ទស្សនិកជនជ្រាបមកហើយថា ប៊ី សុធារី Miss Grand Cambodia 2024 ទទួលបានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃដោយក្តីរំពឹងថាបវរកញ្ញាកម្ពុជារូបនេះអាចនឹងទទួលបានលទ្ធផលល្អណាមួយនៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ បើតាមការឆ្លើយសំណួររបស់នាងនៅក្នុងកម្មវិធីកម្សាន្តមួយដោយគ្មានការព្រៀងទុកកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ឃឹមទ្វេដង។
ក្នុងកម្មវិធី 3Fun ប៊ី សុធារី ទទួលបានសំណួរដោយគ្មានការព្រៀងទុកពីពិធីករ ថា «តើអ្វីទៅជាមេរៀនដ៏សំខាន់ពីសង្គ្រាមដ៏តានតឹងរយៈពេលវែងរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល?»។ សំណួរនេះ ប៊ី សុធារី បានសុំឆ្លើយជាភាសាអង់គ្លេសដោយមានអត្ថន័យជាភាសាខ្មែរថា «យើងបានឃើញរួចហើយថា សង្គ្រាមដ៏ខ្លាំងក្លារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសហាម៉ាសបានសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់និងបំផ្លាញដល់ប្រទេសទាំងពីរ ដូច្នេះហើយរៀនដ៏ធំបំផុតដែលខ្ញុំទទួលបានពីសង្គ្រាមដ៏សាហាវរុំារៃរវាងប្រទេសទាំងពីរនេះគឺជាការបាត់បង់ ប្រទេសទាំងពីរបានបង់បាត់អ្វីៗជាច្រើនរួមមានធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសគឺការបាត់បង់នូវទំនុកចិត្តពីប្រទេសផ្សេងៗទៀត។»។
Miss Grand Cambodia 2024 បានលើកឡើងទៀតថា« បើយោងតាមសង្គ្រាមដែលបានកើតឡើងមួយនេះនាងសូមស្នើសុំឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរធ្វើការពិចារណាអំពីប្រជាជនរបស់ខ្លួនជាមុនសិន មុននឹងសម្រេចចង់ធ្វើអ្វីមួយព្រោះគ្មានរណាម្នាក់ចង់រស់នៅក្នុងប្រទេសមួយដែលពោរពេញទៅដោយភាពភ័យខ្លាចននិងការអត់ឃ្លាននោះទេ។ គ្មាននរណាម្នាក់ចង់រស់នៅជាមួយនឹងគំនាប អំពើហិង្សានិងសង្គ្រាម។ គ្មាននរណាម្នាក់ដែលត្រូវទទួលរងនៅភាពឈឺចាប់សូម្បីតែអ្នកផ្ទាល់ក៏ដោយ។ ដូច្នេះសូមដោះស្រាយបញ្ហាទាំងអស់ដោយប្រកាន់នូវគោលជំហរមួយដែលនាំឱ្យមានសន្តិភាព ការអាណិតអាសូរនិងប្រែក្លាយឱ្យរឿងទាំងអស់មកប្រសើរល្អវិញដោយពុំចាំបាច់មានការបង្កជម្លោះ។ សម្រាប់ខ្ញុំផ្ទាល់អ្នកដឹកនាំល្អគឺជាឪពុកល្អ ម្តាយល្អនិងជាមនុស្សមួយរូប មូលហេតុដែលនាងខ្ញុំឈរនៅទីនេះគឺដោយសារតែខ្ញុំចង់ក្លាយទៅជាម្ចាស់ជ័យលាភីបន្ទាប់ក្នុងកម្មវិធី Miss Grand International 2024 ហើយក៏ដើម្បីក្លាយជាគំរូដ៏ល្អមួយក្នុងវិស័យនៃការប្រកួតបវរកញ្ញាដ៏អស្ចារ្យសម្រាប់ក្មេងៗវ័យជំនាន់ក្រោយរបស់នាងខ្ញុំនិងដើម្បីធ្វើជាអ្នកដែលផ្តល់តែភាពវិជ្ជមានទោដល់សង្គមរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យប្រទេសរបស់ខ្ញុំក្លាយជាទីកន្លែងដ៏ល្អប្រសើរមួយ សូមអរគុណ!»។
តាមរយៈការផ្តល់ចម្លើយរបស់ ប៊ី សុធារី ធ្វើឱ្យហ្វេនៗបានបញ្ចេញដែរថា « Top5មិនបាន Top10ក៏បានលើកឆាកអន្ដរជាតិ , គាត់ពិតជាស័ក្តិសមតំណាងឱ្យកម្ពុជាយើងពិតមែន ព្រោះគាត់យល់អំពីហ្គេមនេះច្បាស់ top 10 or top5 Miss grand international 2024 ឆ្លើយបានល្អខ្លាំង រួមទាំងមតិយោបល់ជាច្រើនទៀត»៕










