Home ព័ត៌មានជាតិ បន្ថយ​ឋានន្តរសក្ដិ​ ផ្កាយ២ម្នាក់ ក្រោយឆបោកប្រាក់៥មុឺនដុល្លាររត់ការចូលក្របខណ្ឌ​

បន្ថយ​ឋានន្តរសក្ដិ​ ផ្កាយ២ម្នាក់ ក្រោយឆបោកប្រាក់៥មុឺនដុល្លាររត់ការចូលក្របខណ្ឌ​

80
0

លោកឧត្ដមសេនីយ៍ទោ ផ្កាយ២ អេង សាវឿន ជាអនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានបន្ថយឋានន្តរសក្ដិ មកនៅត្រឹមថ្នាក់ ពលបាលត្រី (ដោយ១ជាន់)ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

ការបន្ថយឋានន្តរសក្ដិនេះ បន្ទាប់នៅដេីមឆ្នាំ ២០២៤ លោកឧត្ដមសេនីយ៍ទោ អេង សាវឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោកប្រាក់ ៥ម៉ឺនដុល្លារ ពាក់ព័ន្ធរត់ការចូលក្របខណ្ឌនគរបាលជាតិ ដោយរត់ការមិនបានសម្រេច ហេីយមិនឱ្យលុយទៅជនរងគ្រោះវិញ ទេីបជនរងគ្រោះប្ដឹង។

បច្ចុប្បន្ន លោកឧត្ដមសេនីយ៍ទោ អេង សាវឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងជាប់ពន្ធនាគារ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOVQZzXEgvQ18u5QXw1DFzDRL-2GnTCe9TqB8bWil2hHF3FckvwOy7kGDyEDphIBJ9ic4xBctB2YyWvCdXFf92_kClAs4ejpd2XBqzWoCtqnQWKMgczSqt2CbjHUrIa43sHqIzPtdgVgY9DYdMutVbnbcRX2-qqsACKzYLIPGNYxV7EJohX4ghKcGJNm9A/s960/453514233_911654854332185_5722004143130173049_n.jpg