តារាចម្រៀង Lisa បាននិយាយថាសមាជិកក្រុម BLACKPINK ទាំងបួននាក់នឹងបន្តធ្វើការជាមួយគ្នា ហើយនឹងមិនរំសាយក្រុមឡើយ ដូច្នេះហ្វេនៗកុំមានការព្រួយបារម្ភលើបញ្ហានេះ។ ការបញ្ជាក់នេះគឺ Lisa បានឱ្យដឹងអំឡុងពេលនាងនិយាយអំពីការងារនិងជីវិតឯកជនរបស់ខ្លួនពេលថតរូបសម្រាប់ទស្សនាវដ្តី Elle ក្នុងខែកញ្ញា និងដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់អ្នកគាំទ្រអំពីការរំសាយក្រុម BLACKPINK ដែលនឹងកើតឡើងដោយសារការវិវត្តន៍ទៅតាមទិសដៅរៀងៗខ្លួន។
Lisa ថានាង និងសមាជិកបីនាក់គឺ Jennie, Jisoo, និង Rosé រក្សាសកម្មភាពរបស់ក្រុម មិនត្រឹមតែសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្លួនពួកគេផងដែរ។ តារាចម្រៀងរូបនេះនិយាយថា៖ «ប្រាកដណាស់សកម្មភាពជាក្រុមគឺជាជីវិតរបស់យើង»។ សម្រាប់ Lisa ការចងចាំដែលមិនអាចបំភ្លេចបានបំផុតរបស់ BLACKPINK គឺដំណើរទេសចរណ៍ Born Pink ក្នុងឆ្នាំ ២០២៣។ នាងតែងតែអញ្ជើញមិត្តភក្តិរបស់នាងឱ្យទៅទិញទំនិញ និងរីករាយជាមួយម្ហូបក្នុងតំបន់ដែលពួកគេទៅលេង។ ពួកគេបានទៅលេងច្រើនកន្លែង ហើយមានពេលវេលាដ៏មានតម្លៃជាមួយគ្នា ទាំងពេលសប្បាយ និងសោកសៅពេលនៅជាមួយក្រុម។.png)
Lisa សារភាពថានាងមិនមែនជាប្រភេទមនុស្សដែលងាយបញ្ចេញអារម្មណ៍នោះទេ។ ថ្មីៗនេះ នាងកាន់តែមានទំនុកចិត្តលើគំនិតផ្ទាល់ខ្លួនរបស់នាង ហើយនិយាយដោយត្រង់ៗ ជំនួសឱ្យការនិយាយដែលធ្វើឱ្យអ្នកដទៃមិនអាចយល់ច្បាស់ពីអ្វីដែលនាងគិតនោះទេ។ នៅក្នុងជីវិតប្រចាំថ្ងៃ Lisa ចូលចិត្តនៅផ្ទះ មើលកម្មវិធីនៅលើ Netflix និងលេងជាមួយសត្វឆ្កែ និងឆ្មា។.png)
ក្នុងពេលសម្ភាសន៍តារាចម្រៀងរូបនេះបានបង្ហើបថាបទចម្រៀងដែលនាងបានស្ដាប់ថ្មីៗនេះគឺបទ The Boy is Mine របស់ Ariana Grande ។ នាងក៏បានសម្តែងការកោតសរសើរចំពោះ Taylor Swift នៅពេលរៀបចំកម្មវិធីផ្សាយផ្ទាល់ដោយជោគជ័យក្នុងអំឡុងពេល The Eras Tour ។ Lisa បានរំឮកពីអនុស្សាវរីយ៍ពេល ទស្សនាការប្រគំតន្រ្តី Taylor Swift នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០២៣ថា៖ «នាងពិតជាអស្ចារ្យណាស់។ ការឈរតែម្នាក់ឯងលើឆាកជាង ៣ ម៉ោងគឺអស្ចារ្យណាស់ បើជាខ្ញុំ ខ្ញុំត្រូវហាត់ច្រើនទើបអាចធ្វើបាន»។
Lisa គឺជាសិល្បករអាស៊ីដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រី។ក្រៅពីអាជីពរបស់នាង ជីវិតផ្ទាល់ខ្លួនរបស់ Lisa ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្ររាប់លាននាក់។ Lisa ត្រូវបានគេនិយាយថាកំពុងមានទំនាក់ទំនងជួបជាមួយពាណិជ្ជករ Frédéric Arnault ដែលជាកូនប្រុសរបស់មហាសេដ្ឋី Bernard Arnaul ៕










