Home ព័ត៌មានអន្តរជាតិ ធ្លាប់ឆ្ងល់អត់? ហេតុអ្វីប្រទេសកម្ពុជាយើងមិនមានគ្រោះរញ្ជួយដី?

ធ្លាប់ឆ្ងល់អត់? ហេតុអ្វីប្រទេសកម្ពុជាយើងមិនមានគ្រោះរញ្ជួយដី?

566
0

ខណៈពេលដែលប្រទេសនានានៅជុំវិញពិភពលោកកំពុងប្រឈមនឹងគ្រោះរញ្ជួយដី ហើយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ឡាវក៏ជួបប្រទះនឹងបញ្ហានេះញឹកញាប់ដែរ ប៉ុន្តែក្រលែកមកមើលប្រទេសកម្ពុជាយើងវិញគឺកម្រជួបប្រទះនឹងគ្រោះរញ្ជួយណាស់។ នេះមានន័យថាអាចនឹងកើតឡើងដែរប៉ុន្តែមិនញឹកញាប់ពេកនោះទេ ហើយបើកើតឡើងក៏មានកម្រិតស្រាលដែរ តើនេះមកពីមូលហេតុអ្វី? ជាការពិតណាស់លោកអ្នកប្រហែលជាធ្លាប់សិក្សារួចមកហើយ ដោយប្រទេសកម្ពុជាយើងមានទីតាំងនៅឆ្ងាយពីគែមនៃបន្ទះប្លាកែតដែលផ្លាស់ទី និងបុកគ្នាយ៉ាងជ្រៅក្រោមផ្ទៃ ដោយមានសណ្ឋានរឹង និងបិទយ៉ាងជិតល្អពីកំសួលចេញពីស្នូលភពផែនដី ជាហេតុធ្វើឱ្យប្រទេសយើងកម្រនឹងជួបគ្រោះមហន្តរាយនានាណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7VbgsBbxq2ZobofzrteS0wvMfSt5hPiW3We-_pjv-DkUSa5isj-fUsomqrsNEot5jiUzUgZufXN8J7ivARauJ_ElW0LuhUz2mYLz-VKUT0kXkLXt_ASgeIHZ01s0fCVC0wgip_3ctE5haBgIDg-pglL6hMBP-NMq2fqRNyFf4eQn4GdOC_4WyET-t85x/s990/image_2024-08-07_13-17-04.png

ដូច្នេះសណ្ឋានដី ឬថ្មបែបនេះ វាប្រៀបីដូចជាកម្រាលយ៉ាងក្រាស់ឃ្មឹក ដែលការពារយើងមិនឱ្យកើតមានរំញ័រដី ឬក៏ទទួលរងឥទ្ធិពលពីរំញ័រនៅតំបន់ក្បែរខាងនោះឡើយ។ លើសពីនេះទៀត បើយោងតាមក្រុមអ្នកអង្កេតផ្នែកភូមិសាស្ត្រ ឬក៏ការកត់ត្រាផ្នែកប្រវត្តិសាស្ត្ររបស់កម្ពុជាផ្ទាល់ បានឱ្យដឹងថា អស់រយៈពេល ១០០ ឆ្នាំកន្លងមកនេះប្រទេសយើងគឺមិនដែលទទួលរងគ្រោះរញ្ជួយដីនោះទេ ដោយសារកម្ពុជាស្ថិតនៅជ្រោយឥណ្ឌូចិន និងកណ្តាលតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាថ្មីៗនេះរំញ័រដីតិចតួចក៏បានកើតឡើងនៅក្នុងខេត្តរតនគិរីផងដែរ បន្ទាប់ពីមានបាតុភូតរញ្ជួយដីកម្រិត ៥,១ រ៉ិទ័រនៅប្រទេសវៀតណាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy6TCJcE8Bcvm3UhjREShMew0Ml83eHpsL1ifeH8BRQazq1fyiKFCaY9Gh8d7KTnZ1JUOrxE9GC_fP9aQ-jeeuXZo3mq_SQy7BXa6MA-3qlH22qKUs1LTYShHS1211FldvhX8snzCv8zh9IhHHl-ievXE7gtoxqIxctokf_hcmsmIrfYUl626ecpCvaOB_/s1920/image_2024-08-07_13-17-49.png

ទោះបីជាបែបនេះក្តី ការរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រគឺត្រូវបានចាត់ទុកថាជាកម្រិតមធ្យម ឬខ្សោយប៉ុណ្ណោះ បើទោះបីជាកើតមាននៅតំបន់ប្រជុំជន ក៏ទំនងជាមិនអាចបង្កការខូចខាតអ្វីនោះដែរ។ សម្រាប់អន្តរជាតិគ្រោះរញ្ជួយដីចាប់ពីកម្រិត ៦.០ រ៉ិចទ័រឡើងទៅ ទើបមានលទ្ធភាពបង្កគ្រោះមហន្តរាយដូចជាបាក់រលំអគារ និងលំនៅឋាន ព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាដើម។ លោក Michael Borgwardt និង Andrew Pike ដែលជាអ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាគឺមិនអាចទទួលរងគ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើងនោះទេ ហើយបើតាមសណ្ឋានដីរបស់ប្រទេសយើង ទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃ វៀតណាម ឬឡាវមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរក៏ដោយ ក៏វាគ្មានឥទ្ធិពលអ្វីមកដល់ប្រទេសយើងនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNWBP8rS7aHfbtX4mhJgElE7TdKbMXKZigNWDWox5Czn2wcN499kbTrHQWepXul_2uHXc0fN1yitaGqhPdCAom2n8jGcqjsA2EUXewVFjCI2ihRKAT3d3ArXfQNQdzeSp4YPfsG0HPEMoBlxK_xiul3MT1Z_ytN5vigmJKoukK2PyHSZEdrcHCEze0n0Q5/s2048/image_2024-08-07_13-18-31.png

សរុបសេចក្តីមក ប្រទេសកម្ពុជានឹងមិនអាចកើតមានគ្រោះរញ្ជួយដី ឬមួយក៏រលកយក្សស៊ូណាមិ និងបន្ទុះភ្នំភ្លើងបាននោះឡើយ ទាំងពេលនេះ និងទៅអនាគត ព្រោះយើងស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ ដោយវាក៏មានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកម្មវិធីសិក្សារួចអស់ទៅហើយ ហេតុនេះប្រសិនបើមានក៏មានតិចតួចដែរ ហើយវាក៏មិនអាចកើតឡើងក្នុងកម្រិតធ្ងន់ធ្ងរដូចប្រទេសជិតខាងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__CUmUUV2E6ffhyphenhyphenu2_ZEatrT1R2FYSDt769_98lUViCBJR1-6OMnW8dQq1vcH7Wv_kkXa_7WQZeYOOs_V8HcrztwBq-zCTqL3uMcaYBtDC7DP0Vs0YrLAkMBbLSTC3LmRH4r3TYsNeI_KL57udwQLY92RCMJSxLY-b16LBXRBxc6vF691J5KVTFk0Ynz7/s1200/image_2024-08-07_13-18-55.png