អ្នកគាំទ្រមានការភ្ញាក់ផ្អើលទាំងយប់ដោយកញ្ញា ខាត់ ស្រីច័ន្ទ ហៅខេត ជា ND កម្មវិធី Miss Planet Cambodia បានប្រកាសជាផ្លូវការថានាងនិងក្រុមការងារដកខ្លួនចេញពីតំណែងអ្នកគ្រប់គ្រងកម្មវិធីនេះដោយរៀបចំកម្មវិធីបវរកញ្ញាមួយផ្សេងទៀតសាងដោយស្នាដៃខ្លួនឯង។ ជាមួយគ្នានេះកញ្ញាបានបញ្ជាក់ថាមិនត្រឹមតែហ្វេនទេដែលខកចិត្តហត់រង់ចាំមើលកម្មវិធីនេះតែត្រូវបានបញ្ឈប់ពាក់កណ្តាលទីគឺនាងហត់ ខកចិត្ត សេដលើសអ្នកគាំទ្រ៥០ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi9oCR6uy04eEpVXW7NjP6Dg08V6zEpiKySKob_pLu3o-K3SFh1ETFgR5EwawPXtok0sUaF0yzIz6Wf5BG1GHsxfk0rH7gf6PUmhJeoVptGSvb6BQNJomRA3pEYXfiw9frP-2t1zJ-QPlLDqkHgPbdmihQ4IbOoAX-PKPHZBz-15neyemC0WF1gmF9ZlP0/s2048/image_2024-08-03_11-35-28.png

នៅយប់ថ្ងៃទី២ សីហា ផេក Miss Planet Cambodia បានចេញសេចក្តីប្រកាសថា «នាងខ្ញុំ ខាត់ ស្រីច័ន្ទ សូមប្រកាសជាសាធារណៈថានាងខ្ញុំនិងក្រុមការងារបានសុំធ្វើការដកខ្លួនចេញពីតំណែង អ្នកគ្រប់គ្រងកម្មវិធីប្រកួតកញ្ញាឯកភពផែនដីនៃកម្ពុជាឆ្នាំ២០២៤ និងធ្វើការបញ្ចប់កិច្ចកុងត្រាដោយសន្តិវិធី ប៉ុន្តែនាងខ្ញុំ ខាត់ ស្រីច័ន្ទ នឹងនៅតែបន្តធ្វើការរៀបចំការប្រកួតកម្មវិធីកញ្ញាឯកថ្មីមួយនៅក្រោមឈ្មោះ Miss Mera Cambodia2024 ។
អាស្រ័យហេតុនេះ សូមបងប្អូនអ្នកគាំទ្រទទួលជ្រាបជាដំណឹងនិងនៅតែបន្តគាំទ្រកម្មវិធីថ្មីមួយនេះដែលនាងខ្ញុំ និងក្រុមការងារបានតាំងចិត្តយ៉ាងមោះមុតក្នុងការរៀបចំក៏ដូចជាក្នុងការនាំយកវិស័យបវរកញ្ញាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjitmVUPzrCWrGDVGXGgfNsinjcG11YLNM0Zr49MstGadTZytkj8I-HCv564M8i1smB_NPb_SOAY4ZZWc3QdvD8WgXfUJhvEwqKn8vJIl3XR1nid4hdwklHlnRj6NDxVRsAdGhkO-RelgYAKMave028RL7UQghpLipa90fwU1u6sHau8Ei8-XqOqJ7Jwilu/s2048/image_2024-08-03_11-35-29.png

ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេកំពុងតែទន្ទឹមរង់ចាំទស្សនាកម្មវិធីនេះ ប៉ុន្តែត្រូវបានខកខានបែបនេះមិនដឹងថាមានបញ្ហាផ្ទៃក្នុងអ្វីនោះទេដែល ខាត់ ស្រីច័ន្ទ ប្រកាសដកខ្លួនចេញពីកម្មវិធីនេះទៅវិញ។ បន្ទាប់ពីប្រកាសដំណឹងនេះជាសាធារណៈ ខាត់ ស្រីច័ន្ទ ក៏បាន Live នៅលើបណ្តាញសង្គមប្រាប់ពីគោលបំណងនៃការរៀបចំកម្មវិធីថ្មីដោយខ្លួនឯងដែលជាក្តីស្រមៃមួយរបស់នាង ហើយប្រសិនជាមានភាពជោគជ័យនាថ្ងៃអនាគតកម្មវិធីនេះនឹងបោះជំហានឈានដល់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsCxyuQ6tIBmKcBW6jak6alowLNEKWPBwR6Tjh8bb6xYrHJZUlPbNFwlp9W43XhiejDQc_UIT43xNVUJmsILe-TNb_F_mkQwd005mwv0XX6hOmuFOicFI_LNj2VMm87Gr-OUFTPLthJs7WvhfFBsMWUtq_FzLd0xuX0n3cGSh93pRKVnW-vzTkBQTUint/s2048/image_2024-08-03_11-35-30.png

ខាត់ ស្រីច័ន្ទ បាននិយាយថា មិនត្រឹមតែហ្វេនទេដែលហត់ព្រោះទន្ទឹមរង់ចាំមើលកម្មវិធី Miss Planet Cambodia 2024 ដែលនាងរៀបចំបែរជាត្រូវបញ្ចប់វិញ នាងក៏ខកចិត្ត ហត់ពិបាកចិត្តជាងហ្វេន៥០ដង។ ជាមួយគ្នានេះ ស្រីច័ន្ទ ថានាងនឹងព្យាយាមរើសអ្វីដែលល្អសម្រាប់ហ្វេន ជាពិសេសបេក្ខភាពដែលបានដាក់ពាក្យមកប្រកួតដើម្បីផ្ញើវាសនានៅលើកណ្តាប់ដៃ នាង នាងធ្វើអ្វីដែលច្បាស់លាស់ ផ្លូវការ ជម្រើសដ៏ល្អរបស់នាងកុំឱ្យមានរឿងរ៉ាវកើតឡើងគឺដកខ្លួនចេញដោយសុំមិននិយាយពីបញ្ហា សុំបញ្ចប់ដោយសន្តិវិធីជាមួយម្ខាងទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ កញ្ញា បានបង្ហាញថាកម្មវិធីថ្មីដែលនាងបង្កើតឡើងនេះមិនមានបំណងចង់ប្រកួតប្រជែងអ្នកនៅក្នុងស្រុកនោះទេមិនចង់ឈ្នះចាញ់ជាមួយប្អូនឯង តែចង់ប្រកួតប្រជែងជាមួយអ្នកជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj7I9sVlBjn1iisJrKsGNoXrfXgq6kb8r9azptIlpUMGqgtfuo6Wk8DQZjNYqao4Za1RckUiS3tbIO6pjIrBqcP3rvEfzbL6dX_2W5UzPGicoOOY7IyqWQ5MTOLeZ1gHt_XTJVl4PC9Nwb3CXIYb1SmbcXGIBzLggrL_QinX4NKpgaHAoHBFxgK95N4KVS/s838/image_2024-08-03_11-35-27.png

ND Miss Mera Cambodia 2024 បានលើកឡើងថា នាងមិនប្រកាន់នោះទេបើសិនជាហ្វេននិយាយថាហត់ ឬនិយាយអ្វីផ្សេងតែចង់ឱ្យហ្វេនបើកចិត្តស្តាប់នាងជឿជាក់លើនាងថានាងជាមនុស្សបែបណា។ ស្រីច័ន្ទ ថាតាំងពីដើមមកនាងចូលចិត្តធ្វើអ្វីដល់ទីបញ្ចប់មិនដែលធ្វើអ្វីពាក់កណ្តាលទីនោះទេទោះបីជាមានព្យុុះមានភ្លៀងមានឧបសគ្គ មានរឿងអត់សប្បាយចិត្តតែនាងនៅតែសប្បាយចិត្តនៅតែធ្វើវាទាល់តែចប់ព្រោះវាជាការចាប់ផ្តើមរបស់នាង។ ប៉ុន្តែបើនាងធ្វើទៅមុខមិនបាន នាងមិនអាចធ្វើទៅបានកុំឱ្យខាតពេលកុំឱ្យខាតអ្វីផ្សេងៗបញ្ចប់ត្រឹមនឹងល្អប្រសើរជាង៕