ក្រោយពន្យាពេលលើកថ្ងៃប្រកួត ពេលនេះជំនួបដ៏កក្រើកប្រចាំឆ្នាំ២០២៤ រវាងស្តេចប្រដាល់ Mike Tyson និងតារា Youtuber Jake Paul នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
ការប្រកួតនេះ ហាក់បីជាការប្រកួតបែបពាណិជ្ជកម្ម ឬទីផ្សារកម្សាន្ត ដើម្បីលើកមុខមាត់ និងរកចំណូលរបស់កីឡាករ Mike Tyson តែប៉ុណ្ណោះ ព្រោះលោកមានវ័សចាស់ កម្លាំងមិនសូវអំណោយផលដូចមុននោះទេ។
បច្ចុប្បន្ន Mike Tyson មានវ័យ៥៧ ឆ្នាំ ធ្លាប់ប្រកួត៥៨ដង ឈ្នះ៥០ ចាញ់៦ និងមិមោឃៈចំនួន២ដង ដោយការប្រកួតចុងក្រោយបំផុត តាំងពីឆ្នាំ២០០៥មកម្ល៉េះ។
រីឯតារា Youtuber Jake Paul មានវ័យ២៧ឆ្នាំ ទើបចូលប្រឡូកវិស័យប្រដាល់កាលពីឆ្នាំ២០២០ ដោយឆ្លងកាត់ការប្រកួត១០លើក ឈ្នះ៩ ចាញ់១។
នៅក្នុងការប្រកួទនេះគេរំពឹងថា Mike Tyson នឹងទទួលបានទឹកប្រាក់២០លានដុល្លារ ខណៈ Jake Paul បានរហូតដល់៤០លានដុល្លារឯណោះ៕










