ថ្មីៗនេះ មានការលើកឡើង និងបង្ហោះជាច្រើននៅលើបណ្តាញសង្គម ដោយថាសម្តេចក្រឡាហោម ស ខេង សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។
នៅក្នុងនោះ មានគណនីហ្វេសប៊ុកមួយឈ្មោះ BongBunna Chaiheng បានសរសេរថា៖” សម្តេចសខេងជាបេក្ខភាពនាយក រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង ពលរដ្ឋសាទរនឹងចង់ឃើញខ្មែររួបរួមគ្នា តែមួយ”។
ចំពោះករណីខាងលើនេះ អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបដិសេធ និងបញ្ជាក់ថាសម្តេចក្រឡាហោម ស ខេង បានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង ៥០ឆ្នាំ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេច មានជន្មាយុ ច្រើនណាស់ទៅហើយ និងចង់ទុកពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ៕










