ថ្មីៗនេះ រូបភាពចែកចាយពីបណ្តាញសង្គមបានបង្កឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើតុក្ខតាឡាប៊ូប៊ូដ៏ល្បីល្បាញ កំពុងលេចវត្តមាននៅលើទីតាំងមួយកន្លែងក្នុងខេត្តកំពង់ចាម។
«អាហារដ្ឋានស្មៅទន្លេ» ដែលមានទីតាំងស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាទីតាំងដ៏ពេញនិយមមួយ សម្រាប់អ្នកដែលចង់សម្រាកលំហែរកាយ មានទេសភាពស្រស់ស្អាតដើម្បីថតរូបស្អាតៗជាដើម ដែលវាសាកសមណាស់សម្រាប់អ្នកដែលមានបំណងមកកម្សាន្តជាលក្ខណៈគ្រួសារ ដៃគូរស្នេហា និងមិត្តភក្តិជាដើម។
បន្ថែមពីនេះ នៅទីនោះក៏នូវមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខត្រៀមស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ នៅលើវាលស្មៅដ៏ស្រស់ស្អាត អមជាមួយនឹងការដេគ័រសួនផ្កា រូបចម្លាក់ផ្សេងៗ នៅតាមមាត់ទន្លេ ព្រមជាមួយធម្មជាតិ រុក្ខជាតិតូចធំ ដើមឈើខៀវខ្ចីទីនោះ។
អ្វីដែលធ្វើឲ្យមហាជនជាច្រើនផ្ទុះនូវការចាប់អារម្មណ៍ខ្លាំង នៅទីនោះក៏លេចវត្តមានឡាប៊ូប៊ូធំៗចំនួន២ ដែលជាតុក្ខតាដ៏ពេញនិយមបំផុតក្នុងអំឡុងពេលនេះ។ តុក្ខតាឡាប៊ូប៊ូទាំង២ គឺជាគំនិតច្នៃប្រឌិតរបស់ម្ចាស់ហាង បានរចនានិងតុបតែងវាឡើងមកដោយផ្ទាល់ ដើម្បីឲ្យកាន់តែមានភាពទាក់ទាញផងដែរ។
យ៉ាងណាមិញ សម្រាប់អ្នកដែលបានមកទស្សនាអាហារដ្ឋានវាលស្មៅ ក៏បានផ្តល់នូវ Feedback ល្អៗ លាន់មាត់សរសើរគ្រប់ៗគ្នាទាំងទីតាំងស្រស់ស្អាត អាហារក៏មានរសជាតិឈ្ងុយឆ្ងាញ់ និងបរិយាកាសក៏ល្អផងដែរ៕