Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីគ្រោងប្រែក្លាយមីក្រូប្លាស្ទិកទៅជាវត្ថុដ៏មានតម្លៃ!

អូស្ត្រាលីគ្រោងប្រែក្លាយមីក្រូប្លាស្ទិកទៅជាវត្ថុដ៏មានតម្លៃ!

41
0

បរទេស៖ អ្នកវិទ្យាសាស្ត្រអូស្ត្រាលីនៃសាកលវិទ្យាល័យ James Cook បានកំពុងបំប្លែងមីក្រូប្លាស្ទិក ទៅជាក្រាហ្វិនដ៏មានតម្លៃមួយ ដែលវាពិតជាមានប្រយោជន៍ខ្លាំងចំពោះឧស្សាហកម្ម នេះបើយោងតាមការចុះផ្សាយរបស់ Interesting Engineering កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
យើងគ្រប់គ្នាដឹងហើយថាមីក្រូប្លាស្ទិកគឺជាភាគល្អិតតូចៗដែលបានជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធអេកូឡូស៊ី ដូច្នេះដើម្បីដោះស្រាយការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកនៅលើពិភពលោក លោកបណ្ឌិត Adeel Zafar នៅសាកលវិទ្យាល័យ James Cook និងសហការីរបស់លោកក៏បានរកឃើញវិធីសាស្រ្តថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSwCzs8xSEz3gIZ3tVhkzHTe2i9fESU0QabdJo0mfQ-v-w9ZT7zihXlJmelsr_eRS43G-rcIy_P56Lc8bFvIuyZoIoffYCLvjV2K6MVUoSx1uinPVagKeM7UhvTDFzNKXg3quKjeVdzDkzX5adWW8dJLQ0sxTdqBIjj0x4zRXyPEBVzTHp9DcrC-HHQQS1/s1280/image_2024-08-20_08-46-09.png

វិធីសាស្ត្រនោះគឺប្រែក្លាយមីក្រូប្លាស្ទិកទៅជាវត្ថុដ៏មានតម្លៃ ទោះជាយ៉ាងណាវិធីសាស្ត្រនេះគឺអាចប្រឈមនឹងបញ្ហាធំៗពីរគឺ ការចំណាយខ្ពស់ និងតម្រូវការកម្លាំងពលកម្មច្រើន។ ទោះបីជាប្រឈមនឹងឧបសគ្គក៏ដោយ ក៏បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រកំពុងអនុវត្តវិធីនេះបណ្តើរៗ ដោយពួកគេបានកំទេចដបប្លាស្ទិកទៅជាមីក្រូប្លាស្ទីក បន្ទាប់មកប្រើបច្ចេកទេសសំយោគសម្ពាធបរិយាកាសមីក្រូវ៉េវប្លាស្មា (APMP) ដើម្បីបំប្លែងកំទេចកំទីទៅជាក្រាហ្វិន ដែលជាសារធាតុកាបូនក្រាស់មួយអាតូម រឹងជាងពេជ្រ ២០០ ខ្លាំងជាងដែក និងស្រាលជាងអាលុយមីញ៉ូម ៥ ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZjEDHTVCminr8uXAGQPR2fp51xPJvD9Ev_ttjt0PLviJ_FY4FS9qqAFRJf0r0EJfPm4LJdxKoGnuiB7jECuzekEczAlABddeET487okEY-KJtk4rKMyVh1_GmUU2h_0etKmjOmT3XHAPsE3d-dEu-FiEiYLAJ0csz0-ckfsVBdwO60hoTqu1CjMZUafts/s1187/image_2024-08-20_08-45-50.png

Graphene កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងឧស្សាហកម្មផ្សេងៗគ្នាជាច្រើន ដោយសារវាពិតជាមានប្រយោជន៍ខ្លាំងចំពោះឧស្សាហកម្ម ។ Graphene គឺជាវត្ថុដែលប្រើប្រាស់ចម្រុះបាន ដូចជាការជួយផលិតឧបករណ៍ចាប់សញ្ញា ការចម្រោះទឹក និងការស្រូបយកសារធាតុគីមីអចិន្ត្រៃយ៍ PFAS ជាដើម។ នេះបើតាមការស្រាវជ្រាវថ្មីក៏បានបង្ហាញដែរថា មីក្រូផ្លាស្ទិចពីដបប្លាស្ទិកដែលបោះចោលអាចបំប្លែងទៅជាក្រាហ្វិនយ៉ាងមានប្រសិទ្ធភាពតាមរយៈវិធីសាស្ត្រសំយោគ APMP ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjenBtSHKGfMEi7JxY9Cy11z-DGr1CNPuaGdfW1MSDyTg3pXiXYCZhmaGK-LzD1dek6XXLKAknpBwTSDSbBlcJyzmK1CaMnBi5AwfV42_AJCURXxP4I7QpWRYBaIi2JTf2vkcrdAjL6l9UNIg-bfKZ-vmwu3XzevVDca5l0PcifcoKxv9BfA0JqXI2CjyjM/s980/image_2024-08-20_08-45-34.png

ហេតុនេះប្រសិនបើអ្នកវិទ្យាសាស្ត្រអូស្ត្រាលីអាចប្រែក្លាយមីក្រូប្លាស្ទិកទៅជាក្រាហ្វិនបានពិតមែន នោះមីក្រូប្លាស្ទិកនឹងក្លាយជាវត្ថុដែលមានតម្លៃបំផុត ដោយសារវាមានប្រយោជន៍ខ្លាំងចំពោះឧស្សាហកម្ម ក៏ដូចជាអាចកាត់បន្ថយការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកនៅលើពិភពលោកបានទៀតផង។ នេះបើយោងតាមលោក Jacob បាននិយាយថា “ការស្រាវជ្រាវនេះមិនត្រឹមតែជួយត្រួសត្រាយនូវវិធីសាស្រ្តថ្មីនៃការសំយោគ graphene ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់គោលដៅធំជាងក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការបំពុលមីក្រូប្លាស្ទិកលើប្រព័ន្ធអេកូឡូស៊ីផងដែរ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_7j6FisWgqWZtM2Ayb_RDQ_dU482x-dusRgHCmN7CRwQJ8c_72kFR-nl_DOKyr_zkqpjroWeWyXtw1_IfEPACv_Rn0ls5qFaYbDsaI-AZcQ7EorXTwEGObSpWwrMtPqscOOJCK8YhXO3EWLAPfGrEq5Ed6MJ6CHZwHvJYDUbSy1j7o2GLtzLvkYbpKb-a/s1280/image_2024-08-20_08-45-41.png