នៅលើភពផែនដីយើងនេះគឺមានតំបន់ទេសភាពស្រស់ស្អាតជាច្រើនរាប់រយកន្លែងឯណោះ។ ទោះជាយ៉ាងណាបើយោងតាម Condé Nast Traveler ដែលជាគេហទំព័រទេសចរណ៍បែបប្រណិតដ៏ល្បីល្បាញបំផុតមួយ បានឱ្យដឹងថា នៅលើពិភពលោកយើងនេះគឺមានតែ ៥ កន្លែងប៉ុណ្ណោះ ដែលត្រូវបានគេចាត់ទុកថាជាកន្លែងមានទេសភាពអស្ចារ្យបំផុតប្រៀបបានដូចជាឋានសួគ៌អ៊ីចឹង។ ប្រសិនបើយើងមើលត្រឹមរូបភាពគិតថាប្រហែលជាកាត់តហើយ ប៉ុន្តែកន្លែងទាំងនេះគឺពិតជាមែននៅលើផែនដី។
១.តំបន់ Salar de Uyuni ប្រទេសបូលីវី៖ គឺជាផ្ទាំងអំបិលពណ៌សដ៏ធំបំផុតនៅលើពិភពលោក ត្រូវបានគេស្គាល់ថាជាតំបន់ឋានសួគ៌ ដោយសារវាមានទីធ្លាធំទូលាយ និងមានផ្ទៃមេឃពណ៌ខៀវភ្លឺស្រឡះល្អ អមដោយទេសភាពដ៏អស្ចារ្យបំផុតមានតែមួយគ្មានពីរ។ វាត្រូវបានគ្របដណ្ដប់ដោយសំបកអំបិលពីរបីម៉ែត្រ ដែលមានភាពរាបស្មើមិនធម្មតាជាមួយនឹងការប្រែប្រួលកម្ពស់ជាមធ្យមក្នុងរង្វង់មួយម៉ែត្រលើផ្ទៃដីទាំងមូលនៃសាឡារ។ Salar de Uyuni ស្ថិតនៅក្នុងខេត្ត Daniel Campos ភាគនិរតីនៃប្រទេសបូលីវី នៅជិតកំពូលភ្នំ Andes នៅកម្ពស់ ៣,៦៥៦ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។
២.តំបន់ Pamukkale ប្រទេសទួគី៖ គឺជាអាងទឹកដ៏ស្រស់ស្អាតបំផុតក្នុងលោកប្រៀបបានដូចជាឋានសួគ៌អ៊ីចឹង។ តំបន់នេះមានភាពល្បីល្បាញខ្លាំងដោយសារសារធាតុរ៉ែកាបូនដែលបានបន្សល់ទុកដោយលំហូរនៃទឹកនិទាឃរដូវ។ Pamukkale មានន័យថា “ប្រាសាទកប្បាស” គឺជាតំបន់ធម្មជាតិមួយនៅក្នុងខេត្ត Denizli ភាគនិរតីនៃប្រទេសទួរគី ដែលតំបន់នេះត្រូវបានទាក់ទាញអ្នកទស្សនាទៅកាន់ប្រភពទឹកកំដៅរបស់វាតាំងពីសម័យបុរាណមកម្លេះ។
៣.កោះ Vaadhoo ប្រទេសម៉ាល់ឌីវ៖ ឆ្នេរនៅកោះ Vaadhoo ក្នុងប្រទេសម៉ាល់ឌីវ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរនៅជុំវិញពិភពលោក ដោយសារទេសភាពនាពេលរាត្រីនៅកោះនេះមានពន្លឺខៀវភ្លឺចែងចាំងចេញពីផ្ទៃសមុទ្រយ៉ាងច្បាស់ល្អ មើលទៅដូចជាផ្កាយកំពុងរះនៅក្រោមបាតសមុទ្រអ៊ីចឹង ដែលបាតុភូតនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា “សមុទ្រនៃផ្កាយ” ។
៤.ឧទ្យានជាតិ Lençóis Maranhenses ប្រទេសប្រេស៊ីល៖ ភូមិសាស្ត្រនៃឧទ្យានជាតិLençóis Maranhenses របស់ប្រទេសប្រេស៊ីលគឺដូចជាមិនមែននៅលើផែនដីអ៊ីចឹង ដោយសារទេសភាពនៃឧទ្យានជាតិនេះគឺមើលទៅពិតជាអស្ចារ្យខ្លាំងមែនទែន។ កន្លែងនេះប្រៀបបានដូចជាឋានសួគ៌ មានបឹងខ្សាច់ដ៏ធំល្វឹងល្វើយនៃវាលខ្សាច់ពណ៌សខ្ពស់ និងបឹងទឹកភ្លៀងតាមរដូវ ដែលស្រស់ស្អាតខ្លាំងមិនអាចពណ៌នាបាន។
៥.ទឹកធ្លាក់ Victoria៖ គឺជាទឹកធ្លាក់នៅលើទន្លេ Zambezi ដែលមានទីតាំងនៅព្រំដែនរវាងប្រទេស Zambia និង Zimbabwe។ វាគឺជាទឹកធ្លាក់ដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទទឹង ១,៧០៨ ម៉ែត្រ និងជាតំបន់រស់នៅរបស់រុក្ខជាតិ និងសត្វគ្រប់ប្រភេទ។ ទឹកធ្លាក់ Victoria ត្រូវបានគេស្គាល់ថាជាទឹកជ្រោះនៃឋានសួគ៌ ដោយសារទេសភាពដ៏អស្ចារ្យគ្មានពីររបស់វា និងកម្ពស់ទឹកដ៏សែនខ្ពស់របស់វា ធ្វើឱ្យទីនេះត្រូវបានគេប្រៀបដូចជាឋានសួគ៌៕










