Home ព័ត៌មានអន្តរជាតិ ភ្នំដ៏ធំមួយនេះនឹងស្រុតចូលទៅក្នុងមហាសមុទ្រនាពេលអនាគត

ភ្នំដ៏ធំមួយនេះនឹងស្រុតចូលទៅក្នុងមហាសមុទ្រនាពេលអនាគត

58
0

អ្នកវិទ្យាសាស្ត្របានវិភាគថា នៅពេលអនាគតភ្នំដ៏ធំមួយដែលមានឈ្មោះថា Akerneset នៅភាគខាងលិចប្រទេសន័រវេស នឹងធ្លាក់ចូលទៅក្នុងសមុទ្រខាងក្រោម បណ្តាលឱ្យមានរលកយក្សស៊ូណាមិដ៏កាចសាហាវបំផុតនៅលើផែនដី នេះបើយោងតាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ភ្នំ Akerneset ស្ថិតនៅភាគខាងលិចប្រទេសន័រវេស គ្របដណ្តប់ដោយស្លែបៃតង និងរុក្ខជាតិស្មៅ បាននឹងកំពុងស្រុតចុះបន្តិចម្តងៗជាច្រើនទសវត្សរ៍មកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghD51sTzKWqbqqRwYmif-rLSEYyzS5PkBwRgtIekfKpum3vygW6mnY1u3ZPvoexNkDzpKrpDbmPVBIwQL1sQbKG7RalmmMGhsj3U2fu3xZWEnxQjigo0huGqYpH_xv9k5eWamrBmcpyqX8AoDXtH70kWtuzRjLyAUM5-x4YB8NEpAg5QhKP-DGElQ_XjfS/s2000/image_2024-08-01_16-14-37.png

យោងតាម AFP ជម្រាលភាគខាងកើតនៃភ្នំបានបាត់បង់ ១០ សង់ទីម៉ែត្រក្នុងមួយឆ្នាំៗ ត្រូវបានអ្នកជំនាញសន្មត់ថា ភ្នំនេះនឹងធ្លាក់ចូលទៅក្នុងសមុទ្រនាពេលអនាគតក្នុងរយៈពេល ១០០-២០០ ឆ្នាំខាងមុខ។ ភូគព្ភវិទូ Lars Harald Blikra ដែលបានត្រួតពិនិត្យអស់រយៈពេល ២០ ឆ្នាំនៅឯការិយាល័យថាមពល និងធនធានទឹកនៃប្រទេសន័រវេស បានរកឃើញថា “ច្រាំងទន្លេទាំងមូលរលុង និងរំកិលខ្លាំង ដែលអាចបណ្តាលឱ្យមានការដួលរលំដ៏ធំមួយ”។ លើសពីនេះថ្មដែលបាក់ពីភ្នំធំៗ នឹងធ្លាក់ចូលឈូងសមុទ្រ បណ្តាលឱ្យមានរលកយក្សស៊ូណាមិដ៏កាចសាហាវបំផុតនៅលើផែនដី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbsulok_RhyphenhyphencIF17bsNlYk7gI4vH-fpeyhmgZ1Jc5JhckLzrmSCLrQ7WdIh7bLlYwZEzzdl0h-0xAPEL2XfTfuIS2FCQH0e36ASsuNvtR0XBZWiAK5x1B5VqgI1HaXtcS1VWKqQO7IXSytB8_i3ea_dlT04yIDURqXGECP8q3wT-smUYZzNq_nGBUpqMcb/s3072/image_2024-08-01_16-14-44.png

ដូច្នេះតំបន់ដែលស្ថិតនៅជ្រុងខាងក្នុងបំផុតនៃឈូងសមុទ្រភូមិ Hellesylt និង Geiranger ប្រទេសន័រវេសនឹងមានហានិភ័យខ្ពស់បំផុត។ យោងតាមរបាយការណ៍ ភ្នំ Akerneset ក៏ជាភ្នំដែលគ្រោះថ្នាក់បំផុតក្នុងលោកផងដែរ។ លោក Einar Arve Nordang អភិបាលក្រុង Stranda ដែលទើបតែងតាំងថ្មីបាននិយាយថា “ការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់តូចមួយ ដោយសារហានិភ័យនៃការបាក់ដី គឺជាសុបិន្តអាក្រក់សម្រាប់អភិបាលក្រុង”។ ទោះជាយ៉ាងណាយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់គ្រោះមហន្តរាយដែលអាចនឹងកើតឡើងនាពេលអនាគត។ ទោះបីជាការសិក្សាបង្ហាញមកបែបនេះក្តី ក៏អ្នកជំនាញបច្ចុប្បន្នកំពុងស្វែងរកមធ្យោបាយដើម្បីពន្យារពេលគ្រោះមហន្តរាយ ដោយពួកគេបានរកឃើញថា យើងចាំបាច់ត្រូវប្រើប្រាស់ថវិការច្រើនដើម្បីផលិតឧបករណ៍ទំនើបៗ ក្នុងគោលបំណងទប់ស្កាត់គ្រោះមហន្តរាយនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvTvuTxgD2i4efTPeDRv4RaIEgVTrOJIHRD1nI_hfk7zvzlFKenSaTrPMwwAhPrVJFG0i092q-Nwv5RlLPcW0cxEa-z_JiHyTnojim_ELlb2obmzNBT0c4B70VJAFUdoTH1WKadlO7CfEbWRYtd7CrvyB-QZkiXDtaLUHjKgiTKjJBT7XymgGMOtJwVIoc/s2000/image_2024-08-01_16-14-55.png

ប៉ុន្តែវាមានភាពស្មុគស្មាញ និងថ្លៃណាស់ ព្រោះឧបករណ៍ទាំងអស់ត្រូវដឹកតាមឧទ្ធម្ភាគចក្រ។ លោក Sverre Magnus Havig ប្រធាននាយកដ្ឋានថាមពល និងធនធានទឹកបាននិយាយថា ប្រសិនបើយើងអាចបង្កើតឧបករណ៍ទាំងនោះបាន ប្រតិបត្តិការបែបនេះគឺអាចពន្យាពេលយ៉ាងសំខាន់នូវពេលវេលាដែលភ្នំនេះដួលរលំ។ លោក Havig បានបន្តថា “ជំនួសឱ្យហានិភ័យនៃការបាក់ដីដែលកើតឡើងក្នុងរយៈពេលមួយរយឆ្នាំ ឬពីររយឆ្នាំ វាអាចកើតឡើងក្នុងរយៈពេលរហូតដល់ ១,០០០ ឆ្នាំ” ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEg4Hgpc1PjiAZ1PMKVtw5y8nROeKBElduO0NQWFI6TfePdU1v2fEpNY-cfpzHuT7uQCYvgUn06Vtu5xk9-LFp1OoX6uyimoR2_UtG_peFxlkfSDU6t9FmLixoCxJgvZ-9KwRySQmCajxUvTTaInhE87KWkE3EaV92Tb1Yu5o5eEQRG_VubwgcO1xJQLyP/s1920/image_2024-08-01_16-15-12.png