួរឱ្យពេញចិត្ត គឺលាមកត្រីបានក្លាយជាជីសម្រាប់ស្រូវ និងធ្វើឱ្យទិន្នផលស្រូវផលិតកើនឡើងរហូតដល់៤៥% ។ ពួកគេទទួលបានស្រូវប្រមាណជាង៧៥០គីឡូក្រាមសម្រាប់ផ្ទៃដី១ហិកតា ។

ដើមស្រូវបានជួយស្រូបយកកាកសំណល់ និងលាមកត្រី ហើយធ្វើឱ្យគុណភាពទឹកល្អប្រសើរឡើងយ៉ាងខ្លាំង ។ ក្រៅពីនេះ កម្រិតអុកស៊ីសែនក្នុងទឹកបានកើនឡើងខ្ពស់ ពីព្រោះបរិមាណសារធាតុសរីរាង្គរលាយនៅក្នុងទឹកធ្លាក់ចុះ ហើយធ្វើឱ្យត្រីធំធាត់ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAesD8Su9MG4dJCMH6cyj-8vUzkKohW96Gfh-DRq0ba1AWE5hOEoyB-lMyd1pFnd7Igz2AtP9Nf7GsshyM6h6CMq9TSsYWydcSCeqY5YLpYYRE2cxhECtrLaDL3xS6BLVC4JsW4QbrIzbaQqvm_GZjTDBLwyWAeMqDTzNBPaBswzel9LNeGMp8VdaPombR/s900/image_2024-08-29_14-38-09.png
ម្យ៉ាងទៀត កសិករពុំចាំបាច់ចំណាយប្រាក់ទិញជីគីមីកសិកម្មទេ ពីព្រោះការប្រើប្រាស់ជីគីមីធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ។ ការសាកល្បងលើកនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសារកសិករនឹងមានប្រាក់ចំណូលកើនឡើង តាមរយៈការដាំស្រូវលើទឹក និងត្រីចិញ្ចឹមក្នុងស្រះ ។ កសិករបានចំណាយដើមទុនតិចជាងមុន ហើយការដាំស្រូវលើស្រះចិញ្ចឹមត្រីបែបនេះ ពុំប៉ះពាល់បរិស្ថានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJRf4BhJsfv3Gh8nHfz9aeLHiHxB5xXCP0P3XyE_Bo6fJIhw2QDUk2JqPK1SALkisy3yFofjzrAkGVoFzMzKF9SNGh8aSSPMYW4KBrf9CG-o4YLDoA9N_t1x-2H_g8U30KKe8MBUNzsLy6GeySrgmHE3nj1BNF9TOYzb0Slt48eX48Ex57P5B576Se08k/s900/image_2024-08-29_14-37-01.png

សរុបមក ការដាំស្រូវបណ្តែតទឹក គឺកសិករពុំចាំបាច់ព្រួយបារម្ភពីការខ្វះខាតទឹកភ្លៀងស្រោចស្រព ឬមានសត្វល្អិតបំផ្លាញដំណាំ ប៉ុន្តែពួកគេនឹងទទួលបានទិន្នផលផលិតយ៉ាងល្អ ។ វាដល់ពេលហើយ ដែលយើងទាំងអស់គ្នាគួរតែរៀនសម្របខ្លួនតាមធម្មជាតិផ្លាស់ប្តូរគ្រប់ពេលវេលា ដូចជា ៖ អាកាសធាតុប្រែប្រួល និងទឹកជំនន់នាពេលបច្ចុប្បន្ន ហើយវានឹងប៉ះពាល់ដល់ប្រាក់ចំណូលកសិករដោយផ្ទាល់ ៕