Home ព័ត៌មានជាតិ រដ្ឋាភិបាល បញ្ចេញកាលបរិច្ឆេទបើកការដ្ឋានសាងសង់ស្ពានអរិយក្សត្រ តម្លៃ២៣៥លានដុល្លារ

រដ្ឋាភិបាល បញ្ចេញកាលបរិច្ឆេទបើកការដ្ឋានសាងសង់ស្ពានអរិយក្សត្រ តម្លៃ២៣៥លានដុល្លារ

121
0

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ បានបញ្ចប់នីតិវិធីនានា និងសិក្សាររួចរាល់អស់ហើយ កាលពីអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៤។http://image.freshnewsasia.com/2021/id-024/fn-2022-12-08-14-01-34-9.jpg

អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន ឯកឧត្តម ផន រឹម បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែសីហា បានលើកឡើងថា៖”បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ”។https://newsasiacloud.sgp1.digitaloceanspaces.com/2024/05/M3vnkWgT-43-1.jpg

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។

ស្ពាននេះ ជាប្រភេទស្ពានខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ដោយមានទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

http://image.freshnewsasia.com/2021/id-024/fn-2022-12-08-14-01-33-3.jpg

គួរបញ្ជាក់ដែរថា ស្ពាននេះធ្វើឡើងជា២ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ៕