Home ព័ត៌មានជាតិ កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំងនេះគឺល្បីបំផុតក្នុងខេត្តកោះកុង

កុំរំលងឱ្យសោះ! កន្លែងទេសចរណ៍ទាំងនេះគឺល្បីបំផុតក្នុងខេត្តកោះកុង

55
0

កោះកុងគឺជាខេត្តមួយស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ២៧១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិដ៏មហាសាល មានជ្រោះជ្រង ជ្រលងបុព្វតា ប្រកបដោយទេសភាពដ៏ស្រស់ត្រកាល។ មិនត្រឹមជាខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនោះទេ ខេត្តកោះកុងក៏សម្បូរតំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិជាច្រើនកន្លែងរាប់មិនអស់ដែលមានដូចជាការជួលទូកជិះស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះនៅបាតសមុទ្រ ព្រមទាំងការជិះទូកទស្សនាតំបន់កោះនានា ស្ថិតនៅប្រជុំកោះក្បែរៗនោះផងដែរ។ ដូច្នេះភ្ញៀវជាតិ និងអន្តរជាតិនៅពេលមកដល់ខេត្តកោះកុងហើយ សូមកុំរំលងកន្លែងល្បីៗទាំងនេះឱ្យសោះ។

១.កោះកុងក្រៅ៖ កោះកុងក្រៅស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រលាតសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ជាប់ឈ្មោះជាកោះដែលធំជាងគេបំផុតក្នុងប្រទេសកម្ពុជាយើង។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន ៧ ផ្សេងទៀតដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl71F9wlGQ9_NeI_ikPwIMmcyi2kObFFb-zMonoWzM6moKQcDwPaUPoi6d9MqISe245vIaO6tWvNZ5_xipv8dPHanV_TYCOcge5hhcc5H1MQCZy6jFlmrsP6vcejG1Ec1TdwlGeL9HZCQLr4cERzhx3tiXwqdhfzY5SMk-ldMXl_wKSC2HAi0KLWHfiz8l/s2048/image_2024-07-31_14-20-55.png

តំបន់ទាំងនេះសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាក់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។ កោះកុងក្រៅ ជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដែលហ៊ុព័ន្ធដោយធម្មជាតិនៃដើមឈើទាបខ្ពស់គ្រប់ប្រភេទ ជាប់នឹងផ្ទៃសមុទ្រពណ៌ខៀវចាំងឆ្លុះពីផ្ទៃមេឃដ៏ធំល្វឹងល្វើយ។

២.ទឹកធ្លាក់តាតៃ ៖ ទឹកធ្លាក់តាតៃ គឺមានតំបន់រមណីយដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ អមដោយទេសភាពព្រៃឈើដ៏ល្អឥតខ្ចោះ ស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង និងជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាយើង។ ទឹកធ្លាក់តាតៃនេះមានចម្ងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨ ដូច្នេះភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅលេងកម្សាន្តនៅទីនោះបានយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCsYCNvwsCIV_I3t5L7mZatPIWj3YspAXrACxmbEhD8rbUbvzf7xzyT9VmQsIjjSnhQ8V7ug1WmPnMfIM2PYAAcEiOWzAkQT05GORBPTxRxuOpMhHTgBzY72CrhmIwtODk16aGRKSJY7tfW_vmNg1L5MO9JkFya48UQRIUenBY3ZpDZn4ozsbmLUTOKRHB/s1024/image_2024-07-31_14-21-14.png

៣.កោះស្ដេច៖ កោះស្ដេចគឺជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងចំណោមប្រជុំកោះទាំង ១២ នៅស្រុកគិរីសាគរ ខេត្តកោះកុង។ កោះនេះមានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីពយជប៉ុន ដូច្នេះភ្ញៀវទេសចរអាចធ្វើដំណើរតាមអូប័រ ទៅដល់កោះស្ដេច ដោយចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ។ នៅពេលទៅដល់ភ្ញៀវនឹងបានឃើញទេសភាពទឹកសមុទ្រដែលមានសភាពថ្លាឆ្វង់ សម្បូរទៅដោយប្រព័ន្ធជីវចម្រុះយ៉ាងសម្បូរបែប ជាកន្លែងដ៏អំណោផលឱ្យភ្ញៀវទេសចរជ្រមុចទឹកទស្សនាកម្សាន្ត។ បន្ទាប់ពីសកម្មភាពកម្សាន្តពេញមួយថ្ងៃភ្ញៀវទេសចរក៏អាចទៅអង្គុយសម្រាកលម្ហែកាយនៅឆ្នេរដូងនៃកោះស្ដេច រង់ចាំទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតបំផុតទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8addOMkW-2uMO4O7FnlBKYcgVXCd0FbL5IR9VnzrDyyeQ9preXHVX12-HD96Zo7yA2NgOWoZBEY4gurbPNXQSfDMpy8UuGwofCV8zE3ZYFP4Lv9-2TxCUlpwnTlbkPbHJD783LZwfFq8ivhJ0WV7JF8ognUUyCxCaa5Dne9hJmCagjltxRiuCsmOeWJGr/s1600/image_2024-07-31_14-21-34.png

៤.ឆ្នេរនេសាទ៖ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយ ២៥ គីឡូម៉ែត្រពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោមឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទគឺមានប្រជាប្រិយភាពបំផុត និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ។ ឆ្នេរនេះស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង គឺជាឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹងក្រោមម្លប់ដើមដូងរាប់រយដើម និងប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាលបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBq5MdUwHGVeWLEf78dsCw4MV37kvIKDkSCSzmOKTrowsXB_3XYtfSlvI4Fa4Li3Z6Ipp8cjMuXvXBlrov4sgr7xHWQqHrNtHgH_inGtn9vyMRj-mcLWs-sd20f99bUoQuYsjjMQ3MuqDMCKIXlODKlJ32F9gWM-21rDXldYctWTrQlQ6Uf-rWqti0PyVl/s960/image_2024-07-31_14-21-51.png

៥.ទេសចរណ៍ធម្មជាតិពាមក្រសោម ឬហៅថាព្រៃកោងកាង៖ មានទីតាំងស្ថិតនៅភូមិពាមក្រសោម ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នៅពេលទៅដល់ទីនោះភ្ញៀវទេសចរនឹងឃើញធម្មជាតិដ៏ស្រស់ស្អាតនៃព្រៃកោងកាង ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជិះទូក ឬជិះទូកកាយ៉ាក, ស្ទូចត្រី, ញុំអាហារជួបជុំបងប្អូនគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtQmm-r2KlrjLcGbxIfJUeQaaOs7EvmDN3GuDKhbTIFvnTjSItQ8jS-rnvsu7El4zvOwNjbpHIaMWmX272DvOTXs_k7NA8VCEpIZ88w_3hHZaJMLThZE4Q0XDvfGQ8fqOwglbIrkos9On4r1tHe5QwUdc5YQGk5LtGDSlJeS3vk46kkuVQ9P5Y_mJCPbJa/s628/5ab8c8ec96127.jpg

៦.តំបន់អេកូទេសចរណ៍ជីផាត៖ មានទីតាំងស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង គឺជាតំបន់ដែលស្ថិតនៅក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់, និងជាឧទ្យានជាតិអេកូទេសចរណ៍។ នៅទីនេះភ្ញៀវទេសចរអាចជិះទូក, បោះជំរុំ ឬបោះតង់, ទស្សនាព្រៃកោងកាង, ហែលទឹកលេងកម្សាន្ត គយគន់ថ្ងៃលិច មើលសត្វចម្រុះ, និងមានកន្លែងពិកនិចជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFpEP5mP1wA376Yy7BVIO4gW2ZrGE_lGeXaXXMWENKebzHUBgM-X6_6hcb0c3DlRpiGM77XL3zV5gTEGVGrywf5TdGdP2jA6Bdlz9JpDuKTXpgdPD9bQualJ_O8nyQyi01-wwSiQGww_0l3tg_bb-DDkTSAXuoMB1Eu248NfMXK3RpCb2p9SG-My03vJ6/s1000/image_2024-07-31_14-22-13.png